Powered by Blogger.

Monday, July 20, 2015

ក្រសួងទេស ចរណ៍ និង សាលាខេត្ត សៀមរាប សហការជាមួយ ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ភ្លុក រៀបចំជាតំបន់ អេកូទេសចរណ៍ សហគមន៍កំពង់ភ្លុក

No comments :
សៀមរាប ៖ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ ឃុំកំពង់ភ្លុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ដោយមានការ ចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប បានថ្លែង ទៅកាន់ប្រជាពលរដ្ឋ ក្នុងឃុំកំពង់ភ្លុក អំពីសារៈប្រយោជន៍ នៃការរៀបចំតំបន់ នេះឲ្យក្លាយជាតំបន់ អេកូទេស ចរណ៍សហគមន៍ ។
ប្រជាពលរដ្ឋ នៅតំបន់ កំពង់ភ្លុក បានលើកឡើងថា តំបន់អេកូទេសចរណ៍សហគមន៍ ដែលមិនត្រឹមតែរួម ចំណែកដល់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវថ្នល់ និងប្រលាញទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់កិច្ចគាំពារ បរិស្ថាន និងលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាស្នាក់នៅ (ដែល មិនប៉ះពាល់ដល់បរិស្ថាន)សេវាម្ហូបអាហារ សេវាដឹកជញ្ជូនទេសចរ និងសេវាមគ្គុទ្ទេសក៏ទេសចរណ៍ (ដែល ផ្តល់ការងារដល់ក្មួយៗ យុវជនក្មេងៗផងដែរ)។ ល។
ដើម្បីរៀបចំតំបន់នេះឲ្យបានល្អ ដោយការងារអេកូទេសចរណ៍ ត្រូវការជំនាញច្រើនលោក ថោង ខុន បានស្នើ បង្កើតគណៈកម្មការមួយ ដែលរួមមានតំណាងមកពីក្រសួងទេសចរណ៍ សាលាខេត្តសៀមរាប សាលាស្រុក ឃុំ ភូមិ តំណាងប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន និងដោយមានការចូលរួមគាំទ្រពីផ្នែកពាក់ព័ន្ធ ពិសេសផ្នែក ឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីរៀបចំជាតំបន់អេកូ ទេសចរណ៍សហគមន៍ មួយនៅកំពង់ភ្លុក ដែលអាចផ្តល់ សេវាកម្មប្រកបដោយគុណភាព និងផាសុខភាពដល់ភ្ញៀវទេសចរដែលមកទស្សនានៅតំបន់នេះ ។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ដើម្បីរៀបចំគ្រប់គ្រងតំបន់អេកូទេស ចរណ៍សហគមន៍ ប្រកបដោយ និរន្តរភាព ចាំបាច់ត្រូវធានា ឲ្យមានការបែងចែកផលប្រយោជន៍ដោយសមធម៌ ដល់ប្រជាពលរដ្ឋមូលដ្ឋាន ។ ឃុំកំពង់ភ្លុក ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាតំបន់មួយដែលមានសក្តានុពល អេកូទេសចរណ៍ ប្រកបដោយភាពទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ព្រោះថាតំបន់នេះស្ថិតនៅចម្ងាយ ប្រមាណ២៥ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប អង្គរដែលជាតំបន់ទេសចរណ៍បេតិកភ័ណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ របស់ពិភពលោក។
ព្រមជាមួយនេះ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកមានការរីករាយ និងថ្លែងអំណរគុណដល់ សម្តេចតេជោនាយករ ដ្ឋមន្ត្រី ដែលបានដោះ ស្រាព្រមយបញ្ហាជម្រោងចម្រាសនៅតំបន់នេះ  និងក្រសួងអភិវឌ្ឍជនបទ ដែលកសាងផ្លូវ មួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦  រហូតឆ្ពោះមកកាន់តំបន់អេកូទេសចរនេះ ៕





ប្រភព ៖ ដើមអម្ពិល
English:
 

Siem Reap: the visit to commune Phluk on 20 July 2015, Thong Khon, Minister of Tourism with the participation of Mr. Khim Bun Song Governor Siem told residents in the commune Phluk about the importance of preparing the region to become an eco-tourism community.Residents in the area Phluk suggested that eco-tourism community that not only contribute to the development of basic infrastructures such as roads and behavior of water, but also contribute to the protection the environment and promote the daily lives of citizens by providing services accommodation (which does not affect the environment) services, food services, transportation, tourism and services, the Guide also tourism (which employ children, young people as well). .In order to prepare this region for the ideal job ecotourism needed skills Thong Khon has proposed creating a committee that included representatives from the Ministry School Siem district commune, village representatives and the local community and with the support from the stakeholders especially the private sector in the tourism sector to organize a regional eco-tourism community in Phluk that can provide quality services and comfort to the tourists who visit the area.Meanwhile, he pointed out that in order to manage eco-tourism sustainable communities need to ensure an equitable distribution of benefits to local residents. Commune Phluk located Bakong Siem an area where there is potential for eco-tourism attractions for local and foreign tourists, since this area is located about 25 kilometers from the city of Siem Reap, a tourist area heritage, culture, history, famous in the world.Promcheamuoynih people in the commune Phluk happy and thanked Samdech Techo Prime Minister, who had been resolved as well as the problems chomrong controversy in this area, and the Ministry of Rural Development, which build a road linking the National Road 6 until heading to eco-tourism.

No comments :

Post a Comment