Monday, December 21, 2015
បង្គាទឹកអំពិលទុំ
បង្គារ ជាអាហារដ៏ពេញនិយមមួយប្រភេទដែលអាចយកមកធ្វើជាម្ហូបបានច្រើនមុខ ជាពិសេសប្រសិនបើយើងចេះកែច្នៃធ្វើឲ្យអាហារកាន់តែមានរសជាតិឆ្ងាញ់។ ដូច្នេះថ្ងៃនេះ មង្គលការ សូមណែនាំម្ហូបមួយមុខដែលមានឈ្មោះថា បង្គាទឹកអំពិលទុំ។+ គ្រឿងផ្សំ
- បង្គា ៣០០ក្រាម យកក្បាល និងសំបកចេញ
- ទឹកអំពិលទុំ ៣ស្លាបព្រាបាយ
- ម្ទេស តាមចំណូលចិត្តហាន់បញ្ឆិត
- ខ្ទឹមស ៤កំពឹស
- ខ្ទឹមក្រហម ១ដុំ ចិតចំណិត
- ទឹកស៊ុបមាន់ កន្លះចានចង្កឹះ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ស្ករត្នោត ២ស្លាបព្រាបាយ
- ខ្ទឹមក្រហមបំពង ៣ស្លាបព្រាបាយ
- ម្ទេសក្រៀម ៥ផ្លែ
- ជីវ៉ាន់ស៊ុយ
+ វិធីធ្វើ
១. មុនដំបូងយកខ្ទឹមក្រហម ខ្ទឹមស និងម្ទេសស្រស់ ២ផ្លែដាក់ចូលក្នុងត្បាល់ រួចបុកឲ្យម៉ត់ បន្ទាប់មកដួសទុកក្នុងចាន។
២. យកបង្គាមកដាក់បំពងឲ្យឆ្អិន ពេលបំពងរួចដួសទុកមួយឡែកដែរ។
៣. ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិចរួចហើយ យកខ្ទឹម និងម្ទេសបុកក្នុងចានដាក់ចូលឆាសិនចាំដាក់ទឹកស៊ុបមាន់, ស្ករត្នោត, ទឹកត្រី និងទឹកអំពិលទុំ។
៤. ឆាចូលគ្នាទាំងអស់រួចទុកឲ្យពុះដាក់បង្គាបំពង ម្ទេសហាន់ និងម្ទេសក្រៀម ឆាចូលគ្នាឲ្យចូលរសជាតិ។
៥. នៅពេលដែលដួសញ៉ាំបន្ថែមខ្ទឹមក្រហម និងជីវ៉ាន់ស៊ុយជាការស្រេច៕
Tamarind water shrimp
Shrimp is a popular food types that can be taken as more food processing, especially if we know how to make food more delicious. So wedding today recommend a dish called shrimp tamarind water.
+ Ingredients
- 300 grams of shrimp heads and shells out
- Tamarind juice 3 tablespoons
- Hans innuendos preferences peppers
4 garlic shrimp
- Shallots 1 piece by pie
- A half chicken gravy chanochangkuah
- ½ tablespoons fish sauce
- 2 tablespoons palm sugar
- Fried red onion, 3 tablespoons
- Peppers, dried fruit 5
- Parsley
+
1. First remove the shallots, garlic and peppers 2 fresh fruit already put into the mortar hit into powder, then struggling in the bowl.
2. Fried shrimp cooked fries scoop aside.
3. Put a little oil into the pan and then remove the garlic and chilli hit into bowl fried chicken gravy, brown sugar , fish sauce and tamarind juice.
4. Channel all boiled shrimp fried Hans channel and dried chili peppers to taste.
5. When struggling to eat more garlic and red Chi Van Sweden is ready.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment