Monday, July 20, 2015
ចងកធ្វើអត្តឃាត ព្រោះជំពាក់លុយគេ
កណ្តាល ៖ បុរសបានចងកធ្វើអត្តឃាត នៅនឹងផ្ទះបាយរបស់ខ្លួន ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ហើយត្រូវបានភ្ញាក់ផ្អើល កាលពី វេលាម៉ោង៥ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន សឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ រត់រ៉ឺម៉ក ។
នគរបាលមូលដ្ឋានបានបន្តទៀតថា ជនរងគ្រោះខាងលើ តែងតែផឹកស្រាជាប្រចាំ និងលេងល្បែងស៊ីសង កន្ទុយលេខ ហើយជំពាក់លុយគេ ១លានរៀល តែពីរថ្ងៃចុងក្រោយបុរសរងគ្រោះ ក៏មិនបានដេក ជាមួយប្រពន្ធ ដែរ ហើយប្រពន្ធសួរថា តើឯមានរឿងអី ។ លុះដល់ ម៉ោង១រំលងអាធ្រាត្រ ប្រពន្ធ ក៏ដាស់ឲ្យខ្ទាស់ទ្វារ ព្រោះប្រពន្ធទៅផ្សារ រហូតដល់ម៉ោង៥ ៖០០នាទី ទៀបភ្លឺ អ្នកជិតខាងមកយកម៉ូតូ ដែលផ្ញើនៅផ្ទះកើតហេតុ ក៏ឃើញ ជនរងគ្រោះចងកនៅផ្ទះបាយ ស្លាប់បាត់ទៅហើយ ៕
ដោយ ៖ Dap-news.com
English:
Central: hanged man committed suicide in his kitchen deep Village neighborhood Mean Takmao City and was shocked at about 5 am on 21 July 2015.
Local police said the victim called Sin Seun 46-year-old male Khmer above a resident of the village commune scene tuk occupations.
Local police said the victims above routine always drinking and gambling kantouylekh owes 1 million, but the last two days the man had not slept with his wife, and his wife asked if there was anything. 1 o'clock midnight, when his wife woke because his wife to shut up at 5: 00 o'clock neighbors motorcycle at the scene saw the victim hanging in the kitchen dead.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment