Powered by Blogger.

Saturday, August 1, 2015

ហ៊ុយ ច័ន្ទ​រាជ​នី សង្ស័យ​បង្កាត់ភ្លើង​ស្នេហ៍​អ្នកជំនួញ​ក្នុងស្រុក

No comments :
ភ្នំពេញ ៖ តារា​សម្ដែង​ជាប់​ជ័យ​លាភី​លេខ​១ ​ក្នុង​កម្មវិធី Freshy girl & boy ក្នុង​ឆ្នាំ​២០១១​ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី ថ្មីៗ​នេះ ​ត្រូវ​បាន​ក្រុម​អ្នក​និយម​ចូលចិត្ត​តាមដាន​រឿងរ៉ាវ​សិល្បៈ​ករ​ខ្មែរ​មួយ​ ចំនួន​
កំពុង​នាំ​គ្នា​លើក​និយាយ​អំពី​សម្ពន្ធភាព​ស្នេហា​ក្រៅ​ឆាក ​រវាង​នាង ​ជាមួយ​បុរស​អ្នកជំនួញ​ក្នុងស្រុក ​មាន​វ័យ​ប្រហែល​៥០​ឆ្នាំ​ប្លាយ​ម្នាក់​ ស្រប​ពេល​គ្នា​នឹង​ព័ត៌មាន​លេចឮ​ថា​ ថៅកែ​វ័យក្មេង​ម្នាក់ទៀត​ក៏​កំពុង​តាម​សុំ​ស្នេហ៍​នាង​យ៉ាង​ប្រកិត​ដែរ​នោះ។ ​
តារា​សម្ដែង​វ័យក្មេង​សម្ដី​ផ្អែម​ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បើ​ទោះ​បី​គេ​ដឹង​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​នាង​ដូច​មិនសូវ​លេច​មុខ​ខ្លាំង​ក្នុង​ការ​សម្ដែង​ខ្សែ​រឿង​ក៏​ពិត​មែន​ តែ​បើ​ក្រឡេក​ទៅ​មើល​លើ​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​ និង​រឿង​ស្នេហា​វិញ​ នាង​ហាក់​មាន​យីអ៊ុន​ស្នេហ៍​មិនធម្មតា​ឡើយ។ ខណៈ​ពេល​ថ្មីៗ​នេះ​មានការ​បង្ហើប​មក​ថា តារា​សម្ដែង​សាច់​.ស ខ្ចី​ ដូច​បណ្ដូល​ចេក​រូប​នេះ​កំពុង​ភ្ជាប់​ស្នេហ៍​ជាមួយ​អ្នកជំនួញ​ក្នុងស្រុក​ យ៉ាង​ត្រជាក់ចិត្ត។​


បើ​តាម​ប្រភព​ខាងលើ​បាន​និយាយ​ថា​ បុរស​អ្នកជំនួញ​រូប​នេះ​បច្ចុប្បន្ន​កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ លាក់បាំង​ជាមួយ​កញ្ញា ​ហ៊ុយ ច័ន្ទ​រាជ​នី​ ដែល​មាន​វ័យ​ប្រហែល​ជាង​៥០​ឆ្នាំ​ប្លាយ។ ​បុរស​នោះ​ជិះ​រថយន្ត​Rand Rover ​ពណ៌​ខ្មៅ​ ហើយ​ក៏​មាន​អង្គរក្ស​ពីរ​នាក់​តាម​ការពារ​យ៉ាង​ប្រកិត​ទៀត​ផង។ ទោះបីជា​យ៉ាង​ណា​ក្តី​គេ​ក៏បាន​ដឹង​ថា ​បុរស​សក់​ល្បាយ​អាចម៍​ខ្លា​នោះ​ធ្លាប់​មាន​ប្រពន្ធ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បែកបាក់​ស្នេហ៍​ទៅវិញ​ ទើប​ធ្វើ​ឲ្យ​គាត់​ជាប់​ឈ្មោះ​ជា​បុរស​ពោះម៉ាយ។​
ជុំវិញ​ព័ត៌មាន​លេចឮ​ខាង​លើ​នេះ ​កម្ពុជា​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំនេះ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បានទេ​ ព្រោះ​លេខ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទំនាក់ទំនង​បាន។​ កម្ពុជា​ថ្មី​រង់ចាំ​ការ​ចេញ​មុខ​បកស្រាយ​ពី​សាមី​ខ្លួន​កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី នៅ​ពេល​ក្រោយ។
កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី ក្រោយពី​ដាក់ខ្លួន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ មកនេះ ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​មើល​ឃើញ​ថា​នាង​តែង​ទទួល​បាន​ភាព​ជោគជ័យ​ និង​ផ្លែផ្កា​យ៉ាង​ក្រាស់ក្រែល​ពី​អាជីព​មួយ​នេះ។ ប៉ុន្តែ រាជ​នី ក៏​ជា​តារា​ស្រី​វ័យ​របស់​ខ្មែរ​មួយ​ដួង​ផង​ដែរ​ មានឱកាស​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ​បើក​ពង្រីក​មុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន ​ទៀត​ផង៕
   ប្រភព:http://kampucheathmey.com
English:

Huy Monday doubt inflame local businessman loverPhnom Penh: Actress winner No. 1 Freshy girl & boy in September 2011 Huy moon recently been popular like to follow up the story some Khmer artists are brought together to talk about her love scenes between the alliance with a local businessman about 50 years old, a Supply Meanwhile, as the news spread that another young boss is also pursuing her closely .Young actress September sweet words Huy Monday, although they know that for a while the last time she appeared less strong performance in the real thing, but look at the career business and personal love story, she seems to have yiaoun unusual charms. As recently revealed that actress. Borrowers, such as pulp, banana lovers with cool local businessman .According to sources, said the businessman is currently hidden relationship with Miss Huy Monday age Probably more than 50 years Supply. The man riding Rand Rover black car and two bodyguards protect closely. However, they also know that male tiger hair wax mixture he already had a wife once, but have to go broke lovers to make his name as a widower.Around the spread above this morning on August 1 this year, could not be reached for comment Monday from September Huy Queen because her phone number can not communicate. awaiting new interpretation of its September Huy Monday when next.September Huy Monday after ourselves engaged in career for the past several years, crowds of supporters to see that she always got successful and fruitful career substantial. But also as a Khmer-old Duong also have the opportunity to invest tens of thousands of dollars to expand the business, personal business .

No comments :

Post a Comment