Powered by Blogger.

Monday, July 20, 2015

សួង សុខារ៉ានីត ភ័យ​រឿង​អ្នក​លេង Facebook បន្លំ

No comments :
តារា​សម្ដែង សួង សុខារ៉ានីត ប្រាប់​ថា នាង​កំពុង​មាន​ការ​បារម្ភ​ជា​ខ្លាំង​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ជន​អនាមិក​ច្រើន​នាក់ បាន​បង្កើត​គណនី​ក្លែងក្លាយ​បន្ត​បន្ទាប់​ដោយ​ប្រើ​អត្តសញ្ញាណ​របស់​នាង។


គណនី Facebook ក្លែង​ក្លាយ​ទាំង​នោះ​មាន​ប្រើ​ឈ្មោះ “រ៉ានីត” ជា​ភាសា​អង់គ្លេស និង​ដាក់​រូប​នាង​តែ​ម្ដង ខណៈ​គណនី​ពិត​របស់​នាង មិន​ប្រើ​ចំ​ឈ្មោះ​នោះ​ទេ។ ស្រី​ស្អាត​រូប​នេះ​ថ្លែង​ថា “ ខ្ញុំ​មាន Account តែ​មួយ​ទេ គឺ Pingping Roseតែ​គេ​ក្លែង​ក្លាយ ប្រើ​ឈ្មោះ​ខ្ញុំ​តែ​ម្ដង​ហើយ​ច្រើន​ទៀត។ ខ្ញុំ​បារម្ភ​ណាស់​បង ខ្លាច​តែ​យក​ប្រើ​ក្នុង​អំពើ​អ្វី​មិន​ល្អ​ទេ យក​ទៅ​ជេរ​គេ​អី​វីវរ​ហើយ”។

តារា​សម្ដែង​ច្រើន​ដើរ​តួ​ម្ដាយ​រូប​នេះ មាន​គណនី Facebook តែ​មួយ​ទេ គឺ Pingping Rose។ ប៉ុន្តែ​ថ្មី​ៗ​នេះ ស្រាប់​តែ​មាន​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​នាង​ជា​ច្រើន បាន Print Screen គណនី​ក្លែង​ក្លាយ​ទាំង​នោះ​ផ្ញើ​មក​ឲ្យ។ “អត់​ដែល​ដឹង​សោះ ទាល់​តែ​គេ​ផ្ញើ​មក​ឲ្យ បាន​ភ្ញាក់​ព្រើត ច្រើន​ណាស់ មិន​ត្រឹម​តែ​ខ្លាច​គេ​យក​ទៅ​ធ្វើ​សកម្មភាព​អ្វី​មិន​ល្អ​ទេ គឺ​ខ្លាច​គេ បិទ​គណនី​ខ្ញុំ​ប្រើ​រាល់​ថ្ងៃ​ទៀត​ណា​បង ព្រោះ​លឺ​ថា គណនី​ណា ដែល​មាន​គេ​ក្លែង​ក្លាយ​ច្រើន គេ​បិទ​របស់​យើង​ដែរ!”។ រ៉ានីត ថ្លែង។

ស្រី​ស្អាត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ មិន​មាន​គម្រោង​ប្រើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​អ្វី​លើ​ជន​ក្លែង​ក្លាយ​គណនី Facebook ទាំង​នោះ​ទេ។ ទី​១ ពួក​គេ​ទាំង​នោះ មិន​ទាន់​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ផង ទី​២ មិន​ទាន់​កំណត់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ពួក​គេ​បាន​នៅ​ឡើយ។ តារា​សម្ដែង​វ័យ ២៥​ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​ថា នាង​គ្រាន់​តែ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ក្លែង​ក្លាយ​ទាំង​នោះ និង​សកម្មភាព​ផ្ដេសផ្ដាស​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា រ៉ានីត ថ្លែង​ថា នាង​នឹង​ងាក​ទៅ​រក​ផ្លូវ​ច្បាប់​វិញ ប្រសិន​បើ​ពួក​គេ​ទាំង​នោះ មាន​សកម្មភាព​អ្វី​មិន​ប្រក្រតី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ជា​សិល្ប​ការិនី​របស់​នាង។

សួង សុខារ៉ានីត ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់ ដោយ​នាង​ធ្លាប់​សម្ដែង​ភាពយន្ត​ជា​ច្រើន​ទាំង​តួ​ស្លូត និង​កាច​ឆ្នាសឆ្នើម។ រឿង​ចុង​ក្រោយ​របស់​នាង​មាន​ដូច​ជា “ហេតុ​អ្វី” “៧ថ្ងៃ” និង​រឿង “កំពូល​អង្គរក្ស​ស្រី ” ជា​ដើម ដែល​នាង​សម្ដែង​ជា​តួ​ភរិយា ចា រិទ្ធី

ឆន សុវណ្ណរាជ មិន​អាច​ចេញ​ក្រៅ​បាន​ទេ



 ប្រភព​ Sabay News
English:

Ministry of Health actress said she is deeply concerned at the last period after several anonymous subsequent false account by using her identity.
Those fake Facebook account using the name "Rany" in English, and her only once, while her real account name . The girl said, "I have only one Account Pingping Rose is fake, but they use my name only once, and more. I am very afraid to take what is not good to insult him Alas. "
Actress plays the mother have a Facebook account, but Pingping Rose. But recently, the fans as well as her fans Print Screen several bogus accounts were sent. "Do not know nothing until they send a lot to wake preut not only afraid to act what is not good but was afraid to close my account using any other day I heard that any account with a fake off our ! ". Rany said.
 
Pretty girl from Kampong Chhnang province has no plans to use any legal action on the fake Facebook account. 1, they were not yet something remarkable activity 2, have yet to determine their true identity . The 25-year-old actress said she just asked to stop these false and senseless action.

No comments :

Post a Comment