Wednesday, July 15, 2015
វិធីសម្រួលសម្ពាធឈាមក្នុងរយៈពេល ៥នាទី
ជំងឺលើសឈាមជាជំងឺដែលកើតចំពោះមនុស្សជនជាតិអាមេរិចជាង ៨០លាននាក់។ ទោះបីជាជំងឺលើសឈាមនេះគ្មានរោគសញ្ញាក៏ពិតមែន តែវាអាចបំផ្លាញរាងកាយរបស់អ្នក។ បើមិនបានព្យាបាលជំងឺលើសឈាមឲ្យបានទាន់ពេលទេ វាអាចបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល, ស្លាក់ឈាមក្នុងបេះដូង, ខូចតម្រងនោម, ងងឹតភ្នែក, បញ្ហាផ្លូវភេទ និងបាត់បង់ការចងចាំ។ សមាគមផ្នែកបញ្ហាបេះដូងនៅសហរដ្ឋអាមេរិចបានណែនាំថា មនុស្សជំទង់គ្រប់រូបគួរតែទៅពិនិត្យអាការៈលើសឈាមឲ្យបានជារៀងរាល់ ២ឆ្នាំម្តង។
ការព្យាបាលជំងឺលើសឈាមតាមបែបស្តង់ដារផ្តោតសំខាន់ទៅលើបំលាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ។ ការធ្វើលំហាត់ប្រាណ, សម្រកទម្ងន់, ផ្លាស់ប្តូររបបអាហារ, ព្យាបាលបញ្ហាគេងពុំលក់, ឈប់ជក់បារី, និងមានបំលាស់ប្តូរជាច្រើនផ្សេងទៀត។ ប្រសិនបើការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃនៅតែពុំមានប្រសិទ្ធិភាពជួយសម្រកអាការៈលើសឈាមបាន ជាធម្មតា វេជ្ជបណ្ឌិតណែនាំឲ្យទទួលការព្យាបាល។ មនុស្សភាគច្រើនពិបាកនឹងអនុវត្តបំលាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃណាស់ ហើយការព្យាបាលតែងតែប៉ះពាល់ដល់សុខភាព។ ការព្យាបាលជំងឺលើសឈាមតែងតែប៉ះពាល់ដល់សុខភាពដូចជា៖ វិលមុខ និងឈឺក្បាល។
វិធីសាស្ត្រព្យាបាលជំងឺលើសឈាមម្យ៉ាងទៀតគឺ ប្រើឱសថចិនបុរាណ។ ឱសថចិននេះត្រូវបានគេជឿថា អាចជួយការពារលំហូរឈាម និងជួយការពាររាងកាយពីការកើតជំងឺ។
ប្រសិនបើការពារលំហូរឈាមមានប្រសិទ្ធិភាព នោះរាងកាយនឹងសះស្បើយបានឆាប់រហ័ស។ វិធីសាស្ត្របែបចិនបុរាណនេះប្រើដើម្បីសម្រួលដល់ការលំហូរឈាមឲ្យបានល្អតាមរយៈការព្យាបាលរាងកាយ, ពេលខ្លះតាមរយៈការចាក់ម្ជុល។ គន្លឹះគ្រប់គ្រងសម្ពាធឈាមគឺនៅត្រង់ថ្គាម និងក។ ចំណុចទី ១ និងទី ២ត្រង់ខ្សែបន្ទាត់ចុះទៅដល់ក, ចាប់ពីទងត្រចៀកទៅដល់ឆ្អឹងដងកាំបិត។ ចំណុចទី ៣ស្ថិតនៅខាងមុខត្រចៀក។
សម្រួលដល់ប្រព័ន្ធសរសៃប្រសាទដើម្បីកាត់បន្ថយភាពតានតឹង, ចង្វាក់បេះដូងចុះខ្សោយ និងកាត់បន្ថយអាការៈលើសឈាម។ វេជ្ជបណ្ឌិតបានប្រើឧបករណ៍ពិសេសៗដើម្បីសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ ដើម្បីគ្រប់គ្រងអាការៈលើសឈាមរបស់អ្នកជំងឺ។ តែទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្ត្រព្យាបាលបែបចិនសាមញ្ញអាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ ដោយមិនចាំបាច់ត្រូវវះកាត់ឲ្យមានការឈឺចាប់។
ខាងក្រោមនេះជាវិធីសាស្ត្រម៉ាស្សា៖
យកម្រាមដៃចុចថ្នមៗយឺតៗត្រង់ចំណុចទី ១ ទៅដល់ចំណុចទី ២ ធ្វើការម៉ាស្សាឲ្យបាន ១០ដងក្នុងម្ខាងៗ បន្ទាប់មកយកម្រាមដៃចុចត្រង់ចំណុចទី ៣ ម៉ាស្សាថ្នមៗរយៈពេល ១នាទីក្នុងម្ខាងៗ។
ប្រើវិធីម៉ាស្សាខាងលើឲ្យបានយ៉ាងហោចណាស់ ១ម្តងក្នុង ១ថ្ងៃ ដើម្បីកាត់បន្ថយអាការៈលើសឈាម។ ហើយអ្នកក៏អាចប្រើវិធីនេះនៅពេលណាដែលអ្នកមានភាពតានតឹង ឬរសាប់រសល់ ដើម្បីឲ្យសម្ពាធឈាមស្រកចុះបានឆាប់រហ័ស៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment