Powered by Blogger.

Wednesday, September 23, 2015

តារា​ស្រី ​កម្ពុជា៣នាក់ ត្រៀម​ចេញ​ទៅ​បញ្ចេញ​ឈុត​​​ប៊ីគីនី នៅ​ម៉ាឡេស៊ី

No comments :
កញ្ញា ផាន់ ផាត់ណា កញ្ញា វ៉ាន់ ស្រីល័ក្ខ និង កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា គ្រោង​ចេញ​ទៅ​ប្រកួត កម្មវិធី២ នៅ​ប្រទេស ម៉ាឡេស៊ី នា​ចុង​ខែ កញ្ញា ខាង​មុខ​នេះ ដោយ​​ការ​ប្រកួត​តម្រូវ​ឲ្យ​តារា​ទាំង​អស់​ស្លៀក​​ឈុត​​​ប៊ីគីនី។



តាម​ការ​បញ្ជាក់​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia កម្មវិធី​ប្រកួត​​ដែល​តារា​ម៉ូដែល​កម្ពុជា គ្រោង​ចេញ​ទៅ​​ប្រកួត​មាន Miss Southeast Asia Tourism Ambassadress 2015 និង Miss Cosmopolitan World 2015 ដោយ​កម្មវិធី​ហ្នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំង​អស់ គ្រាន់​តែ​ពេលវេលា​​ប្រព្រឹត្ត​ទៅ​ខុស​គ្នា​ប៉ុណ្ណោះ។

ប្រធាន​ម៉ូដែល​ខាង​លើ​បាន​រៀបរាប់​​ឲ្យ​ដឹង​ថា Miss Southeast Asia Tourism Ambassadress 2015 គ្រោង​ធ្វើ​​ចាប់​ពី​ថ្ងៃទី២៤ ខែ កញ្ញា រហូតដល់​ថ្ងៃ​ទី៣ តុលា ឆ្នាំ ២០១៥ ក្នុង​​នោះ ​តារា​​ម៉ូដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​មាន២នាក់​ចូល​រួម គឺ កញ្ញា ផាន់ ផាត់ណា និង កញ្ញា វ៉ាន់ ស្រីល័ក្ខ ។ មាន​ប្រទេស១០ ក្នុង​តំបន់​អាស៊ាន​ចូល​រួម កម្មវិធី​​មួយ​នេះ ដោយ​​ប្រទេស​មួយ​អាច​បញ្ជូន​តារា​២នាក់។

 កញ្ញា វ៉ាន់ ស្រីល័ក្ខ
 កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា
 កញ្ញា ផាន់ ផាត់ណា

ចំណែក​ឯ​កម្មវិធី​​ប្រកួត​មួយ​ទៀត​គឺ Miss Cosmopolitan World 2015 ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី១២ តុលា ឆ្នាំ ២០១៥ ។ តារា​​ម៉ូដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​មាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា ។ Miss Cosmopolitan World 2015 មាន​៣០ប្រទេស​ចូល​រួម។ ការ​ប្រកួត​នៃ​កម្មវិធី​ទាំង​​ពីរ គឺ​មាន​បញ្ចូល​វិញ្ញាសា​ស្លៀក​​​ឈុត​ប៊ីគីនី ទាំង​អស់។

លោក ម៉ែន និមលរតន៍ បាន​ថ្លែង​​ថា មុន​សម្រេច​បញ្ជូន​​តារា​ម៉ូដែល​ទាំង៣​ខាង​លើ​ទៅ​ចូល​​រួម​ប្រកួត​នេះ អ្នក​ទាំង៣ សុទ្ធតែ​ត្រូវ​បាន​ជ្រើស​​ដោយ អ្នក​រៀបចំ​កម្មវិធី​ទាំង​អស់។ បច្ចុប្បន្ន​ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ចូល​រួម​ប្រកួត។ ក្រៅ​ពី​ឈុត​​​ប៊ីគីនី ក៏​មាន​ឈុត សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ និង របាំ ផង​​ដែរ។

ការ​ស្លៀក​ឈុត​​​ប៊ីគីនី​នេះ ផាត់ណា ស្រីល័ក្ខ ក៏​ដូច​ជា សិលា មិន​​ខ្លាច​និង​ការ​​​បញ្ចេញ​ឡើយ ត្បិតអី​កម្មវិធី​បាន​តម្រូវ។ អ្នក​​ទាំង៣ ប្រាប់​ថា បាន​ត្រៀម​ឈុត​​​ប៊ីគីនី ម្នាក់​២ ឈុត ដើម្បី​ចូល​រួម​ប្រកួត ជា​មួយ​គ្នា​នោះ​ពួក​គេ​​សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​ថា និង​ខំ​ប្រឹង​​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​យក​កិត្តិយស​​ជួន​ ប្រទេស​ជាតិ​ឲ្យ​បាន។ ចំពោះ រង្វាន់​នៃ​ការ​ប្រកួត នៅ​មិន​ទាន់​ដឹង​ថា ទទួល​បាន​​​អ្វី​នៅ​ឡើយ​ទេ។

លោក ម៉ែន និមលរតន៍ បាន​លើក​ឡើង​ថា នេះ​ជា​មោទនភាព​​ថ្មី​មួយ​ទៀត​របស់​ក្រុម​ម៉ូដែល​របស់​លោក ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​កម្មវិធី​នេះ។ លោក​រំពឹង​ថា ម៉ូដែល​ទាំង៣នាក់​នេះ នឹង​អាច​​មាន​សមត្ថភាព​ដណ្ដើម​​បាន​ពាន​អ្វី​មួយ​ពី​កម្មវិធី​ មក​ជួន​ក្រុម​ក៏​​ដូច​ប្រទេស​ជាតិ ជាក់​ជា​មិន​ខាន៕​





 English:

3 Cambodian actress ready to bikini in Malaysia

 Ms. Phan Phat Miss Van Srey Leak free and stringent September Roth called a rock due to 2 games in Malaysia at the end of next September, requires all star game all wearing bikini.

According to Mr. Anushka Roth, chairman of the catwalk Sun Super Models Cambodia Cambodian model is scheduled to have Miss Southeast Asia Tourism Ambassadress 2015 and Miss Cosmopolitan World 2015 it made in Malaysia, all just take time difference.


Chairman of the above mentioned models, said Miss Southeast Asia Tourism Ambassadress 2015 scheduled from September 24 until October 3, 2015, actor Models representing the country Sept. 2 participation is September Phan Phat and Van Srey Leak. There are 10 countries in the region attended a program by a country can send 2 stars.

While another game is Miss Cosmopolitan World 2015, which began on September 25 until October 12, 2015. Model represents only one country is free stringent September Roth called a rock. Miss Cosmopolitan World 2015 with 30 countries participating. Game of the two programs are combined disciplines wearing bikini all.


Men Anushka Roth, said that before deciding to send 3 above model to join the game 3 all be chosen by you all the organizers. Currently, they are ready to compete. Besides bikini also have a traditional Khmer clothes and dance as well.


Wearing bikini Phat conditions as well as rock and fearless expression tbetei required. 3 prepared bikini 2 suite to compete with each other that they are committed and try our best to honor sometimes. Prize of the game do not know anything yet.


Men Anushka Roth said that this is a new pride of his models to compete. He expects these 3 models will be able to have the ability to take something from the program title, sometimes the national team as well as specific make an impression.


No comments :

Post a Comment