Powered by Blogger.

Thursday, January 14, 2016

ទី​បំផុត IS ចេញ​មុខ​អះអាង​ការ​បំផ្ទុះនិង​បាញ់​ប្រហារ​នៅ​ហ្សាកាតា​ជា​ស្នាដៃ​របស់​ខ្លួន ==>Watch VDO

No comments :
ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក ​និង​បាញ់​ប្រហារ​​នៅ​កណ្ដាល​រដ្ឋធានី ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី​ម្សិលមិញ​​ ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង ​​ក្រុម​ភេរវករ​ IS បាន​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ថា​​ជា​ស្នាដៃ​របស់​ខ្លួន។

ហេតុការណ៍​នេះ​បាន​​សម្លាប់​មនុស្ស ៧នាក់ ​ដោយ ៥​នាក់​​ជា​​​អ្នក​វាយ​ប្រហារ​ ​ដែល​ត្រូវ​ប៉ូលិស​ឥណ្ឌូណេស៊ី បាញ់​សម្លាប់។

​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ ​របស់​ក្រុម​ភេរវករ​​និយាយ​ថា៖ “ក្រុម​ទាហាន​​កាលីហ្វាត​ មួយ​ក្រុម​នៅ​​ឥណ្ឌូណេស៊ី ​​បាន​បាញ់​សំដៅ​ទៅ​លើ​ហ្វូង​មនុស្ស​​ដែល​ប្រឆាំង​រដ្ឋ​ឥស្លាម​​​តាម​រយៈ​ការ​បំផ្ទុះ​​គ្រាប់​បែក ៦កន្លែង ​និង​​សកម្ម​ប្រយុទ្ធ​ ៤នាក់ ​ប្រើ​អាវុធ​ធន់​ស្រាល និង​​ខ្សែ​ក្រវាត់​គ្រាប់​បែក”។

​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ដដែល​ ​និយាយ​ថា​ ​មនុស្ស​ចំនួន ១៥នាក់ ​ត្រូវ​បាន​សម្លាប់ ​ប៉ុន្តែ​​មន្ត្រី​ឥណ្ឌូណេស៊ី ​ថា​មាន​ចំនួន​តែ ៧នាក់​ប៉ុណ្ណោះ និង​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​មួយ​ចំនួន​ផ្សេង​ទៀត៕



IS finally claimed the bombing and shooting in Jakarta its work

After a bombing and shooting in the middle of the Indonesian capital Jakarta yesterday, has not been a day IS terrorists coming out officially claimed to be his masterpiece.

The incident killed 7 people, 5 people attack the Indonesian police shot dead.

In the statement of the terrorist group, said: "Soldiers, a group of Arafat in Indonesia shot refers to the crowd against the Islamic state through the bombings 6 and 4 militants used heavy weapons and lightweight bomb belt. "

In the same statement said that 15 people were killed but Indonesian officials that there were only 7 and Some stakeholders other.



No comments :

Post a Comment