Wednesday, July 15, 2015
រឿង ៩យ៉ាងដែលអ្នកត្រូវគិតមុនពេលចូលនិវត្តន៏ពីការងារ
តើអ្នកកំពុងតែគិតដល់ការចូលនិវត្តន៏ការងារមែនទេ? ការគិតទៅដល់ការចូលនិវត្តន៏ការងារជាការសម្រេចចិត្តមួយដ៏ពិបាកបំផុតសម្រាប់បុគ្គលិក។ បុគ្គលិកនឹងទទួលបានប្រាក់កម្រៃខ្ពស់បំផុតក្នុងលក្ខខណ្ឌចូលនិវត្តន៏ការងារ ដូច្នេះហិរញ្ញវត្ថុអាចនឹងច្រើនបំផុត។ការជ្រើសរើសពេលវេលាដែលត្រឹមត្រូវ ដើម្បីចូលនិវត្តន៏ពីការងារអាចជួយឲ្យបុគ្គលិកមានមានភាពរីករាយ, មានន័យបំផុត និងពេញចិត្តក្នុងកំឡុងពេលធ្វើការឆ្នាំចាស់។ ត្រូវរៀបចំគម្រោងដោយប្រុងប្រយ័ត្នអំពីការផ្លាស់ប្តូរពីបុគ្គលិកពេញម៉ោងទៅបុគ្គលិកដែលចូលនិវត្តន៏ពីការងារ ព្រោះវាអាចជួយពង្រឹងឱកាសនៃការកែតម្រូវរបស់អ្នកឲ្យទៅបានយ៉ាងរលូន។
១. ត្រូវប្រាកដថា អ្នកពិតជាចង់ចូលនិវត្តន៏ពីការងារពិតមែន
មិនមែនដោយសារតែស្ថានភាពការងារពិបាកពេក ទើបធ្វើឲ្យអ្នកបង្ខំចិត្តចូលនិវត្តន៏ការងារឡើយ។ ប្រសិនបើពេលនេះស្ថានភាពការងាររបស់អ្នកកំពុងតែប្រសើរឡើង សួរខ្លួនឯងថា តើអ្នកនៅតែចង់ចូលនិវត្តន៏ការងារទៀតទេ។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានថៅកែដែលចេះជួយជ្រំជ្រែងអ្នកច្រើន, ឬធ្វើការនៅកន្លែងអង្គការ ជាកន្លែងការងារល្អដែលត្រូវបានគេទទួលស្គាល់, តើអ្នកនឹងពេញចិត្តធ្វើការបន្តទៅមុខទៀតដែរទេ?
២. ត្រូវប្រាកដថាអ្នកអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន
គិតដល់ការចំណូលចំណាយរបស់អ្នក ដូច្នេះអ្នកអាចគ្រប់គ្រងលើប្រាក់ខែដែលអ្នកត្រូវការដើម្បីបន្តជីវិតរស់នៅប្រចាំថ្ងៃ។ កត្តាផ្លាស់ប្តូរជាច្រើនដែលអ្នកនឹងជួបប្រទះ ក្រោយពេលចូលនិវត្តន៏ពីការងារ។
ឧទាហរណ៍៖ អ្នកត្រូវចំណាយតិចលើសម្លៀកបំពាក់ការងារ និងថ្លៃធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែត្រូវចំណាយច្រើនលើថ្លៃធ្វើដំណើរកំសាន្ត និងពេលវិស្សមកាល។
៣. គិតគូដល់ដំណាក់កាលការចូលនិវត្តន៏ពីការងារ
នៅក្នុងករណីខ្លះ នយោជករបស់អ្នកក៏គិតចង់ប្តូរមុខតំណែងថ្មីឲ្យអ្នកដើម្បីកាត់បន្ថយភាពតានតឹងដល់អ្នក ប្រសិនបើគាត់ដឹងថា អ្នកចង់ចូលនិវត្តន៏ពីការងារ។ ឧទាហរណ៍៖ អ្នកលក់តែងតែស្ថិតក្នុងបរិយាកាសតានតឹងបំផុត ដូច្នេះអាចប្តូរមកមុខតំណែងដែលមិនសូវជួបនឹងភាពតានតឹង ជាអ្នកផ្តល់សេវាកម្មដល់អតិថិជនជាដើម។
៤. ទទួលបានការធានារ៉ាប់រងផ្នែកសុខភាព
ត្រួតពិនិត្យមើលការធានារ៉ាប់រងសុខភាព និងដឹងពីប្រាក់ខែ។ ទៅជួបនឹងសមាជិកបុគ្គលិកផ្នែកធនធានមនុស្ស ដូច្នេះអ្នកអាចដឹងច្បាស់អំពីអត្ថប្រយោជន៏ដែលផ្តល់ជូន ក្រោយពីការសុំចូលនិវត្តន៏ពីការងារ និងបង្ហាញពីការងារថ្មីដល់អ្នក។
៥. ទៅជួបជាមួយនឹងម្ចាស់គម្រោងហិរញ្ញវត្ថុ
ទទួលការប្រឹក្សាជាមួយម្ចាស់គម្រោងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនទស្សនៈពិតប្រាកដនៃប្រាក់ចំណូលពីការចូលនិវត្តន៏ការងារ។
៦. ទទួលលិខិតបញ្ជាក់
អ្នកចូលនិវត្តន៏ការងារជាច្រើនសម្រេចចិត្តត្រលប់ទៅធ្វើការងារនៅក្រុមហ៊ុន ឬបន្តមុខដំណែងការងារស្ម័គ្រចិត្ត ដែលទាមទារលិខិតបញ្ជាក់ពីកន្លែងការងារចាស់។
៧. ចាកចេញពីការងារដែលធ្លាប់មានប្រវត្តិល្អ
បញ្ចប់មុខដំណែងការងាររបស់អ្នកក្នុងផ្លូវល្អ។ ប្រឹងប្រែងធ្វើការរហូតដល់ទីបញ្ចប់ ហើយប្រឆាំងនឹងការប៉ុនប៉ងរិះគន់ពីអ្នកគ្រប់គ្រង ឬមិត្តរួមការងាររបស់អ្នក។ អ្នកត្រូវមានសេចក្តីព្យាយាម ដើម្បីតម្រូវការប្រវត្តិការងាររបស់អ្នក ដែលនឹងត្រូវបានគេត្រួតពិនិត្យមើលទៅថ្ងៃអនាគត។
៨. ស្វែងរកពីអ្វីដែលអ្នកនឹងត្រូវធ្វើចំពោះពេលវេលារបស់អ្នក
គិតដល់ថាតើអ្នកនឹងត្រូវចំណាយពេលវេលារបស់អ្នកដោយរបៀបណា នៅពេលអ្នកចូលនិវត្តន៏ពីការងារ។ វាអាចនឹងត្រូវធ្វើរឿងសប្បាយៗ ដើម្បីកាត់បន្ថយភាពតានតឹងពីការងារ និងគ្រាន់តែចំណាយពេលវេលាសម្រាកនៅពេលចូលនិវត្តន៏ពីការងារ ប៉ុន្តែអ្នកចូលចូលនិវត្តន៏ការងារភាគច្រើនត្រូវការពេលវេលាសម្រាកឲ្យបានច្រើន ដើម្បីធ្វើឲ្យជីវិតមានសេចក្តីសុខ។ ប្រសិនបើចាំបាច់ អ្នកអាចទៅជួបជាមួយនឹងម្ចាស់គម្រោងមុខរបរដើម្បីផ្តល់ចំណាប់អារម្មណ៏ និងតម្លៃការងារដល់អ្នក។ អ្នកចូលនិវត្តន៏ការងារភាគច្រើនមានក្តីសុខកាន់តែច្រើនឡើង ប្រសិនបើពួកគេបានធ្វើការច្រើនអង្គការ, ធ្វើការក្រៅម៉ោង ឬមុខដំណែងស្ម័គ្រចិត្ត។
៩. ធ្វើតេស្តសាកល្បង
តើអ្នកកំពុងតែមានការព្រួយបារម្ភអំពីសកម្មភាពដែលត្រូវធ្វើ ដើម្បីឲ្យខ្លួនអ្នកមានក្តីសុខក្រោយពេលចូលនិវត្តន៏ពីការងារមែនទេ? ប្រសិនបើមានពេល សាកល្បងរៀបចំគម្រោងចំណាយពេលវេលាក្រោយពេលចូលនិវត្តន៏ ក្នុងពេលដែលអ្នកនៅមិនទាន់ចូលនិវត្តន៏ពីការងារនៅឡើយ។ ឧទាហរណ៍៖ អ្នកអាចចាប់ផ្តើមការងារស្ម័គ្រចិត្ត ឬទៅទទួលការប្រឹក្សាជាមួយម្ចាស់ការងារអង្គការ ដើម្បីទទួលជោគជ័យក្នុងការងារ៕
English Show:
9 things you need to think before retiring from job
Are you thinking to retire job? Thinking to retire as the most difficult decisions for employees. Staff will receive the highest paid job in terms retire so that may be the most financial.
Choosing the right time to retire from work helps employees with enthusiasm, sense and appreciate during the previous year. Must carefully plan the transition from full-time employees to staff who retire from work, because it can help strengthen your chances of correction to go smoothly.
1. Make sure you really want to retire from the job Granted
Not too difficult because of the working conditions that you are forced to retire. If your job situation now is better ask yourself whether you still want to retire. For example: if you have a boss who can help Chrum assistance, or working at a good job, which has been recognized, would you favor to continue ?
2. Make sure that you can afford to feed themselves
Regardless of income, your expenses so that you can manage the salary you need to continue with everyday life. Many factors change that you will encounter after they retire.
For example: you have to pay less than work clothes daily and travel costs, but to spend more on travel and vacation.
3. Stage retire from work
In some cases, employers also want to shift to new positions in order to reduce tensions to you if he knows you want to retire from work. For example: You are always in a very tense atmosphere, so that can change the position that less stress will provide services to customers.
4. Get health insurance
Overseeing the health insurance and know the salary. To meet the human resources staff member, so that you can know exactly useful benefits provided after retiring from jobs and new jobs.
5. To meet with the owner of the project finance
Council received a financial project to increase the real views of the revenue from the job retire.
6. Certificate
Many retire decided to go back to work or volunteer position that requires a certificate from the old workplace.
7. Away from a history of good works
Finish your job position in a good way. Working hard until the end, and would have been an attempted criticism from managers or colleagues. You are trying to demand your work history will be monitored in the future.
8. Find what you will do for your time
Regardless of whether you're going to have to spend your time, by the way, when you retire from employment. It may be fun to reduce stress from work and just spend time relaxing retire from work, but you go into Wat Most jobs require more time to rest in order to make life happiness. If necessary, you will be able to meet with business owners to provide interest and value to you. Most of the job you retire more and more unhappiness if they have a lot of work, working part-time or volunteer position.
9. Test
Are you worried about the activities to be done to yourself there after retiring from a job? If you have time, try to set up projects to spend time after retiring when you do not retire from work yet. For example: You can start a job or to receive counseling volunteer work with the organization to get success in the job.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment