Powered by Blogger.

Thursday, December 31, 2015

ស្នេហា​គ្រា​ដំបូង និង ប្រការ​ត្រូវ​ដឹង​ពេល​រួមភេទ​គ្រា​ដំបូង

No comments :
ថ្ងៃ​រួមភេទ​ខិតជិត​មកដល់​ហើយ តើ​លោកអ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​? លោកអ្នក​នឹង​អាច​បាត់បង់​ព្រហ្មចារី ភាព​បរិសុទ្ធ បេះដូង​ឈឺចាប់​ជូរចត់ ឆ្លង​ជម្ងឺ​កាមរោគ មានកូន​មិន​ចង់បាន​ជាដើម​។ លោកអ្នក​បាន​ជ្រាប​រួចមកហើយ​អំពី​វ័យ​ដែល​ត្រូវ​ប្រឡូក​ក្នុងការ​រួមភេទ លើកដំបូង វិធី​បង្ការ​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន វិធី​បង្ការ​ការឆ្លង​ជម្ងឺ​កាមរោគ ការនិយាយ​គ្នា ការភ័យខ្លាច ចំណង់​ការ​ថ្នាក់ថ្នម ការត្រៀមខ្លួន​ពេល​ស្នេហា​គ្រា​ដំបូង​។​ល​។ ប៉ុណ្ណេះ​មិនទាន់​អស់​នៅឡើយ​ទេ នៅមាន​ចំណុច​ផ្សេងៗ​ទៀត​ដែល​គួរ​យល់ដឹង និង​ប្រតិ​ប​ត្ដិ​មុន​ចូលប្រឡូក​ក្នុង​ឆាក​រួមភេទ​លើកដំបូង​នេះ​។ សូមកុំ​ឱ្យ​ដូច​ប្រយោគ​មួយ​ឃ្លា​ដែលថា “​សប្បាយ​ក្លាយជា​ទុក្ខ​”​។​ ​ការរៀនសូត្រ​ ​នៅក្នុង​ជីវភាព​ផ្លូវភេទ មនុស្សពេញវ័យ​ជាច្រើន​មាន​អនុស្សាវរីយ៍​មិនអាច​បំពេញបាន ទៅណា​មក​ណា​ជាមួយគ្នា កាន់​ដៃ​គ្នា ដើរលេង​ត្រសង ថើប​បបោសអង្អែល​យ៉ាង​ស្រើបស្រាល​រក​ទីបំផុត​គ្មាន ការ​ចែចង់ និង​រឿង​អាថ៌កំបាំង​ផ្សេងទៀត​យ៉ាង​ផ្អែមល្ហែម​ល្អូក ល្អឺ​ន​ជាដើម​។ សូម​ភ្លក្ស​រសជាតិ​កាមារម្មណ៍​សន្សឹមៗ ថែទាំ និង​ស្រោច​ទឹក​ដាក់​ជី​ជា​បណ្ដើរៗ​។ ពោល​ទំនាក់ទំនង​ផ្លូវភេទ គឺជា​ភាព សប្បាយរីករាយ​នៃ​ផល​កម្រៃ​របស់​បុគ្គល​ម្នាក់ៗ អ្នកណា​ធ្វើ​អ្នកនោះ​ទទួល តែ​វា​មិនមែនជា​កាយ​ហត្ថកម្ម​អនាម័យ ឬ​ជា​សកម្មភាព ខក​ចិ​ត្ដ​ដែល​គ្រាន់តែ​បំពេញ​ឡើង​ដូច​គេ​ដូច​ឯង​ដែល​ធ្លាប់ធ្វើ​នោះទេ​។ ចំពោះ​សេចក្ដីសុខ​ស្រួល ចំណេះដឹង​នៃ​សមត្ថភាព​មិនសូវ​ជា​ចាំបាច់​ប៉ុន្មាន​ទេ ប៉ុន្ដែ​ត្រូវ​ចេះ​កសាង​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​ឱ្យបាន​ច្រើន សម្រាប់​ផ្ទៀង​ផ្ទូរ​ជាមួយ​ដៃគូ​ស្នេហា​។ មនុស្ស​ភាគច្រើន បាន​យក​ការសម្រេច​កាម​ដោយ​ខ្លួនឯង​(​ការលេង​ប្រដាប់ភេទ​ខ្លួនឯង​) មក​រៀនសូត្រ​នៅ​ឱកាស​នេះ​។​ ​ការ​ផ្សងព្រេង​ ​ពេល​រួមភេទ​លើកដំបូង ប្រៀបបាន​នឹង​លោត​ហក់​ខ្លួន​ចូលទៅក្នុង​ភាព​មិនដែល​ធ្លាប់​ស្គាល់ និង​មិនបាន​ដឹងថា​នឹងមាន​អ្វី​កើត ឡើងជា​បន្ដបន្ទាប់​នោះឡើយ​។ ការរួម​ភេទ​គ្រា​ដំបូង​ខ្លះ​ប្រព្រឹត្ដទៅបាន​ល្អប្រសើរ ខ្លះ​បាន​មធ្យម​មាន​ល្អ​មាន​មិនល្អ ខ្លះទៀត​គ្មាន​បាន លទ្ធផល​គឺ​ទទេ​សូន្យ​តែម្ដង​។ ជារឿយៗ យុវនារី ឬ​យុវ​បុរស​ច្រើន​ខក​ចិ​ត្ដ​រាងចាល​លែង​ចង់​ប្រ​ព្រឹ​ត្ដ​ទៀត ទាំង​ដើម្បី​សេចក្ដីសុខ​ស្រួល ទាំង​ដើម្បី​ជា​ល្បែង​លើ​គ្រែ​របស់​ពួកគេ​។ ដូច្នេះ​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​ជាមួយ​ដៃគូ និង​ប្រើប្រាស់​ឱកាស​ក្រោយ​ទៀត ដើម្បី​ស្គាល់គ្នា​ឱ្យ​រិត​តែ​ច្បាស់​។ បែបនេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ​។ ការជួបគ្នា​ឬ​ចង់​ច្របាច់​ចូលគ្នា​រវាង​រឿងរ៉ាវ​ពីរ និង​គម្រោង ពីរ​ផ្សេងគ្នា ពិតជា​ត្រូវការ​ការរៀបចំ​តម្រង់​តម្រូវ​ចៀស​មិន​ផុត​ឡើយ​។ ទោះបី​ជាការ​រួមភេទ​លើកដំបូង​មិន​ពេញចិត្ដ​ពេញ​ថ្លើម​ក៏ដោយ ក៏​វា​ជា​ច្រក​មួយ​ឈានទៅ​កាន់​មាគ៌ា​នៃ​ការ​ផ្សងព្រេង​ខាង​ផ្លូវភេទ​របស់​មនុស្ស ពេញវ័យ​។​ ​ព្រហ្មចារី​ ​ការបាត់បង់​ភាព​បរិសុទ្ធ ឬ​សន្ទះ​ព្រហ្មចារី ដែល​កើតឡើង​ដោយ​ការ​រួមភេទ​គ្រា​ដំបូង ដែលមាន​ការ​ស៊ក​បញ្ចូល​លិង្គ​នោះ ពិតជា​ពិបាក​សម្រេច​ចិ​ត្ដ​ណាស់​សម្រាប់​មនុស្ស​ភាគច្រើន ទោះជា​វ័យចាស់​ក្ដី​វ័យក្មេង​ក្ដី​។ អ្នកខ្លះ​ឆាប់​រួសរាន់​រំដោះខ្លួន​ចេញពី​គំនាប​ដ៏​រឹងមាំ​នោះ និង​ធ្វើខ្លួន​ទទួលបាន​នូវ​សេរីភាព អ្នក​ខ្លះទៀត​ប្រកាន់​បាន​ខ្ជាប់ខ្ជួន​នូវ​រនាំង​ប្រពៃណី​នេះ​។ អ្នក​ដែល​រំលោភបំពាន​ឈានមុខ​គេ​ច្រើនតែ​ជា​មនុស្ស​ប្រុស ជាពិសេស​យុវ​បុរស​ឬ​យុវជន​។ រីឯ​យុវនារី​ច្រើនតែ​ជា​មនុស្ស​បណ្ដែតអារម្មណ៍ ឬ​ជា​អ្នក​រ៉ូ​ម៉ែន​ទិ​ក ហើយ​ដែល​ពួកនាង​ចូល​ចិ​ត្ដរ​ក្សា​ព្រហ្មចារី​ភាព ឬ​ភាព​បរិសុទ្ធ សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​។ ទាំងនេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​។ ម្យ៉ាងទៀត​រហូតមកដល់​សព្វថ្ងៃនេះ មិនទាន់មាន​ក្រិត​ក្រម ឬ​ច្បាប់ទម្លាប់​ណា ដែល​តម្រូវឱ្យ​យុវវ័យ​រួមភេទ​លើកដំបូង​នៅ វ័យ​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ​ទេ​។ បុរាណ​ខ្មែរ​បាន​តម្រូវ និង​អនុញ្ញាតឱ្យ​យុវវ័យ​ចាប់ផ្ដើម​រួមភេទ​លើកដំបូង​ក្រោយ​ថ្ងៃ​ក្រាប​ក្បាល ដល់​កន្ទេល​(​ថ្ងៃ​រៀបការ​)​។ ការរៀប​ការ​នៅ​ប្រទេស​កម្ពុ​ជាច្រើន​រៀបចំឡើង​ដោយ​ការរៀបចំ​ទុកដាក់​ពី​សំណាក់ ឪពុកម្ដាយ ឬ​អាណាព្យាបាល ជួនកាល​ក​ម្លោះ​ក្រមុំ​ទាំងពីរ​នោះ​មិន​ធ្លាប់​ស្គាល់គ្នា​ទៀតផង​។ បើ​ក្រឡេកមើល​ច្បាប់​អាពាហ៍ពិពាហ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យុវជន និង​យុវនារី​មាន​សិទ្ធិ​រៀបការ​ចាប់ពី​អាយុ​គម្រប់​១៨​ឆ្នាំ​ឡើងទៅ​។ តាម​ការស្រាវជ្រាវ​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន ជាពិសេស​នៅ​ប្រទេស​បារាំង យុវវ័យ​ចាប់ផ្ដើម​រួមភេទ​ដំបូង​នៅ​អាយុ​១៧​ឆ្នាំ​ជា​មធ្យម​។ បើតាម​តួលេខ​ទាំងនេះ បញ្ជាក់ថា​យុវវ័យ​មិនត្រូវ​ចាប់ផ្ដើម​រួមភេទ​ពេក​ទេ ព្រោះ​ពួកគាត់​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំខ្លួន​៕




The first love, and it was realized during sex first time

Day approaching and sex Are you ready yet? You will be able to lose the virgin purity of heart pain bitter infected with sexually transmitted diseases do not want children. You already knew that was first engaged in sexual prevention of unwanted pregnancies way to prevent the spread of sexually transmitted disease fears passion romantic tenderness ready when the first moments.. The matter is not yet at other points that should be understanding and operations engaged in the first sex scenes. Do not let such a sentence the phrase "became fun." Learning in adult sexual life memories can not be fulfilled any whither together holding hands and walk together kissing bbaosaangael pleasures without flirting and finally another mystery sweet laouk lau. Please taste kamarommo care slowly and gradually watered. Sex is fun of the profit of the individuals who make, but it's not a manual body hygiene or permanent disappointed Just fill up the same as ever. For peace of knowledge much less capacity is needed, but need to know how to build self-confidence as much for the exempt transaction with partners Love. Most people took the decision to self-masturbation (self genitals) learning opportunities. Adventure intercourse for the first time is like a jumping into the familiar and do not know what will happen next. Some sex first time to conduct some good some bad average good result is empty zero. Often young women or young man more disappointed permanent offenses, no longer want to commit to peace and to the game's bed them. So take time to adapt with other partners and to use the opportunity to know each other only. This is not uncommon. Titan or merger between the two stories and two different projects really need oriented arrangements require unavoidable. Although the first sex dissatisfied liver, it's a port leading to the path of the adult's sexual adventures. loss of purity or virginity hymen occurred by the time of the first sex penile penetration is very difficult decided to For most people, whether young or older. Some rushed to Escape strong pressure and gain the freedom of others hold fast the traditional barriers. Those who abuse often leading men, especially young men or young. But many young women bandet_arommo or intense of her and that they preferred to maintain chastity or purity for day marriage. These are personal choices of the individual. Moreover, until today, there is no decree or any laws that require young people first have sex in the real old yet. Ancient Khmer demand and allow young people first start having sex later bowed his head to the mat (married). Married in Cambodia organized by the organization of care from parents or guardians sometimes two young groom ever met. If look at the marriage laws of the Kingdom of Cambodia, young men and young women have the right to marry from 18 years old. Research in advanced countries, especially in France, young people first started having sex at age 17, on average. These figures confirm that young people do not start having sex too, because they have enough time to prepare.

No comments :

Post a Comment