Wednesday, July 15, 2015
វិធីសាស្ត្ររឹតបន្តឹងស្បែកក្បាលឲ្យរាបស្មើរពោះក្រោយពេលសម្រាលកូនរួច
មនុស្សជាច្រើនតែងតែជឿជាក់ថា ការបានក្លាយជាអ្នកម្តាយម្នាក់ជាផ្នែកមួយដ៏សំខាន់បំផុតចំពោះជីវិតរបស់ស្ត្រីគ្រប់រូប។ ការផ្តល់កំណើតដល់កូនជាបទពិសោធន៍ពេលវេលានៃជីវិតសម្រាប់អ្នកម្តាយ។ បទពិសោធន៍ទាំងមូលនៃការមានគភ៌របស់អ្នកម្តាយជារឿងមួយល្អប្រសើរបំផុត។ ទោះពីមួយថ្ងៃទៅមួយថ្ងៃប្រកបទៅដោយភាពគ្រោះថ្នាក់ក៏ដោយ ក៏អ្នកម្តាយគ្រប់រូបពេញចិត្តនឹងទទួលយក។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលសម្រាលកូនរួចមានបន្សល់នូវស្លាកស្នាមមួយចំនួនផងដែរ។ស្នាមសង្វារជាស្លាកស្នាមមួយដែលគួរឲ្យខ្មាស់អៀនបំផុត។ លើសពីនេះទៀត ស្បែកយារធ្លាក់ជុំវិញក្បាលពោះក៏ជាបញ្ហាមួយធ្វើឲ្យអ្នកម្តាយមានភាពអៀនខ្មាស់ផងដែរ។ អ្នកម្តាយគ្រប់រូបតែងតែស្វែងរកវិធីសាស្ត្រដើម្បីរឹតបន្តឹងស្បែកក្បាលពោះឡើងវិញក្រោយពេលសម្រាលកូនរួច។
អ្នកម្តាយគ្រប់រូបបានដឹងពីវិធីសាស្ត្រជាច្រើនដើម្បីរឹតបន្តឹងស្បែកក្បាលពោះឡើងវិញក្រោយពេលសម្រាលកូន តែវិធីទាំងអស់នោះពិតជាគ្មានប្រសិទ្ធិភាពឡើយ។ ប្រសិនបើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីរឹតបន្តឹងស្បែកក្រោយពេលសម្រាលកូនរួច។ ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពសម្រាប់អ្នក៖
សម្រកទម្ងន់យឺតៗ
មនុស្សជាច្រើនតែងតែព្យាយាមសម្រកទម្ងន់ឲ្យឆាប់រហ័ស ហើយនេះជាកំហុសឆ្គងមួយដែលបណ្តាលឲ្យកើតមានក្តីព្រួយបារម្ភនៅពេលថ្ងៃក្រោយ។ ផ្ទុយទៅវិញ អ្នកគួរតែព្យាយាមសម្រកទម្ងន់របស់អ្នកយឺតៗ ហើយយ៉ាងឋិតថេរ។ ការទទួលបានការណែនាំពីអ្នកជំនាញផ្នែករបបអាហារក៏អាចមានប្រសិទ្ធិភាពសម្រាប់អ្នកបានដែរ។
ធ្វើលំហាត់ចលនាសរសៃឈាមបេះដូង
ប្រសិនបើអ្នកចង់បានការរឹតបន្តឹងស្បែកក្បាលពោះក្រោយពេលសម្រាលកូនរួចយ៉ាងមានប្រសិទ្ធិភាព អ្នកគួរធ្វើលំហាត់ចលនាសរសៃឈាមបេះដូងយ៉ាងហោចណាស់ឲ្យបាន ៣ ទៅ ៥ថ្ងៃក្នុងមួយសប្តាហ៏។ អ្នកអាចនិយាយជាមួយគ្រួបង្ហាត់កាយសម្ព័ន្ធអំពីការធ្វើលំហាត់ប្រាណ និងរយៈពេលនៃការចំណាយដើម្បីធ្វើលំហាត់ប្រាណ។ តែទោះបីជាយ៉ាងណាក៏ដោយ ការចំណាយពេលហាត់ចលនាសរសៃឈាមបេះដូងឲ្យបាន ២០នាទីជារៀងរាល់ថ្ងៃពិតជាល្អប្រសើរបំផុតហើយ។
បង្កើនការទទួលទានប្រូតេអ៊ីន
ដើម្បីអាចរឹតបន្តឹងស្បែកក្បាលពោះឲ្យមានប្រសិទ្ធិភាព អ្នកគួរតែព្យាយាមបង្កើនសាច់ដុំនៅក្នុងរាងកាយរបស់អ្នក។ ការតំឡើងសាច់ដុំអាចរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នកដោយស្វ័យប្រវត្តិ។ ការទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនអាចជាគំនិល្អមួយដើម្បីបង្កើនសាច់ដុំ។ ក្រៅពីជួយបង្កើនសាច់ដុំ ប្រូតេអ៊ីនក៏អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយផងដែរ ជាពិសេសក្រោយពេលសម្រាលកូនរួច។
ប្រើឡេម៉ាស្សាខ្លួនប្រាណ
អ្នកប្រហែលជាធ្លាប់បានដឹងមកហើយពីអត្ថប្រយោជន៍នៃការម៉ាស្សា។ វិធីនេះក៏អាចមានប្រសិទ្ធិភាពក្នុងការជួយរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នកក្រោយពេលសម្រាលកូនរួចបានដែរ។ ប្រើឡេម៉ាស្សាដែលសម្បូរទៅដោយសារធាតុកូឡាសែន រួមទាំងវីតាមីន K, A, E និង C។ សមាសធាតុផ្សំទាំងអស់នេះមានប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការជួយរឹតបន្តឹងស្បែកក្បាលពោះ ជាពិសេសក្រោយពេលសម្រាលកូនរួច។ វាក៏អាចជួយពង្រឹងចរាចរណ៍ឈាមដើរពេញកន្លែងក្បាលពោះផងដែរ។ ម៉ាស្សាឲ្យបាន ២ដងក្នុង ១ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធិភាពបំផុត។
ទទួលទានទឹកឲ្យបានច្រើន
ការទទួលទានទឹកច្រើនអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ក៏ដូចជាជួយរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នក។ ទឹកអាចជួយបង្កើនចំហេះកាឡូរីនៃជាតិខ្លាញ់។ នេះអាចជាវិធីមួយដ៏មានប្រសិទ្ធិភាពដើម្បីរឹតបន្តឹងស្បែកក្បាលពោះ។ ក្រៅពីវិធីនេះ អ្នកអាចកម្ចាត់កោសិកាស្បែកងាប់ចេញពីលើស្បែកក្បាលពោះរបស់អ្នករៀងរាល់ថ្ងៃមុនពេលងូតទឹក។ អ្នកគួរតែដុសត្រង់តំបន់ជុំវិញក្បាលពោះរបស់អ្នក។ វិធីនេះអាចជួយជម្រះកោសិកាស្បែកចាស់ចេញ ឲ្យកោសិកាស្បែកថ្មីលូតលាស់ឡើង។ វិធីនេះអាចមានសុវត្ថិភាពបំផុត ដើម្បីរឹតបន្តឹងស្បែកជុំវិញក្បាលពោះ ជាពិសេសក្រោយពេលសម្រាលកូនរួច៕
ប្រភព៖ mungkulkar
English:
Tightening method scalp terrace abdomen after childbirth
Many people have always believed that Mother became the most important part of every woman's life. Giving birth to a child is a life-time of experience for the mother. The whole experience of the pregnant mother's story was very good. However, from day to day fraught with danger, every mother will receive satisfaction. However, after the birth, and left some scars.
Stretch marks, scars, very shy. In addition, sagging skin around the abdomen is also Mother's shame. Every mother always looking for ways to tighten the abdominal skin after childbirth.
Every mother knows the methods to re-tighten the abdominal skin after childbirth, but all the way, absolutely no effect. If you're looking for ways to tighten skin after childbirth. Here is an effective method for you:
Lose weight slowly
A lot of people always trying to lose weight quickly, and this is a mistake that causes common concern at a later date. Instead, you should try to lose weight slowly and viable. Get expert guidance diet may also be effective for you.
Cardiovascular exercise movements
If you want to tighten the abdominal skin after time childbirth and effective cardiovascular movement should exercise at least 3 to 5 days a week. You can talk with kruobangheat gymnastics and exercise period of the cost to exercise. However, by spending cardiovascular exercise movements for 20 minutes every day is really very good.
Increase protein intake
To be able to tighten the abdominal skin effectively, you should try to increase the muscle in your body. Installation muscles can tighten your abdominal skin automatically. Eating foods that are rich in protein may be a good idea to increase muscle mass. Besides helping to boost muscle protein can also help provide nutrients to the body as well, especially after childbirth.
Massage body lotion
You probably know about the benefits of massage. This method can also be effective in helping to tighten your abdominal scalp after childbirth. Massage lotion, which is rich in nutrients Cola Sen. including vitamins K, A, E and C. All of these ingredients is very effective in helping tighten the abdominal skin, especially after childbirth. It can also help strengthen the blood traffic also plays a full belly. Massage 2 times in 1 day to get the most effective.
Drinking plenty of water
Drinking plenty of water can help get rid of toxins from the body, as well as help tighten your abdominal scalp. Water can help improve the combustion of fat calories. This could be an effective way to tighten the abdominal skin. Besides, this way you can get rid of dead skin cells from the skin of your belly every day before bathing. You should brush area around your belly. This method can help clear the old skin cells to grow new skin cells. Safest way to tighten skin around the belly, especially after childbirth.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment