Powered by Blogger.

Friday, September 11, 2015

គួរ​ប្តូរ​ពី​ការ​កោសខ្យល់ ទៅជា​ការ​ម៉ាស្សា ឬ​ទៅរក​គ្រូពេទ្យ​ចិត្តសាស្ត្រ​ដើម្បី​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​

No comments :
បច្ចុប្បន្ននេះ​យើង​សង្កេតឃើញថា មុខរបរ​កោសខ្យល់​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។ អាការ​វិលមុខ​អស់កម្លាំង​ចង់​ក្អួតចង្អោរ និង​អាការ​ផ្សេងទៀត ដែល​ទាមទារ​ឲ្យ​លោកអ្នក​ត្រូវតែ​កោសខ្យល់​ទើប​បាត់ ប៉ុន្តែ​លោកអ្នក​មួយចំនួន​ប្រហែលជា​មិនបាន​ដឹងថា ការ​កោសខ្យល់​នេះ អាច​ប្រឈម​ទៅនឹង​បញ្ហា​អ្វីខ្លះ ឬក៏​មាន​ផលប៉ះពាល់​អ្វីខ្លះ​នោះទេ​?

​បើតាម​ការបកស្រាយ​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​វិកល​វិទ្យា បាន​បញ្ជាក់ថា ពាក្យ​ថា “​កោសខ្យល់​” គឺជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រជាជន​ខ្មែរ​តែងតែ​កោសខ្យល់​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​មិន​ស្រួល នៅក្នុង​រាងកាយ​ដូចជា​វិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោរ ងងឹតមុខ ចុកពោះ ខ្យល់​ដើរ​មិន​ស្រួល ឬក៏​កោសខ្យល់​នៅពេល​ស្រវឹង​ជោកជាំ​ជាដើម​។​

​ប៉ុន្តែ​បើសិនជា​អាការ​នេះ​ចេះតែ​មិន​ស្រួល​ជា​ញឹកញាប់ ហើយ​ការ​កោសខ្យល់​នេះ​ក៏​តែងតែ​ធ្វើជា​ប្រចាំ​ដែរនោះ វា​មិនមែនជា​រឿង​ល្អ​សម្រាប់​លោកអ្នក​ទេ បើ​និយាយ​ទៅដល់​រាងកាយ​មិន​ស្រួល​នេះ​តែងតែ​កើត​ឡើងជា​ញឹកញាប់​ដែល​វា​អាចមាន​ជាប់​ទាក់ទិន​ទៅនឹង​ជំងឺផ្លូវចិត្ត​មួយចំនួន​ផងដែរ​។ ក្នុងនាម​អ្នកឯកទេស​វិកល​វិទ្យា​នៅក្នុង​ប្រភេទ​នៃ​ជំងឺ​ថប់​អារម្មណ៍​លោក​បន្តថា អ្នកជំងឺ​អាចមាន​អាការ​អស់កម្លាំង ចុក​ដៃ​ចុក​ជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះ​អ្នកជំងឺ​ក៏​កោសខ្យល់ ហើយ​បន្ទាប់ពី​កោសខ្យល់​អាការ​ទាំងអស់នេះ​វា​នឹង​បាត់​ទៅវិញ ប៉ុន្តែ​មិនយូរប៉ុន្មាន អាការ​ទាំងនេះ​វា​នឹង​កើតឡើង​ម្តងទៀត ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បន្ត​ការ​កោសខ្យល់​សារជាថ្មី​។ ដូច្នេះ​ការ​កោសខ្យល់​នេះ វា​គ្រាន់តែ​ជា​របៀប ឬ​វិធី​ដែល​យើង​ព្យាបាល​តាមបែប​បុរាណ​ប៉ុណ្ណោះ ដោយ​បុគ្គល​ខ្លះ​ក្នុង​មួយ​សប្តាហ៍​កោសខ្យល់​២ ទៅ​៣​ដង​ឯណោះ​។​

​យើង​សង្កេតឃើញថា ការ​កោសខ្យល់​មិន​ត្រឹម​តែមាន​ទៅតាម​ផ្ទះ ឬ​គ្រួសារ​នោះទេ គឺ​ឈានទៅដល់​ការធ្វើ​អាជីវកម្ម​បើកហាង​រកស៊ី​កោសខ្យល់​ក៏​ច្រើន​ណាស់ដែរ​។ ទាំងនេះ​ដោយសារតែ​លោកអ្នក​មិនទាន់បាន​សិក្សា ឬ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​បញ្ហា​នៃ​ការ​កោសខ្យល់​នេះ​នៅឡើយ​។ ដោយយោង​តាម​ឯកសារ​ការសិក្សា​ស្រាវជ្រាវ​ឃើញថា អា​ការដែល​បណ្តាល​ឲ្យ​លោកអ្នក​ឈានទៅដល់​ការ​កោសខ្យល់​នេះ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺ​ថប់​អារម្មណ៍ ហើយក៏​ឈានដល់​ការ​កោសខ្យល់​ញឹកញាប់ ប៉ុន្តែ​នៅពេលដែល​ទទួល​បានកា​រ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​នេះ ហើយ​ការ​កោសខ្យល់​នោះ​ក៏​លែងមាន​ទៀត​ដែរ​។ ដូច្នេះហើយ​យើង​អាច​សន្និដ្ឋានបានថា ការ​កោសខ្យល់​ញឹកញាប់​កើតឡើង​ដោយសារតែ​លោកអ្នក​មាន​ជំងឺ​ថប់​អារម្មណ៍​។​
​លោក សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា ការ​កោសខ្យល់​ពិតជា​ធ្វើ​ឲ្យ​លោកអ្នក​បាន​ធូរស្បើយ​ពិតមែន ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ បើសិនជា​លោកអ្នក​កោសខ្យល់​ញឹកញាប់​នោះ ហើយ​ផលប៉ះពាល់​ទាំងនេះ​មានដូចជា បែក​គ្រាប់​ឈាម​ជួនកាល បើសិនជា​លោកអ្នក​កោសខ្យល់​នៅត្រង់​ក​ញ្ចឹ​ង​.​ក​ក៏​អាច​បណ្តាល​ឲ្យ​ដាច់​សរសៃ ឈាម ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោកអ្នក​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។ ពេលខ្លះ​យើង​ឃើញថា អ្នក​ដែល​ស្រវឹងស្រា ហើយ​ធ្វើការ​កោសខ្យល់​អាច​បណ្តាល​ឲ្យ​ស្លាប់​ក៏មានដែរ​។ ដូច្នេះ​លោកអ្នក​ត្រូវតែ​រក​ដំណោះស្រាយ​ដើម្បី​កុំ​ឲ្យ​កើតមាន​បញ្ហា ដោយសារតែ​កោសខ្យល់​នេះ​។​

​បញ្ហាសំខាន់ គឺ​លោកអ្នក​ត្រូវតែ​មកជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា ឬក៏​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់​ជាដើម​។ លោកអ្នក​ត្រូវតែ​ប្តូរ​ពី​ការ​កោសខ្យល់​ទៅជា​ការ​ម៉ាស្សា​វិញ ហើយ​បើសិនជា​ស្រវឹង​រហូតដល់​ជោកជាំ​នោះ​លោកអ្នក​ត្រូវតែ​ធ្វើការ​ម៉ាស្សា ឬ​ផឹកទឹក​ក្តៅ​ឧណ្ណៗ ឬ​ទឹក​ក្រូចឆ្មារ ប៉ុន្តែ​បើសិនជា​ការអនុវត្តន៍​តាម​ការណែនាំ​ទាំងនេះហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ លោកអ្នក​ត្រូវតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា​ដើម្បី ធ្វើការ​ព្យាបាល​តាមបែប​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ទើប​ជាការ​ប្រសើរ​៕




Should shift from scratching to a massage or go to a psychiatrist to treat anxiety

Currently, we observed that the scratching occupations almost everywhere, especially in Phnom Penh. Dizziness, fatigue, nausea and other symptoms, which requires that you must be scratching lose some, but you probably did not know that scratching may face What problems or side effects?

According to the interpretation of Prof. Dr. psychiatric specialist, confirmed that the word "scratching" is a tradition of Khmer We have since long ago. Khmer people always scratching when they have a problem discomfort in the body, such as dizziness, fatigue, fever, headache, nausea faint wind colic discomfort or scratching while intoxicated and so on.

But if this keeps uncomfortable and often scratching is always that it's not a good thing for you if This speaks to the physical discomfort often happens often that it can be associated with some mental illness. As psychiatric experts in this type of anxiety disorder patients, he said, can have symptoms of fatigue fed manually fed headache, dizziness, blurred vision after scratching and after patients all the scratching, it will go away, but soon it will happen again, which makes the patient scratching again. So, scratching, or it's just how the way we treat traditional by some within a week scratching 2 to 3 times 'houses.

We observed that the scratching not only to the family home or reach the business doing business opened a lot of scratching. Because you do not study or learn to be clear about the problem of scratching. According to a study by American researchers found that caused you to reach the scratching is linked to anxiety disorder and lead to the scratching But often, when the treatment of anxiety and scratching were not found. Thus, we can conclude that the scratching often happens because you have an anxiety disorder.
Prof. Dr. adds scratching really make you better, but it also has serious side effects, too, if you frequent scratching and These effects include blood bombs sometimes if you scratching at it. may also cause stroke, making You face danger to life as well. Sometimes we find that those who are drunk, and scratching can cause dead body. So you have to find a solution to avoid problems due to scratching.

The main problem is you've got to meet with a physician, psychologist, or exercise more often. You have to switch from scratching to a massage, and if alcohol to intoxicated massage, you have to work or drink warm water or wedge But if the implementation of these instructions, and still does not work anymore, you must hurry to see a doctor to specialist treatment doctor is better.

No comments :

Post a Comment