Wednesday, September 2, 2015
គួរយល់ដឹង ទម្លាប់មិនល្អ ទាំង៧យ៉ាង ដែលអ្នកតែងធ្វើ នៅពេលងូតទឹក
សម្រាប់ប្រិយមិត្ត មួយចំនួន មិនបាន ចាប់អារម្មណ៍ ពីទំលាប់ងូតទឹក របស់ខ្លួនឡើយ ដែលទម្លាប់នេះ ទៀតសោត អាចធ្វើឲ្យមាន ផលប៉ះពាល់ ដល់ស្បែកសក់ ធ្វើឲ្យពិបាក ក្នុងការកែខៃ។ ដូច្នេះ ថ្ងៃនេះ យើងនឹងលើកយក ទំលាប់មិនល្អ ទាំង ៧យ៉ាង ដែលលោកអ្នក បានធ្វើនៅក្នុងពេលងូតទឹក ដូចខាងក្រោម ៖
១.មិនផ្លាស់ប្តូរស្បៃដុសខ្លួន ៖ តើអ្នកដឹងទេថា ស្បៃដុសខ្លួន គឺជាវត្ថុដែលចាប់យក ប្រភេទបាក់តេរី បានស្រួលបំផុត ដូច្នេះ អ្នកគួរសម្អាតវា ជារៀងរាល់សប្តាហ៍ ដោយទឹកក្តៅ ។ ម្យ៉ាងវិញទៀត អ្នកអាចបោះចោល វារួច ហើយប្តូរថ្មី ជារៀងរាល់ ១ ខែម្តង ក៏បានដែរ។
២.ខាត់ស្បែកជារៀងរាល់ថ្ងៃ ៖ អ្នកប្រហែលជា គិតថា ការខាត់ស្បែក នៅពេលងូតទឹក គឺជាវិធីដ៏ល្អបំផុត ក្នុងការកំចាត់ធូលី និង ខ្លាញ់ ដែលជាប់ស្ទះ នៅក្នុងស្រទាប់ស្បែក ប៉ុន្តែ វាមិនមែនជាការពិតទេ។ ការខាត់ស្បែក ជ្រុលហួសហេតុ អាចធ្វើឲ្យស្បែករបស់អ្នក កាន់តែមានជាតិខ្លាញ់ និង មានធូលី, បាក់តេរី នៅក្នុងស្បែកលើសដើម។ ដូច្នេះ អ្នកអាច ខាត់ស្បែក ដោយថ្នមៗ ត្រឹមតែមួយដង ក្នុង មួយសបា្តហ៍ នៅពេលយប់ ជាការគ្រប់គ្រាន់។
៣.កក់សក់ ដោយមិនបានសិតជាមុន ៖ ដើម្បីជៀសវាង សក់ជ្រុះ និង ជំពាក់ អ្នកគួរតែ សិតសក់ឲ្យបានស្អាត ជាមុនសិន មុនពេលកកសក់។ ការធ្វើបែបនេះ អាចជួយ ឲ្យសក់របស់អ្នក មិនជំពាក់គ្នា និង មិនមានការខូចខាត នាពេលក្រោយ។ ម្យ៉ាងវិញទៀត ប្រសិនបើសក់របស់លោកអ្នក មានសភាពជំពាក់គ្នា ជាញឹកញយ គួរតែជ្រើសរើស យកក្រាស់ ធ្មេញធំ មកសិត ដើម្បីធ្វើឲ្យកាន់តែស្រួលសិត។
៤. ដុសធ្មេញ ពេលកំពុងងូតទឹក ៖ ការដុសធ្មេញ ខណៈពេល ដែលអ្នកកំពុងងូតទឹក គឺជារឿង មិនល្អមួយ ព្រោះថា ពេលដែលអ្នក ងូតទឹកផង ដុសធ្មេញផង អ្នកមិនបានយកចិត្ត ទុកដាក់ សម្អាតធ្មេញ ឲ្យបានល្អឡើយ។ ការដុសធ្មេញ ឲ្យបានស្អាតល្អ យ៉ាងហ៊ោចណាស់ ក៏ត្រូវប្រើពេល ២ នាទីដែរ។
៥. កក់សក់ជារឿងរាល់ថ្ងៃ ៖ តើអ្នកដឹងទេថា នៅពេលដែលអ្នក កាន់តែកក់សក់ ជាតិប្រេងបញ្ចេញមក កាន់តែច្រើន ដូច្នេះអ្នកអាចងាក មកកក់សក់ ជារឿងរាល់ ២ ឫ ៣ ម្តង ដើម្បីឲ្យជាតិប្រេង នោះបញ្ចុះមកអស់តាមធម្មជាតិ និង ធ្វើឲ្យសក់របស់អ្នក កាន់តែមានសុខភាពល្អ ជាងមុនផងដែរ។
៦. ងូតទឹកក្តៅ ៖ ប្រសិនបើ អាកាសធាតុត្រជាក់ ហើយអ្នកងូតទឺកក្តៅ ប្រាកដណាស់ នេះជាវិធីល្អបំផុត ប៉ុន្តែការងូតទឹកក្តៅជាប្រចាំ អាចធ្វើឲ្យស្បែករបស់អ្នក ស្ងួតក្រៀម និងរមាស់ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកអាចងាកមក ងូតទឹកក្តៅអ៊ុនៗ បានហើយ។
៧. យកកន្សែងជូតខ្លាំង ៖ ការយកកន្សែង មកជូតលើស្បែកខ្លាំង អាចធ្វើឲ្យស្បែកខូច មិនតែប៉ុណ្ណោះទេ វាអាចធ្វើឲ្យស្បែក របស់អ្នក មានសភាព ស្ងួត និង រមាស់ជាដើម។ ម្យ៉ាងវិញទៀត អ្នកគួរតែជៀសវាង ការជូតសក់នឹងកន្សែង ខ្លាំងផងដែរ។
បន្ទាប់ពីបានអាន ទម្លាប់មិនល្អទាំង ៧ យ៉ាងធំៗ ដែលលោកអ្នកធ្លាប់តែធ្វើ នៅក្នុងពេលងូតទឹកនេះ លោកអ្នកអាចផ្លាស់ប្តូរទម្លាប់ទាំងនេះ មកក្លាយជាល្អវិញបាន ដោយអនុវត្ត តាមវិធីសាស្ត្រខាងលើ៕
English:
7 should be aware of bad habits, you always do when bathing
For some fans are not interested in their bathing habits habit itself can affect skin, hair makes it difficult to correct. So today we're going to take a bad habit of the 7 that you have done in the shower as follows:
1. does not change its veil brush: Did you know that the veil brush is the easiest type of bacteria, so you should clean it every week with hot water. On the other hand, you can throw it and change every 1 months.
2. Waves on a daily basis: You may think damaging the skin when bathing is the best way to control dust, and stuck in the fat layer of the skin but It is not a fact. Waves of extreme can make your skin more fat and dust, bacteria in the skin than the first. So you can polish the skin gently with only once a week at night is sufficient.
3. shampoo without pre-set: to avoid hair loss and owes you should comb before the hair. This can help your hair do not owe each other and there is no damage. On the other hand, if your hair is often owed big teeth should choose thick-set to make even more easily set.
4. Brush while bathing: a brush while you're bathing is a bad thing because when you take a bath, brush well, you did not pay attention to clean teeth well. Brush pretty good cheer can also be used for 2 minutes.
5. Shampoo every day: Did you know that when you wash more oil, so you can turn to shampoo once every 2 or 3 to oil, natural convince all and make your hair more healthy than before.
6. Hot shower: If cold weather and hot water baths sure this is the best way, but a hot shower on a regular basis can make your skin dry dry and itchy, so to avoid these problems, you can turn to a hot shower and warm.
7. Towel wipe: a towel to wipe on the skin can cause skin damage, but also it can make your skin dry and itchy. On the other hand, you should avoid wiping towel hair very well.
After reading the bad habits of the 7 major thing you used to do in the shower, you can change these habits become good by following The above method.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment