Powered by Blogger.

Wednesday, July 15, 2015

រឿង ៦យ៉ាងដែលអ្នកមិនអាចបំភ្លេចបានបន្ទាប់ពីឆ្លងកាត់ស្នេហ៍គ្រាដំបូង

No comments :
មានអនុស្សាវរីយ៍​ជាច្រើន​ដែលធ្វើឲ្យ​អ្នកចងចាំ​នៅដំណាក់កាល​ស្នេហាគ្រាដំបូង​របស់​អ្នក។ ស្នេហាគ្រាដំបូង​ជាស្នេហា​ដ៏បរិសុទ្ធបំផុត និង​ជាការចងចាំ​មួយ​ដែល​ដក់ជាប់​ក្នុងចិត្ត និង​បេះដូងរបស់​យើងជារៀង​រហូត។

មនុស្សម្នាក់​អាចសេព​គប់មនុស្សជាច្រើន​ក្រោយស្នេហាគ្រាដំបូង​កន្លង​ផុត ប៉ុន្តែនៅតែ​មានរឿងរ៉ាវ​ជាច្រើន​ដែលបាន​ដិតដាម​ក្នុងបេះដូង​របស់អ្នក។ អារម្មណ៍​ក្នុងចិត្ត​ជាច្រើន​ដែល​អ្នក​ធ្លាប់​មាន​ចំពោះមនុស្សទី១ ដែល​លួចបេះដូង​របស់​អ្នក​ទៅបាត់។

នៅពេល​អ្នក​មានស្នេហា អ្នកនឹង​ចងចាំរឿង​គ្រប់យ៉ាង​យ៉ាងល្អិតល្អន់​ដូចជា អ្វីដែល​អ្នកស្លៀក​នៅថ្ងៃណាត់​ជួបគ្នាដំបូង ឬក៏នៅ​ពេលដែល​អ្នកបាន​ជួបនឹង​គេដំបូង។ ស្នេហាគ្រាដំបូង​ជាស្នេហា​ពិសេស​បំផុត ដូច្នេះសូមកុំព្យាយាម​ចាកចេញ​ពីវាអី គួរតែចេះ​លើកតម្តើង និង​ចេះស្រឡាញ់ មើលថែវា​ឲ្យបានល្អ។

ខាងក្រោមនេះ​ជារឿងរ៉ាវ​មួយដែល​នឹង​រំលឹក​អ្នក​អំពីស្នេហាគ្រា​ដំបូង​របស់​អ្នក៖

ស្នាមថើប​ដំបូង​របស់អ្នក
យើង​ពិតជាមិន​អាចបំភ្លេច​នូវស្នេហាថើប​គ្រាដំបូង​របស់យើង​បានឡើយ ព្រោះយើង​បានចងចាំ​យ៉ាងច្បាស់​ពីទីកន្លែង និងហេតុការណ៍​ដែលវា​កើតឡើង។ ថ្ងៃនោះ​ជាថ្ងៃ​ពិសេស​បំផុត​សម្រាប់ជីវិត​របស់​អ្នក ដែលអ្នក​មិនអាចលុបចេញ​ពីចិត្តរបស់​អ្នកបាន ហើយអ្នក​នឹងចងចាំ​នូវអ្វីដែល​បានស្លៀក​នៅថ្ងៃ​ពិសេស​មួយនោះ ព្រមទាំង​ពាក្យ​សម្តី​ដែល​បុរស​ម្នាក់​នោះ​និយាយ​មកកាន់អ្នក។ ការចងចាំ​ស្នាមថើប​ដំបូងក្នុង​ស្នេហាគ្រាដំបូង​តែងតែ​ធ្វើឲ្យ​អ្នកញញឹម!

ស្នាមញញឹម​របស់គេ
នៅពេលអ្នក​ចាប់អារម្មណ៍​នឹងអ្នកណា​ម្នាក់ អ្នកចាប់ផ្តើម​សង្កេតមើល​គេគ្រប់​ពេល ហើយធ្វើឲ្យ​អ្នក​មានក្តីសុខ។ អ្នកខំប្រឹង​ធ្វើកំប្លែង​ដែលអ្នក​មិនចង់​ធ្វើ ដើម្បី​បានឃើញ​ស្នាមញញឹម​របស់​គេ។

ថ្ងៃណាត់​ជួបដំបូង
អ្នកប្រាកដ​ជាមិនអាច​បំភ្លេចនូវ​ដំណាក់កាល​នីមួយៗ​នៃការណាត់ជួប​ជាមួយមនុស្ស​ដំបូង​របស់អ្នក​បានឡើយ។ ភាព​តក់ស្លុត​នឹង​ការប្រឈមមុខ​ចំពោះ​ស្នេហាគ្រា​ដំបូងធ្វើឲ្យ​អ្នក​មិន​អាចបំភ្លេច​បាន។ វាជារឿង​រ៉ាវគ្រប់យ៉ាង​ដែលបាន​កើតឡើងក្នុង​ថ្ងៃមួយ​នោះ ហើយវាបាន​ធ្វើឲ្យអ្នក​តែងតែនឹកឃើញ​ដល់​វាជានិច្ច។ នេះជារឿង​មួយ​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​បំភ្លេច​វា​បាន មិនថា​អ្នកព្យាយាម​បំភ្លេច​វាយ៉ាង​ណាឡើយ។

ការចែករំលែក
មិនថាអ្នក​ប្រឹងប្រែង​បំភ្លេចស្នេហាគ្រាដំបូង​របស់អ្នក​យ៉ាងណាទេ តែនៅតែ​មានរឿងរ៉ាវ​ជាច្រើន​ដែលធ្វើឲ្យ​អ្នកនៅ​តែនឹកឃើញ។ លេងកំប្លែង, លេងរឿងឆ្កួតៗ​ជាមួយគ្នា, ប្រឡែង​លេង។ ការ​បានដឹង​ពីភាពខ្លាំង និងភាពខ្សោយពីគ្នាអាច​ជួយឲ្យអ្នកទាំងពីរកាន់តែយ​ល់ចិត្តគ្នា​បាន​ប្រសើរឡើង។

រយៈពេល​នៃស្នេហាគ្រាដំបូង​របស់អ្នក
ស្នេហាគ្រាដំបូងរបស់​អ្នកងាយ​នឹងឆាប់បញ្ចប់ ឬប្រហែល​ជាកើតឡើង​តែមួយ​រយៈ។ មិនថាវា​មានរយៈពេល​យូរប៉ុណ្ណាទេ អ្នកនឹងតែងតែច​ងចាំ​ពេលវេលា​ល្អក្នុងពេល​នោះជានិច្ច។ អ្នក​អាច​នឹងភ្លេច​កាលបរិច្ឆេទ​ណាត់ជួបគ្នា តែអ្នកអនុស្សាវរីយ៍​ដែលអ្នក​មានជាមួយគ្នា​ពិតជា​មិនអាច​បំភ្លេច​បាន​ឡើយ។

លុយមិន​សំខាន់ឡើយ
នៅពេល​អ្នកបានជួបនឹងស្នេហាគ្រាដំបូង មានឱកាស​ជាច្រើនដែល​លុយដ៏​មានតម្លៃដើរតួនាទី​មិនសំខាន់។ អ្នកមិនចង់​បានថ្ងៃដែលល្អ, កាដូថ្លៃៗ និង​ចេញថ្លៃ​វិក័យប័ត្រ​បង់ឲ្យ​ភោជនីយដ្ឋាន​ឡើយ។ អ្វីដែល​សំខាន់​បំផុតនោះគឺ ការបាន​ចំណាយពេលវេលា​ជាមួយគ្នា​នៅកន្លែង​សាមញ្ញៗបំផុត និង​បានឆ្លង​កាត់សកម្មភាព​ដូចជា ការញ៉ាំអីតិចតួច​ជាមួយគ្នា ឬដើរកាន់ដៃ​គ្នាតាម​ឧទ្យាន។ រឿងទាំងអស់​នេះធ្វើឲ្យអ្នក​ចងចាំមិន​ភ្លេច៕


ប្រភព៖ mungkulkar




English:

6 things you can not forget, after going through the first couple

Have a lot of memories that make you remember your first romantic phase. Love the first time as the most pure romance and a memory implant our mind and heart forever.

Glutton person can love many first passed, but there are still many things that indelible impression in your heart. Mind you had 1 steal your heart away.

When you're in love, you will remember everything in detail, such as what you wear on the first dating or when you first met them. The first time is a very special romantic love, so do not try to leave it right should mteu and loving care of it well.

Here's a story that will remind you of your first love:

Your first kiss
We can not forget our first kiss, love, because we have to remember exactly where and what it happened. It was the most special day for your life that you can not delete from your mind, and you will remember what to wear on a special day, as well as words that a man said to you . Remembering the first kiss first love always makes you smile!

His smile
When you are interested in someone, you start watching them all the time, and unhappiness. You try to make a joke that you do not want to see their smile.

The first day of appointments
You certainly can not forget each stage of your first appointment with them. Fear of her face for the first love you never forget. It's a story, everything that happened in one day, and it makes you are reminded of it constantly. This is the one thing you can not forget it, no matter how you try to forget it.

Sharing
No matter how you try to forget your first love, but there are still many things that you still remember. Comedy, playing the same stupid thing, play. With knowledge of the strengths and weaknesses can help you both better.

Your love of the first period
Your first love will soon end, or the same may happen. No matter how long it lasts, but you'll always remember a good time in that time. You can forget your appointment date, but memories you have together is unforgettable.

Money is not important
Once you've met the first love precious opportunity that money plays an important role. You do not want to have a good day, expensive gifts and pay bills paid to the restaurant. The most important thing is to spend time together in the most simple and through activities such as eating together or hold little park. All this makes the memory you never forget.

No comments :

Post a Comment