Powered by Blogger.

Saturday, August 15, 2015

អ្នក​គាំទ្រ​ សរសើរ​ Mandyនិង​ Ka Lok ចូល​តួ​ស្រើបស្រាល​ក្នុង​អាងទឹក​បាន​ល្អ

No comments :
តារា​សម្ដែង​​ហុងកុង Mandy Wong និង លោក Chin Ka Lok ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ត្រង់​ឈុត​ដែល​ពួកគេ​សម្ដែង​ឱប​ថើប​គ្នា​ក្នុង​អាងទឹក​យ៉ាង​ស្រើប​ស្រាល​ ក្នុង​រឿង “The Fixer” ដែល​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ TVB។​

នៅ​ក្នុង​ឈុត​មួយ​នៅ​​ជិត​ពាក់​កណ្ដាល​វគ្គ​ដំបូង Mandy បាន​ដើរ​ទៅ​កាន់​បន្ទាប់​ទឹក ​​និង​ដោះ​សំលៀកបំពាក់​ចេញ​ទាំង​អស់​ ដើរ​ចូល​ត្រាំ​ក្នុង​អាង​ទឹក ខណៈ​ដែល​តួ​ប្រុស Ka Lok កំពុង​អង្គុយ​​រង់​ចាំ​នៅ​ក្នុង​អាង​ដែល​ពោរពេញ​ទៅ​ដោយ​ផ្កា​កុលាប។ តួ​អង្គ​ទាំង​ពីរ​បាន​និយាយ​ពិភាក្សា​រឿង​ Mandy ខឹង​ម្ដាយ​របស់​ខ្លួន​ដែល​បាន​ប្រកាស​ស្វែងរក​កូនប្រសា​ប្រុស​​តាម​ ទូរទស្សន៍​​​​​ បន្ទាប់​​មក​ពួក​គេ​​ក៏​បាន​ឱប​ថើប​គ្នា​ទៅវិញទៅមក​យ៉ាង​រោលរាល។

អ្នក​គាំទ្រ​ជា​ច្រើន​គ្រាន់​តែ​បាន​មើល​ឈុត​នោះ​ភ្លាម​ក៏​នាំ​គ្នា​លាន​ មាត់​សរសើរ​​តារា​ទាំង​ពីរ​ថា ប្រើ​សមត្ថភាព​ធម្មជាតិ​សម្ដែង​​ចូល​តួ​ពិតៗ​ដូច​មែន​ទែន។ អ្នក​គាំទ្រ​មាន​សម្ដែង​អារម្មណ៍​ថា Ka Lok សម្ដែង​ឈុត​ផ្អែមល្ហែម​បាន​ល្អ​ខ្លាំង​ណាស់។ ឯ​អ្នក​គាំទ្រ​ម្នាក់​ទៀត​ថា Mandy មាន​សមត្ថភាព​បង្ហាញ​ភាព​ស្រើប​ស្រាល​នៅ​ពេល​ដែល​កាលៈទេសៈ​ត្រូវ​ការ។
​​​​
ក្នុង​រឿង​ “The Fixer” គឺ​ប្រភេទ​រឿង​បទល្មើស​ មាន​ឈុត​ឆាក​បាញ់​ប្រហារ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ហុងកុង​ល្បី​ៗ​ជា​ច្រើន​រូប​ក្រៅ​ពី Mandy និង Ka Lok ​ដូច​ជា Benjamin Yuen , Rebecca Zhu , Timmy Hung និង Tracy Chu ជាដើម ៕
 ប្រភព: Sabay.com

English: 

Supporters praise Mandy and Ka Lok pleasures in pool
Hong Kong actress Mandy Wong and Chin Ka Lok get appreciation from the strong support that scene, they kissed each other in the performance pool pleasures in the movie "The Fixer", which was shown on television TVB.
In a scene near the middle of the first episode Mandy walk next to the water and all the clothes off walk soak in the pool, while the actor Ka Lok sitting waiting in a pool filled with roses. Both actors said Mandy talks his angry mother, son on television then They also kissed each other with passion.


Many fans just watched that scene immediately got into the mouth praised both natural acting ability real milestone. Fans have expressed that Ka Lok sweet scene very well. Another fan, Mandy is capable of showing pleasure when circumstances require.

"The Fixer" is the type of offense, shooting scenes and was attended by many famous Hong Kong star Apart from Mandy and Ka Lok, such as Benjamin Yuen, Rebecca Zhu, Timmy Hung and Tracy Chu.
 

No comments :

Post a Comment