Powered by Blogger.

Saturday, December 26, 2015

ជនជាប់ចោទ​ អតីត​ឧកញ៉ា​សុខ​ ប៊ុ​ន​ ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ មិន​ទាន់​មាន​ពន្លឺ​ពី​ចៅក្រម​ស៊ើបសួរ​

No comments :
ភ្នំពេញ​៖​ ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ​ ប៊ុ​ន​ ជា​សេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ ប៉ុន្តែ​មិន​មាន​សេចក្តី​ថ្លៃថ្នូរ​បាន​ប្រើ​អំពើ​ដ៏​សាហាវឃោរឃៅ​វាយ​ ធ្វើបាប​ទៅ​លើ​កញ្ញា​ សា​សា​ អតីត​ពិធី​ការិនី​ទូរទស្សន៍​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់​សម្លាប់​ ក៏​ដូច​ជា​អំពើ​ព្រៃផ្សៃ​វាយ​ លោត​ធាក់​ និង​ចាប់​សម្រាត​ផ្អើល​ពាស់ពេញ​ប្រទេស​ ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ព្យាបាល​ជំងឺ​ ។​ ​


បើ​តាម​ការ​អះអាង​ពី​មេធាវី​តំណាង​ឲ្យ​ជនជាប់ចោទ​ប្រាប់​កាសែត​ ក្នុងស្រុក​ថា​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ ដោយសារ​កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​សុខភាព​ ជំងឺ​ បណ្តាល​មក​ពី​អារម្មណ៍​តានតឹង​ និង​ជំងឺលើសឈាម​ ក្នុង​នោះ​ លោក​មេធាវី​ យិ​ន​ សុធី​ បាន​ដាក់​សំណើសុំ​ផ្ទេរ​ជនជាប់ចោទ​សុខ​ ប៊ុ​ន​ ពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​នៃ​ពន្ធនាគារ​ព្រៃ​ស​ មក​មន្ទីរពេទ្យ​ខាងក្រៅ​ ប៉ុន្តែ​ ការ​ស្នើ​សុំ​នេះ​ លោក​ លាង​ សំណាត​ ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្តី​នេះ​ នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ​ និង​មិន​ទាន់​បិទ​ការ​ស៊ើបអង្កេត​ផង​ដែរ​ ។​
​ទ​ង្វើ​ដ៏​ព្រៃ​ផ្រៃ​របស់​ជនជាប់ចោទ​ សុខ​ ប៊ុ​ន​ វាយប្រហារ​ទាត់​ធាក់​ បោច​សក់​ ចាប់​សម្រាត​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់​សម្លាប់​ កុំ​ថា​ឡើយ​តែ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ និង​មន្ត្រីរាជការ​ ក្នុង​នោះ​ សូ​ម្បី​តែ​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ប្រតិកម្ម​ និង​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ ប្រយោជន៍​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​គឺ​កញ្ញា​ សា​សា​ ។​ ​អំពើ​ដ៏​ឃោរឃៅ​នេះ​ ទាំង​កញ្ញា​ សា​សា​ និង​ឪពុក​ម្តាយ​ ផង​ដែរ​ ពុំ​បាន​ទាមទារ​សំណង​ណាមួយ​ពី​ជនល្មើស​ដោយ​សំណូមពរ​ឲ្យ​តុលាការ​ធ្វើ​តាម​ នីតិវិធី​ ។​

ជនជាប់ចោទ​អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជ្នក​មាន​ស្តុកស្តម្ភ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បាត់បង់​នូវ​សេចក្តី​ថ្លៃថ្នូរ​ដ៏​ធំធេង​ បន្ទាប់​ពី​គាត់​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ សា​សា​ គ្រា​ដែល​ជន​រង​គ្រោះ​ការពារ​មិត្តភក្តិ​របស់​ខ្លួន​ដែល​ជានា​រី​ជនជាតិ​ ជប៉ុន​ ប្រឈម​នឹង​ការ​រង​គ្រោះ​ដោយ​សុខ​ ប៊ុ​ន​ ចាប់រំលោភ​ ក្នុង​នោះ​ មុន​ពេល​កើតហេតុ​ អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​នារី​ជនជាតិ​ជប៉ុន​ ដែល​ជា​មិត្តភក្តិ​របស់​ កញ្ញា​ សា​សា​ ធ្វើ​ឲ្យ​នាង​ស្រែក​ទ្រ​ហ៊ោ​យំ​ និង​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃ​ជនល្មើស​ និង​ពី​សេដ្ឋី​ព្រាននារី​ ។​
ការ​ជួយ​អន្តរាគមន៍​ពី​កញ្ញា​ សា​សា​ ទើប​ធ្វើ​ឲ្យ​សុខ​ ប៊ុ​ន​ ផ្ទុះ​នូវ​កំហឹង​ ចេញ​មក​វាយ​ធ្វើបាប​ ទាត់​ធាក់​ ទះកំផ្លៀង​ បោច​សក់​ យក​ជើង​ធាក់​ទម្រាំ​លើ​ដើមទ្រូង​ ចាប់​សម្រាត​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​ដក​កាំភ្លើង​បាញ់​សម្លាប់​ ។​ កញ្ញា​ សា​សា​ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ អាច​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ ហើយ​អ្វី​ដែល​សមត្ថកិច្ច​ និង​តុលាការ​មាន​ចំណាត់ការ​ចាប់​ជនល្មើស​ ដាក់​ឃុំ​បណ្តោះអាសន្ន​មក​ទល់​នឹង​ពេល​នេះ​ ពិតជា​មានការ​គាំទ្រ​ និង​ចាត់​ទុក​ថា​ កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កំពុង​តែ​មាន​និ​រ​ន្ទ​រ​ភាព​ ។​

គេ​មាន​ជំនឿ​ថា​ តាម​រយៈ​អង្គហេតុ​របស់​សកម្មភាព​សុខ​ ប៊ុ​ន​ ពិតជា​មិន​អាច​ចៅក្រម​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​បាន​ឡើយ​ ។​ ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​មេធាវី​ការពារ​ជនជាប់ចោទ​អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ ប៉ុន្តែ​សមត្ថកិច្ច​បាន​និយាយ​ថា​ ការ​លើក​ហេតុផល​ពី​បញ្ហា​ជំងឺ​របស់​ជនជាប់ចោទ​ករណី​ខ្លះ​គ្រាន់តែ​ជា​ នីតិវិធី​ដើម្បី​ឲ្យ​មានការ​យល់ព្រម​ដោយ​ចៅក្រម​ស៊ើបសួរ​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ជនជាប់ចោទ​ជា​ច្រើន​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ព្យាបាល ​ជំងឺ​នៅ​ខាងក្រៅ​គេច​ផុត​ពី​រង្វង់​សមត្ថកិច្ច​របស់​មន្ត្រី​ពន្ធនាគារ​ ការពារ​នោះ​ឡើយ​ ដូច្នេះ​ អ្វី​ដែល​ចៅក្រម​ស៊ើបសួរ​ មិន​អនុញ្ញាត​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​ខាងក្រៅ​ពន្ធនាគារ​ អាច​នឹង​មាន​មូល​ក​ភាព​ ត្រឹមត្រូវ​ ៕​ សុខ​ ខេមរា​

 English:
Phnom Penh: Accused ex-tycoon Sok Bun, a real estate tycoon, but do not have the dignity savage beating September on the former TV host in July 2015 and ordered his bodyguards shot and killed, as well as brutally kicked and beat, stripped surprise across the country have been known to apply for bail to treat.
According to the lawyer representing the accused told a local newspaper that apply for bail because his client health problems caused by stress and high blood pressure, Yin Sothy lawyer filed a request for transfer of accused album Department treated the Prey Sar prison hospital outside but this request washing investigating judge This case has not responded yet, and has not yet closed the investigation.The paranoia phrai forest health of the accused attackers kicked bun hair stripped and ordered his bodyguard shot dead Do not competent citizens and civil servants in the environment, even Samdech Techo Prime Minister and prompted reactions the judiciary continue its proceedings provided justice for the victims of September. These brutal acts September and parents also did not claim any compensation from the offender requests the court to follow the procedures. Accused former tycoon Sok Bun was considered a ch a wealthy country, but lose great dignity after he used violence on September amid the victim to protect its friends Japanese face victims Sok Bun rape scene before the former tycoon Sok Bun violence against women, a Japanese friend of Miss Sasha makes her scream shout and cry for intervene out of the hands offenders and Ci-millionaire.September intervene to make Sok Bun explosion of anger out, beaten, kicked slap hair swinging until the chest, stripped and ordered his bodyguards pulled a gun shot. Miss out the dangers could be a lucky one in a thousand accidents and what police and court action offenders temporarily detained so far This will certainly support and consider that judicial reform is index.

 It is believed that through the facts Sok Bun really can not judge allowed bail. in relation to this case Nagaravatta could not be reached for comment from former defense tycoon Sok Bun on the afternoon of Dec. 26 2015 did not have a phone number, but authorities said the reason from disease of the accused in some cases just a procedure to to be approved by the investigating judge, but many have accused can not be allowed to treat external escape From within the competence of the prison officials, so what the investigating judge did not allow treatment outside prison may accuracy. Sok Khemara

No comments :

Post a Comment