Saturday, December 26, 2015
កម្ពុជា ឈរលេខ៣ ជាប្រទេសដែលត្រៀមខ្លួនបានល្អ ដើម្បីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន
នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦ សមាជិកប្រទេស នៃតំបន់អាស៊ានទាំងអស់ នឹងត្រូវចាប់ផ្ដើមធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ហើយការចាប់ផ្ដើមបំពេញបែបបទ នៃការធ្វើសមាហរណកម្មអាស៊ាននេះ កម្ពុជាឈរលេខ៣ ក្នុងចំណោមប្រទេសទាំង ១០ក្នុងតំបន់អាស៊ាន ដែលត្រៀមខ្លួនបានល្អ ក្នុងការបើកចំហរសមាហរណកម្មអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នេះបើតាមអនុសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងក្នុងសិក្ខាសាលា “ឱកាសសម្រាប់សហគ្រិនកម្ពុជា និងទីផ្សារអាស៊ាន” ថា កម្ពុជាជាប្រទេសលេខ ៣ ដែលត្រៀមលក្ខណៈបែបបទបាន ៩៣ភាគរយ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំង ១០ បន្ទាប់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ឯកឧត្តមបន្ថែមទៀតថា ការត្រៀមលក្ខណៈរួចរាល់នេះ រដ្ឋាភិបាលខិតខំបង្កើតនូវគោលនយោបាយសំខាន់ៗ ពោលដូចជា គោលនយោបាយអភិឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឆ្នាំ ២០១៥ – ២០២៥ ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងនោះរ ដ្ឋាភិបាលបានខិតខំជម្រុញយ៉ាងខ្លាំង លើការបង្កើតជំនាញបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអាស៊ាន។
ជាការពិតណាស់ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ជាស្រេច ទាំងកម្លាំងពលកម្ម និងសមត្ថភាព។ អ្វីដែលកម្ពុជាត្រៀមខ្លួនតាំងពីដំបូងនោះគឺ សមត្ថភាពភាសា ដោយលំហូរភាសាជាច្រើន បានជ្រាបចូលក្នុងប្រទេសកម្ពុជា ជាពិសេសភាសាអង់គ្លេស ហើយប្រជាជនកម្ពុជា គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាជនដែលជាសមាជិកអាស៊ាន។
ជាងនេះទៅទៀត បើតាមការលើកឡើងរបស់ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី បានមានប្រសាសន៍ថា យានដ៏សំខាន់ដែលប្រទេសសិង្ហបុរី មានការរីកចម្រើនដូចសព្វថ្ងៃ គឺភាសាអង់គ្លេស។
ស្របគ្នានេះដែរ កម្ពុជាមានចំនុចខ្លាំង គឺជំនាញភាសា ដែលងាយស្រួលក្នុងការទំនាក់ទំនងជាមួយប្រទេសដទៃ តែទោះបីជាយ៉ាងណា កម្ពុជាក៏នៅមានចំនុចផុយស្រួយជាច្រើន ដែលយុវជនកម្ពុជាគួរសិក្សាស្វែងយល់បន្ថែម ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។
No. 3 is ready to ASEAN economic integration
On 01 January 2016, member countries of the ASEAN region will be booting ASEAN economic integration, and start to complete the integration of ASEAN, Cambodia stands No. 3 among the 10 countries in the region that better prepare to open the IAI, after Singapore and Malaysia, according to the recommendations of HE Sun Minister of Commerce.
HE Sun Prime Minister claimed in the seminar "Opportunities for entrepreneurs and Asian markets," said the No. 3 Gear form 93 percent of the top 10 countries in the ASEAN region after Singapore and Malaysia.
HE added that the preparations are ready, the government strives to create the main policies, ie, such as policy development industry in Cambodia in 2015 - 2025 in order to attract investors, in which the government has strived to push heavily on the establishment of skills training to meet market needs ASEAN.
Actually Gear ready and capable workforce. Something ready in the first language that is capable of flow of the language has evolved in the country, especially in English and Cambodian people are capable enough to communicate with people who are members of ASEAN.
Moreover, according to Singapore's former prime minister, said that the main vehicle that Singapore has grown today is English.
Meanwhile, point is easy to communicate with other countries, however, also has many fragile points that young people should learn more to increase its capacity.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment