Powered by Blogger.

Wednesday, December 30, 2015

ចង់ការពារកុំឲ្យសុដន់ធ្លាក់យារ កុំភ្លេចប្រើរូបមន្តមួយនេះ

No comments :
បច្ចុប្បន្ននេះ មានស្រ្តីជាច្រើននៅលើពិភពលោក​ដែលកំពុងតែប្រឈមមុខនឹង​បញ្ហាសុដន់ឆាប់ ធ្លាក់។ កត្តានេះទាក់ទង​ជាមួយនឹង​អាយុ ធ្វើឲ្យ​ដើមទ្រូង​បាត់បង់​នូវភាពតឹង​ណែន មូល​ក្លំ ហើយបានក្លាយ​ទៅជា​ទន់ជ្រាយ​ធ្លាក់​យារ។ មួយវិញទៀត អាច​បណ្ដាល​មកពី​ស្រ្តីខ្វះ​ការយល់ដឹង និងភាព​មិនប្រាកដ​ប្រជា​ទៅលើការថែរក្សា​រាងកាយ​របស់ខ្លួន។

នៅមានមូលហេតុសំខាន់ជាច្រើនទៀត​ដែលធ្វើឲ្យសុដន់មនុស្សស្រី​បាត់បង់​ភាពតឹងណែន និង​ប្រែមក​ជាយារធ្លាក់រួមទាំង​ការ​មានផ្ទៃពោះ, ការ​អស់រដូវ, ការ​រិភោគ​អាហារ​មិន​បាន​ល្អ, ការឡើង​ទម្ងន់ និង​ស្រកទម្ងន់​លឿនពេក, ការងូត​ទឹក​ក្ដៅ​នៅសីតុណ្ហភាព​ខ្លាំងពេក, ការពាក់​អាវទ្រនាប់​មិនបាន​ត្រឹមត្រូវ, ការ​ជក់បារី, ការ​ទទួលទាន​គ្រឿងស្រវឹង​…។ នៅពេលដែ​លអ្នកឈានដល់​មានផ្ទៃពោះ និងពេល​បំបៅដោះកូន អ្នក​ត្រូវដឹ​ងថា ការ​បំបៅដោះកូនវា​មិនបណ្ដាលឲ្យ​សុដន់​ធ្លាក់​យារនោះទេ ប៉ុន្តែ​អ្នក​កុំភ្លេចថា បញ្ហា​ទម្ងន់​ទេ​ទើប​ធ្វើឲ្យ​សុដន់​ធ្លាក់យារដែរ។

វិធីទាំងនេះ​ជាកត្តា​ដែលធ្វើឲ្យ​មានការផ្លាស់ប្ដូរ​យឺតៗ និងមានលក្ខណៈល្អប្រសើរបន្ដិចម្ដងៗ​នៃរូបរាង​សុដន់​របស់អ្នក ក្នុង​ការ​រារាំងការពារ​ពីការឆាប់ធ្លាក់យារ៖
– រក្សា​សុខភាព​ទម្ងន់​ឲ្យ​បានល្អ (នៅថេរ)
– ទទួលទាន​ទឹកឲ្យ​បានច្រើន
– បរិភោគរបបអាហារ​ល្អៗ​សម្រាប់សុខភាព
– ម៉ាស្សា​ជាមួយប្​រេងផ្លែទទឹម ឬ ប្រេង​បន្ទាល​កន្ទុយក្រពើ​នៅលើ​សុដន់​របស់អ្នក។ ដូចគ្នានេះ​ផងដែរ មិនមាន​ការព្យាបាលណាដែល​អាចមាន​ប្រសិទ្ធិភាពដ៏ល្អ​ប្រសើរក្នុង​ការការពារសុដន់ពី​ការធ្លាក់យារដូចជា៖

– ការធ្វើលំហាត់ប្រាណ​សម្រាប់​តំបន់ទ្រូង ដើម្បី​ជម្រុញ​ដើមទ្រូងឲ្យនៅតឹងណែនដដែល
– ម៉ាស្សា​សុដន់​របស់​អ្នកដោយប្រើទឹកកក។
– ម៉ាស្សាសុដន់របស់អ្នកជាមួយនឹងប្រេងពិសេសៗ (ប្រេង អូលីវ…)។

ខាងក្រោមនេះ ជារូបមន្តសម្រាប់​ធ្វើម៉ាស​ដ៏អស្ចារ្យបំផុត​ដែលមានប្រសិទ្ធិភាពខ្ពស់​សម្រាប់ការពារមិនឲ្យសុដន់ធ្លាក់យារ។

គ្រឿងផ្សំ៖
– ទឹកដោះគោជូរ ១ កែវ
– ប្រេងវីតាមីន E ២ អំពូល
– ស៊ុត ៣ គ្រាប់

ការក្ដីណែនាំ៖
លាយគ្រឿងផ្សំ​ទាំងអស់​នេះ រួមបញ្ចូល​គ្នាឲ្យ​បាន​សព្វល្អ។ អនុវត្តល្បាយ​នេះនៅលើដើមទ្រូង​របស់អ្នកជាមួយ​នឹងការម៉ាស្សា​បែបស្រាលៗ លុញ​ទៅលើ​សុដន់។ រួចទុកវា​ឲ្យបាន​រយៈពេល​កន្លះ​ម៉ោង ទើបធ្វើការលាងសម្អាតវាចេញជាមួយនឹងទឹកត្រជាក់​ធម្មតា៕


English:
Currently, there are many women in the world who are facing breast problems. With age-related factors, loss of tight chest and upgrading has become a softening harassment. Moreover, could be due to women's lack of awareness and uncertainty on how to take care of their body.
There are important reasons why more that makes breast women lose density and become loose, including pregnancy, menopause, the American food was not good, weight gain and lose weight too quickly, bath hot water at a temperature of too much, not wearing a bra, smoking, alcohol consumption .... When you reach the pregnancy and breastfeeding, you need to know that breast-feeding does not cause breast sagging, but you do not forget that weight issues cause breast sagging.
These are the factors that make the change slowly and be better gradually shape of your breasts to prevent protected from harassment:- Maintain a healthy weight (fixed)- Drinking plenty of water- Eat a good diet for health- Massage with pomegranate oil or hives kantouyokrapeu on your breast. Also, there is no treatment that can optimally effective in preventing breast harassment:
- Exercise for the chest to push chest compressed- Massage your breast using ice.- Massage your breast with a special oil (olive oil).
Here is a recipe for making the greatest mass that are highly effective for preventing breast sagging.
Ingredients:- Yogurt 1 cup- Vitamin E oil 2 bulb- Scored 3 goals
Instructions:Mix all these ingredients combined to good today. Apply the mixture on your chest with a light massage Luxembourg on the breast. And leave it for half an hour and then wash it off with cold water.

No comments :

Post a Comment