Powered by Blogger.

Wednesday, July 15, 2015

៥ចំណុច អាច​បញ្ជាក់ថាស្វាមីរបស់អ្នក​កំពុងតែលួចមាន​ស្រីថ្មី

No comments :


មនុស្សប្រុស​ដែលពូកែ​បោកប្រាស់​ជាមនុស្សប្រុស​ដែលគួរឲ្យ​ស្អប់​ជាទីបំផុត​នៅក្នុង​លោកនេះ។ មនុស្សស្រី​គ្រប់រូប​ចង់ឲ្យ​ស្វាមីរបស់នាង​ស្មោះត្រង់ និងធ្វើឲ្យ​នាងទុកចិត្ត​បាន។ ប៉ុន្តែ​មិន​មែន​មនុស្សប្រុស​គ្រប់​រូប​សុទ្ធតែ​ល្អដូចគ្នានោះទេ។ អ្នកគួរតែមានភាពឆ្លាតវៃ​គ្រប់គ្រាន់​ដើម្បីស្វែងយល់​ពីជីវិតផ្ទាល់ខ្លួន​របស់ស្វាមី ដោយមិន​ធ្វើឲ្យ​គាត់ដឹងថា អ្នក​កំពុង​សង្ស័យ​គាត់។

ការបានដឹង​ពីសញ្ញាបោកប្រាស់​របស់ស្វាមី នឹងជួយឲ្យ​អ្នកបាន​តាមដានស្វាមី​របស់​អ្នកជាប់។ ហើយវា​ក៏អាចជួយឲ្យ​អ្នក​បានបញ្ចេញ​សកម្មភាព​ចាប់ផ្តើម​សំខាន់ៗ មុនពេល​ដែល​គ្រប់យ៉ាង​ត្រូវហួស​ពេល។

ពេលខ្លះសមត្ថភាព​បង្ហាញក្តីស្រឡាញ់​បន្ថែម​របស់អ្នក​អាចនឹង​គ្រប់គ្រាន់​នឹងនាំយកស្វាមី​របស់អ្នកឲ្យ​ត្រលប់មក​រកអ្នកវិញ។ ក្រៅពីនេះ អ្នក​នឹងចាប់​ផ្តើមគិតថា អ្វីខ្លះ​ដែល​ខុសឆ្គង​នៅក្នុង​សេចក្តីស្នេហា​របស់​អ្នក។

ស្នាមក្រែម​ជាប់នឹង​អាវ ព្រមទាំងមាន​ក្លិនទឹក​អប់ខុសពីធម្មតា​មានតែ​នៅក្នុង​រឿង ប៉ុន្តែនៅក្នុង​ជីវិតពិត​ក៏មាន​ដែរ។ អាកប្បកិរិយាស្វាមី​ខុសពីធម្មតា ពិតជា​គ្មានមូលហេតុណា​ដែល​អាច​បញ្ជាក់ច្បាស់​ថា ជាសញ្ញានៃ​ភាពបោកប្រាស់​របស់ស្វាមី​ឡើយ។ ពេលខ្លះ គន្លឹះ​តូចមួយ​អាចមាន​ប្រសិទ្ធិភាពខ្លាំង​ជាងការ​បង្ហាញនូ​វការពិត។

ប្រសិនបើអ្នក​ចង់ដឹង​ថា មូលហេតុអ្វីបាន​ជាអ្នកគួរ​តែសង្ស័យ​ស្វាមី​របស់​អ្នក ខាងក្រោមនេះ​នឹងបង្ហាញ​ចម្លើយប្រាប់​ដល់អ្នក៖

រឿងអាថ៌កំបាំង​គ្រប់យ៉ាង
តើអ្នក​មានអារម្មណ៍ថា ស្វាមីរបស់អ្នក​កំពុងតែ​ព្យាយាមលាក់បាំង​អ្វីមួយជាមួយនឹង​អ្នក​ដែរទេ? ប្រសិនបើអ្នក​តាមទាន់ជាន់កែងត្រង់​រឿងណាមួយ​ដោយចៃដន្យ ដែល​បញ្ជាក់ថា ស្វាមី​របស់អ្នក​កំពុង​មានរឿង​លាក់បាំង​នឹងអ្នក អ្នកពិត​ជាមានមូលហេតុច្បាស់លាស់​ដែលត្រូវ​សង្ស័យ​ចំពោះស្វាមី​របស់អ្នក។ រឿងមួយផ្សេង​ទៀតដែល​គួរឲ្យសង្ស័យ​នោះគឺ សារ​ក្នុង​ប្រអប់ និង​សារក្រៅប្រអប់​ក្នុងទូរស័ព្ទរបស់គាត់ត្រូវបាន​លុបចោល​អស់គ្មាន​សល់, សម្អាតទាំង​ប្រវត្តិដែលធ្លាប់​ខលទូរស័ព្ទផង​ដែរ។ ប្រាកដណាស់ ស្វាមី​របស់អ្នក​នឹងធ្វើរឿង​បែបនេះ ប្រសិនបើ​គាត់ចង់លាក់បាំង​អ្វីមួយ​ពីអ្នក។

លែងមាន​ចំណង់តណ្ហា​ផ្លូវភេទ​ជាមួយអ្នក
នៅពេលស្វាមី​របស់អ្នក​លែងមាន​ចំណង់ផ្លូវភេទ​ជាមួយ​អ្នកទៀត​ហើយ វាអាច​ជាការបង្ហាញ​យ៉ាងច្បាស់​ពីកាយវិការ​រួមភេទ​របស់​គាត់។ មើលថែ​គាត់ឲ្យប្រុងប្រយ័ត្ន ហើយ​អ្នក​អាចរកឃើញ​ពីភាពខុសប្លែក​របស់គាត់​បានយ៉ាងងាយស្រួល។ ភាពបាត់បង់ចំណង់​តណ្ហាផ្លូវភេទចំពោះអ្នក​ជាមូលហេតុសំខាន់​ជាងគេបំផុត ក្នុងចំណោម​មូលហេតុទាំង ៥ចំពោះ​ការសង្ស័យ​ស្វាមី​របស់​អ្នក។

បង្ហាញក្តីស្រឡាញ់​ហួសហេតុ
ប្រសិនបើ​អ្នកសង្កេត​ឃើញថា ស្វាមីរបស់អ្នក​កំពុងតែព្យាយាម​បង្ហាញ​ក្តីស្រឡាញ់ខុស​ពីធម្មតា បង្ហាញ​ក្តីស្រឡាញ់​ដែលគាត់មិនធ្លាប់​ផ្តល់ឲ្យ​អ្នកកន្លងម​ករហូត​មកដល់​បច្ចុប្បន្ន នេះជាហេតុផល​មួយទៀត​ដែលអ្នក​ត្រូវសង្ស័យ។ ស្វាមីភាគច្រើន​ធ្វើរឿងបែប​នេះដោយសារ​តែខ្លួន​គាត់មាន​កំហុស និងមានរឿង​ដែលគួរឲ្យ​អៀនខ្មាស់។ ស្វាមី​ក៏អាច​គិត​ផងដែរ​ថា ការធ្វើរឿង​បែបនេះ​នឹងអាចជួយ​បង្វែរអ្នកពីការតាម​ដាន​ជីវិតផ្ទាល់ខ្លួន​របស់គាត់។

ធ្វើខ្លួនឲ្យសង្ហារជាង​មុន
ក្រោយពេលរៀប​ការរួច គូស្វាមីភរិយា​ភាគច្រើន​បាត់បង់​ចំណាប់អារម្មណ៏​លើការ​រក្សាភាពស្រស់ស្អាត​គ្រប់​ពេលវេលា។ ប៉ុន្តែប្រសិន​បើពួកគេចង់ទាក់​ទាញអ្នក​ណាម្នាក់​ផ្សេង ពួកគេ​នឹងព្យាយាម​ធ្វើឲ្យខ្លួន​ពួកគេស្រស់ស្អាត​ឡើងម្តង​ទៀត។ ប្រសិនបើគាត់​កំពុងតែចំណាយ​ពេលវេលាច្រើននៅមុខកញ្ចក់ ឬប្រសិនបើ​គាត់ចាប់ផ្តើម​ធ្វើឲ្យខ្លួន​គាត់មានភាព​សង្ហារ​ភ្លាមៗ នេះជាមូលហេតុមួយ​ដែលអ្នក​ត្រូវតែសង្ស័យ​ស្វាមីរ​បស់អ្នក។

ផ្លាស់ប្តូរ​ទម្លាប់​និយាយទូរស័ព្ទ
ប្រសិនបើអ្នក​សង្កេតឃើញថា ឥលូវគាត់បាន​ផ្លាស់ប្តូរទម្លាប់​នៃការនិយាយទូរស័ព្ទ អ្នកគួរតែ​តាមដាន​គាត់ឲ្យ​ជាប់។ នេះអាច​ជាពេលវេលា​ដែល​គាត់​កំពុង​តែសាសង​គ្នាតាម​ទូរស័ព្ទ។ ត្រូវឧស្សាហ៏​តាមដានមើល​រាល់ពេលដែល​គាត់ឆែក​ក្នុងទូរស័ព្ទ ពេលវេលាដែលគាត់​កំពុងតែ​វាយសារ ហើយអ្វី​ដែលសំខាន់​បំផុតនោះគឺ គាត់បាន​ដាក់ពាក្យ​សម្ងាត់ និង​ចាក់​សោរទូរស័ព្ទ។ ត្រូវដឹង​ពីចំណុចទាំង​អស់នេះ ហើយរក្សាការ​តាមដាន​គាត់។ វាមិនមែន​ជារឿងដែល​ពិបាកនោះទេ ព្រោះ​មនុស្សប្រុស​មិនឆ្លាត​ក្នុង​ការ​លាក់បាំង​អាថ៌កំបាំង​ដូចជា​មនុស្ស​ស្រីឡើយ៕




Outstanding men who cheat the most hated men in the world. Every woman wants her husband and her loyal reliable. But not all men are the same. You should be intelligent enough to understand her husband's personal life does not make him aware that you are suspicious of him.

The husband's deception will help you monitor your husband. And it can also help you to the main act starts before everything is too late.

Sometimes the ability to show your love may be enough to bring your husband back to you. In addition, you will start to think that your sins in love.

Brand cream stick shirts and unusual smell perfume only in the film but in real life as well. Unusual behavior husband is really no reason that could clear a sign of her husband's deception. Sometimes one small hint can more effectively show approximate reality.

If you want to know the reason why you should doubt following your husband will tell you answer:

Every mystery
Do you feel that your husband is trying to hide something? If you catch cheankeng any chance that your husband has something to hide, you really have a specific reason to be skeptical about your husband. Another thing that is suspicious because the box and outside the box, his phone has been canceled without rest, clean up that phone. Sure, your husband would do such a thing if he wants to hide something from you.

No sexual lusts with you
When your husband will not have sex with you, and it can be clearly demonstrated his sexual gesture. Look after him carefully, and you can find out the difference easily. The loss of sexual passion in people is the most important reason why 5 for doubt your husband.

Excessive love
If you notice that your husband is trying to show love unusual love that he never gives you by until another date, this is the reason you have doubts. Most husbands do things like this because of his own mistakes and shame. Husband can also think of doing such a thing will be able to help turn the track his personal life.

Handsome
After already married couples, mostly lost interest on maintaining the beauty of all time. But if they want to attract someone else, they will try to make themselves beautiful again. If he is spending a lot of time in front of the mirror, or if he starts making himself instantly handsome This is one reason why you should be suspicious of the husband.

Changing habits
If you notice that now he has to change habits on the phone, you should follow him. This could be the time when he was a telephone chat. Industrial track every week when he check his time and the most important thing is that he has filed a password and lock the phone. Be aware of all these points and keep track of him. It's not a difficult thing, because men are not smart to hide such secrets.

No comments :

Post a Comment