Powered by Blogger.

Wednesday, July 15, 2015

ថៅកែ ៧ប្រភេទ​ដែលអ្នក​មិនគួរ​ធ្វើការ​ជាមួយ

No comments :
ដើម្បីអាច​ធ្វើថៅ​កែគេបាន​ត្រូវ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ រួមទាំងចំណេះដឹង, សមត្ថភាព និងចរិកជាដើម។ ស្របពេល​ជាមួយគ្នា​នេះដែរ មនុស្ស​មួយចំនួន​មាន​សំណាងល្អ អាច​ក្លាយ​ជា​ថៅកែ​បាន ហើយជាថៅ​កែ​ដែលកូនចៅ​គោរពស្រឡាញ់ថែមទៀត។ ប៉ុន្តែមានថៅកែ​មួយចំនួន​ មាន​គំនិតអាត្មានិយម​មើល​ឃើញ​តែ​ប្រយោជន៍​ខ្លួនឯង គ្មាន​អ្នកណា​ចូលចិត្ត​ឡើយ។ ខាងក្រោមនេះជាប្រភេទ​នៃថៅកែ ដែលអ្នកត្រូវ​តែជៀសវាង​កុំធ្វើការជាមួយ៖



ថៅកែ​វក់នឹង​ការងារ
មនុស្ស​ប្រភេទនេះ​គ្មានជីវិត​សប្បាយក្រៅ​ពីការងារ​ឡើយ ហើយជាមនុស្ស​ដែលហ៊ាន​ខលរំខានដំណេក​របស់​អ្នកសូម្បីតែម៉ោង ៣ទៀបភ្លឺ ដើម្បី​ផ្លាស់ប្តូរ និង​បញ្ជាក់​ឲ្យ​បានច្បាស់, ព្រោះនេះ​ជាពេលវេលា​ដែលគាត់​ក្រោកឆែក​មើលម៉ែល​របស់ក្រុម​ហ៊ុន។

ថៅកែ​ដែល​ឆេវឆាវឆាប់ខឹង
អ្នកនឹងទទួល​បានការ​ជេរប្រទិច, ស្រែកកំហុក, មួម៉ៅ, និងផ្ទុះកំហឹងឡើង​នៅក្នុង​ថ្ងៃធ្វើការ ប្រសិនបើអ្នក​ធ្វើជាបុគ្គលិក​ការងារ​ឲ្យ​អ្នក​គ្រប់គ្រង​ដែលមាន​ចរិកបែបនេះ។

ថៅកែ​គ្មានចំណេះដឹង
អ្នកថៅកែបែបនេះគ្មានចេះ​យោគយល់​អ្វីទាំង​អស់ ហើយ​បើ​ចង់ធ្វើឲ្យ​មួយហើយ​ គឺសម្រេចធ្វើ​ភ្លាមៗតាមតែ​ចិត្ត​នឹងឃើញមិន​ចេះគិតពិចារណា​វែងឆ្ងាយឡើយ។

ថៅកែដែលមិន​ហ៊ាន​ប្រឈមមុខ​នឹងពីបញ្ហា
ពេលណា​ដែលការងារ​មានបញ្ហា ថៅកែ​ម្នាក់នេះតែងតែបាត់​ខ្លួន​ជានិច្ច​ ទម្លាក់ការ​ងារ​នេះឲ្យកូនចៅដោះស្រាយ។

ថៅកែដែលពូកែប្រើ
ថៅកែ​ដែលតែងតែ​ផ្តល់​ការងារ​ឲ្យអ្នកទាំង​ថ្ងៃ ទាំង​យប់, មិនថា​ជាថ្ងៃឈប់​សម្រាក ឬថ្ងៃធ្វើការ​ឡើយ។ អ្នកគួរតែ​គេចចេញ​ពីថៅកែបែបនេះ។

ថៅកែដែលមានចិត្តលំអៀង
គាត់និយាយ​ទៅកាន់​បុគ្គលិកស្រី​ផ្អែម តែចំពោះអ្នក​ដែល​ជាបុគ្គលិក​ប្រុស​វិញគាត់​មិនដែល​យកភ្នែក​មើលឡើយ។

ថៅកែ​ដែល​មិន​សូវ​នៅ​កន្លែងការងារ
បែប​នេះគេហៅថៅកែប្រយាល មិនដែល​នៅក្នុង​ការិយាល័យ។ គាត់ត្រលប់មក​ក្នុងការិយាល័យ​តែក្នុង​ថ្ងៃសំខាន់​តែប៉ុណ្ណោះ។ ប៉ុន្តែ​មនុស្ស​ប្រភេទនេះ​កម្រ​នឹង​និយាយទូរស័ព្ទ​ណាស់។ សូម្បីតែ​ពេលការងារ​អ្នក​ជួបនឹង​បញ្ហា មានបុគ្គលិក​ផ្សេងទៀត​មកជួយដោះស្រាយ មិនមែន​ថៅកែរបស់អ្នកឡើយ៕




English Show:

7 boss that you should not work with

To be able to make their boss is qualified, including the knowledge, ability and behavior. At the same time, some people have luck can be the boss and the boss who adored children. But some employers have visual selfish selfish, no one likes it. Here's the kind of boss that you have to avoid working with:

Owners frenzy
No happy life apart from work and those who dare disturb your sleep, even at 3 o'clock in the morning to change and make it clear, because this is the time he got up to check the company's email.

Temperamental irritable boss
You'll get cursed antibiotics, screaming mistakes, frustration, and anger in the day, if you work as a staff to administrators that such behavior.

Owners have no knowledge
Such employers have no understanding at all and if you want to make a decision immediately, but will not consider long.

Owners who do not dare to face the problem
When the boss is always missing drop this job to handle children.

Outstanding boss
Owners always work for you day and night, whether it is a national holiday or working days. You should avoid such a boss.

Owners chettalomieng
He said to the sweet female staff for staff, he never took his eyes.

Owners not in the workplace
Such so-called yuan boss in office. He returned to the office, but in the day. But such people are rare. Even when you have problems with other staff to help solve not your boss.

No comments :

Post a Comment