Tuesday, December 22, 2015
ចំណុចគួរយល់ដឹងមុនសម្រេចវះកាត់ពង្រីកសុដន់
ការវះកាត់កែសម្ផស្ស ពង្រីកដើមទ្រូងត្រូវបានគេសង្កេតឃើញថា ជាវិធីសាស្ត្រវះកាត់ដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុតដើម្បីព្យាបាលបញ្ហាដើមទ្រូងតូចពីកំណើត ឬក៏ដើមទ្រូងមានសភាពយារធ្លាក់ដោយសារវ័យជ្រេ ឬក្រោយពេលសម្រាលបុត្រជាដើម។យ៉ាងណាមិញ ដូចគ្នានឹងការវះកាត់ ឬវិធីសាស្ត្រវេជ្ជសាស្ត្រដទៃទៀតដែរ ការវះកាត់ពង្រីកទ្រូងនេះអាចផ្ដល់ផលវិបាក ឬគ្រោះថ្នាក់តិច ឬច្រើនអាស្រ័យទៅតាមករណីអនុវត្តជាក់ស្ដែង។
ផលវិបាកនានា ដែលអាចកើតឡើងដោយសារការវះកាត់ពង្រីកសុដន់ផលលំបាកទាំងនោះរួមមាន លទ្ធផលក្រោយការវះកាត់ពុំបានល្អ ដោយទ្រូងទាំងសងខាងធំមិនស្មើគ្នា ការហូរឈាម ឬកកឈាមក្រោយពេលវះកាត់ និងផលវិបាកបណ្ដាលមកពីកង្វះអនាម័យ ដែលបង្កជារោគរលួយជាដើម។
ប៉ុន្តែផលវិបាក និងគ្រោះថ្នាក់ទាំងនោះអាចកាត់បន្ថយដល់កម្រិតអប្បបរមាក្នុងករណីដែលអតិថិជន និងវេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សធ្វើការជ្រើសរើសនូវវិធីវះកាត់បានត្រឹមត្រូវ ដោយរួមបញ្ចូលនឹងការប្រើប្រាស់សម្ភារៈប្រភេទអ៊ីមភ្លែន និងកន្លែងវះកាត់តាមស្ដង់ដារ។
ចំណុចគួរស្វែងយល់មុនពេលសម្រេចធ្វើការវះកាត់កែដើមទ្រូងអតិថិជនគួរតែយល់ដឹងពីព័ត៌មានលម្អិត វិធីសាស្ត្រនៃការវះកាត់ និងផលវិបាកតាមរយៈប្រព័ន្ធព័ត៌មានវេជ្ជសាស្ត្រក្នុងអ៊ីនធឺណិត ការសាកសួរមិត្តភក្តិដែលមានបញ្ហាប្រហាក់ប្រហែលគ្នា និងការពិភាក្សាឲ្យបានច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតជំនាញវះកាត់កែសម្ផស្ស។ ដូច្នេះអតិថិជនគួរតែស្វែងយល់នូវចំណុចមួយចំនួនមុននឹងសម្រេច ចិត្តទទួលយកការវះកាត់កែសម្ផស្សសុដន់៕
Should foresee decision breast augmentation surgery
Cosmetic Surgery chest expansion was seen as a popular surgical method and effective to treat congenital small chest or chest is sagging due to late or after birth.
However, the same as surgery or other medical approaches to expand the chest surgery can provide or dangerous consequences more or less depending on the actual case.
Consequences that may occur due to breast augmentation surgery complications, including results No surgery with big breasts on both sides are not equal bleeding or blood clotting surgery and the consequences resulting from a lack of sanitation, which causes symptoms corruption.
But the consequences and these accidents can be reduced to a minimum in case customers and specialized doctors cosmetic surgery to choose surgery right way, including the use of Plan material and surgery facilities as standard.
Should explore before deciding chest surgery customers should be aware of the details of methods Surgery and consequences through medical information systems in the Internet, ask friends who have similar problems discussion about each other and clear with cosmetic surgery doctors. So customers should explore some point before deciding to accept cosmetic surgery Breast.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment