Wednesday, July 15, 2015
ទំលាប់សាមញ្ញ៣ ដែលអាចបំផ្លាញក្រលៀនរបស់អ្នកយ៉ាងធ្ងន់ធ្ងរ
ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ ដែលវាមានតួនាទីច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវាឲ្យបានល្អ។ជាក់ស្តែងមានទំលាប់៣ យ៉ាងដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រលៀនរបស់អ្នកដោយអ្នកនឹក ស្មានមិនដល់។
១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ក្រលៀនរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់នៅក្នុង ខ្លួនផ្សេងៗ។ នៅពេលដែលអ្នកមិនបានទទួលទាន ឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយរបស់អ្នកនឹង កើនឡើង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។
២. ទទួលទានប្រៃខ្លាំងពេក
រាងកាយរបស់អ្នកត្រូវការសូដ្យូម ឬ អំបិលដើម្បីឲ្យមានដំណើរការបានល្អ។ ជាមួយគ្នានេះដែរ ការទទួលទានប្រៃពេក អាចនាំឲ្យមានជំងឺលើសឈាម និងធ្វើឲ្យក្រលៀនរងសម្ពាធយ៉ាង ធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយអ្នកមិនត្រូវទទួលទានជាតិ ប្រៃឲ្យលើសពី៥ក្រាម ក្នុងមួយថ្ងៃនោះឡើយ។
៣. មិនត្រូវទទួលទានជាតិស្ករច្រើន
ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា អ្នកទទួលទានជាតិស្ករច្រើន អាចបង្កើតឲ្យមានជាតិប្រូតេអ៊ីននៅក្នុង ទឹកនោម។ ការមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោមជាសញ្ញា ដែលធ្វើឲ្យយើងដឹងថាក្រលៀនធ្វើការមិនប្រក្រតី៕
ប្រភព៖ http://dap-news.com
English:
3 simple habits that can damage your kidneys seriously
Kidney is an important part of the body that it has a role filter blood to produce urine absorb minerals produced hormone releasing toxins and acid. Therefore, we should take care of it well.
3rd practice habits that can provide serious risk and impact to your kidneys unexpectedly.
1. Not getting enough
Your kidney plays an important role in filtering technology and blood toxins and waste in the body. When you do not eat enough day toxins in your body will cause serious side effects to the kidneys.
2. Eating too much salt
Your body needs sodium or salt to be running well. At the same time lowering salt intake can lead to high blood pressure and kidney heavy pressure. Hence, you do not need salt intake more than 5 grams per day.
3. Do not have to eat much sugar
The study by scientists has shown that eating sugar can create a much protein in the urine. The protein in the urine is a sign that we know that kidney abnormalities.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment