Friday, October 2, 2015
ករណីឃុបឃិតរវាងក្រុមឈ្មួញនាំម៉ូតូគេចពន្ធ និងមន្ត្រីគយ លោក ថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម ជាអ្នកទទួលប្រយោជន៍ដាក់ហ៊ោប៉ៅ
ខេត្ដកោះកុង : ក្រុមប្រជាពលជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ទៅលើក្រុមមន្ត្រី ការិយាល័យគយ និងរដ្ឋាករចាំយាម ថាឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំម៉ូតូគេចពន្ធរាប់ពាន់គ្រឿងចេញពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិចាំយាមក្នុង មួយខែៗ។ ប្រភពលើកឡើងថាក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិចាំយាមកាក់កប យ៉ាងខ្លាំងជាមួយក្រុមឈ្មួញដែលនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញពី ប្រទេសថៃមកកាន់ប្រទេសកម្ពុជាជាពិសេសទំនិញម៉ូតូអត់ពន្ធតែម្តង។ ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោងប្រមាណជាង២រសៀល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិតយករូបភាពនៅឃ្លាំងទំនិញចាំយាម ស្រាប់ តែឈ្មូញរកស៊ីម៉ូតូគេចពន្ធនោះ បានប្រើសំដីប្រមាថមកលើអ្នកសារព័ត៌មានថា “អ្នកកាសែតដែលមកថតរូបមិនសុំការអនុញ្ញាតពីម្ចាស់ទំនិញបែបនេះ អីចឹងបានចេះតែបាត់ខ្លួន” រួមទាំងមានការរារាំងពីសំណាក់មន្ដ្រីគយប្រចាំនៅទីនោះថែមទៀតផង។
មន្ដ្រីគយបាននិយាយថា អ្នកសារព័ត៌ សំអាងទៅលើអ្វីបានជាមកថតរូប នៅទីនេះ តើមានសុំការអនុញ្ញាតដែរឬទេ ព្រោះឃ្លាំងនេះជាទំនិញរបស់គយមានសិទ្ធិមិនឲ្យថតរូបនោះទេ។ ក្រុមអ្នកសារព័ត៌មានមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើទំនិញគយទាំងនោះមានការឃុបឃិតជាមួយឈ្មួញរត់ពន្ធខុសច្បាប់ ឬមួយគយ មានសិទ្ធរត់ពន្ធទំនិញខុសច្បាប់បានជាមានឃ្លាំងសម្រាប់ដាក់ទំនិញ បែបនេះ។
ប្រសិនបើទំនិញទាំងនេះមិនបានបង់ ពន្ធវិញវាជារឿងមួយដែលចំណេញទៅ ដល់ក្រុមឈ្មួញជាខ្លាំង ហើយបើមានការ បង់ពន្ធត្រឹមត្រូវវាជារឿងមួយដែលចំណេញទៅដល់ចំណូលពន្ធរដ្ឋមិនមែន អ្នកសារព័ត៌មានជាអ្នកចំណេញនោះទេ ។ ម៉ូតូដែលក្រុមឈ្មួញនាំចូលសុទ្ធតែ ម៉ូតូស៊េរីទំនើបដូចជា MSX និង ZOOMER និងម៉ាកផ្សេងៗទៀតចំនួន៣រថយន្ដក្នុងមួយរថយន្ដមានម៉ូតូប្រមាណ៧០ គ្រឿង។
កន្លងមកក្រុមមន្ដ្រីគយប្រចាំនៅ ទីនោះធ្លាប់បានគំរាមមិនឲ្យក្រុមអ្នកសារព័ត៌មានថតផ្ដិតយករូបភាព នៅទីនោះ ទេ តើក្នុងឃ្លាំងទំនិញចាំយាមនេះមាន អាថ៌កំបាំងអ្វីខ្លះបានជាត្រូវលាក់បាំងពី ក្រុមប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មាននោះ? ករណីរិះគន់ខាងលើ មន្ដ្រីស្នាក់ ការច្រកទ្វារអន្ដជាតិចាំយាមបានឲ្យដឹង តាមទូរស័ព្ទថា មន្ដ្រីគយបានរាយការណ៍ មកប្រធានច្រកដែរថាមានម៉ូតូចេញ តាមច្រកនេះតែការបង់ពន្ធគ្រប់ឬមិន គ្រប់នោះវាជាជំនាញរបស់គយនោះទេ ។
ចំណែកឯមន្ដ្រីគយនិងរដ្ឋាករដែល ប្រចាំនៅឃ្លាំងទំនិញចាំយាមនោះបាន ថ្លែងឲ្យដឹងតាមទូរស័ព្ទថា ទំនិញម៉ូតូទាំង នោះគឺឈ្មួញបានបង់ពន្ធ១០០ភាគរយ តែដោយសារថ្ងៃនេះជាថ្ងៃចុងខែហេតុ នេះហើយប្រព័ន្ធបង់ពន្ធនៅអគ្គនាយក ដ្ឋានបានបិទ នៅថ្ងៃស្អែកឬខានស្អែក ប្រព័ន្ធនិងបើកឡើងវិញហើយ បើសិន ជាមិនមានវិក្កយបត្របង់ពន្ធត្រឹមត្រូវ ទេនោះគឺរថយន្ដនេះមិនអាចចេញបាន នោះទេ ។ ជុំវិញការចោទប្រកាន់ខាងលើលោក ថេង ម៉ុងហួន ប្រធានការិយាល័យគយ និងរដ្ឋាករចាំយាម មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកទូរស័ព្ទចូលជាច្រើនលើកច្រើនសាតែគ្មានមាន អ្នកលើក៕
English:
Cases of collusion between traders motorcycle tax evasion and customs officials Theng Mong Hua, director of the Bureau of Customs and Excise Watching benefit shout pocket
Koh Kong province: Many people have criticized the Bureau of Customs and Excise officials Watching conspiracy enable motorcycle dealers Thousands of tax evasion from Thailand to Cambodia as international gateway Watching a month. Sources said that customs officials at international gateways Watching extremely lucrative with all sorts of treacherous dealers from Thailand to Cambodia In particular, Duty Free goods motorcycle.
For instance, on September 30, around 2 pm local time after receiving information from a group of citizen journalists down to take a picture in the warehouse Watching chhmou existing motor business tax evasion, using insulting words to the journalists that "journalists who photographed never asked permission from the owner of the goods Such then just disappeared, "including block by customs officials there also.
Customs officials said that journalists rely on what is photographed here have asked for permission because customs warehouse goods are eligible not to take pictures. Reporters are amazed that those goods customs collusion with illegal smugglers or customs have the right to smuggle illegal goods store for Such goods.
If these goods do not pay taxes, it's a profit to the traders, and if right, it's a tax profits to the state income tax, not as a journalist, you profit. Motorcycle motor traders are imported series such as MSX and other brand ZOOMER and the number 3 car in a car about 70 motorcycle units .
Previously, customs officials there had not let reporters take pictures there in mysterious warehouse Watching What is the need to hide from the citizens as well as journalists? Criticizing top officials to stay the international gate guard, said by phone that Customs officials reported to the head of the port that a motorcycle port taxes or not at all, it is the skills of customs.
The Customs and Excise officials in the warehouse guard, said by telephone that those goods motorcycle dealers pay 100 percent, but today is a day late and taxpayers in general infrastructure system shut down tomorrow or after tomorrow and re-open system, and if there is no valid tax bill is that this car can not be issued.
Around the accusation Theng Mong Hua, director of the Bureau of Customs and Excise guard could not be reached for comment by phone of the caller several times, but no .
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment