Powered by Blogger.

Saturday, August 1, 2015

ម្ដាយ​មីង សុខ ពិសី ចេញ​មក​បំភ្លឺ​រឿង​គេ​រិះគន់​វះកាត់​កែ​សម្ផស្ស

No comments :
ភ្នំពេញ ៖ បន្ទាប់ពី​កាសែត​កម្ពុ​ជាថ្មី​បាន​សរសេរ​ចេញផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ ​ដោយ​បាន​ដាក់​ចំណង​ជើង​ធំៗ​ថា សុខ ពិសី រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ឥឡូវ​ ស្រាប់​តែ​មាន​ការ​ចេញមុខ​បក​ស្រាយ​ពី​សំណាក់​ម្ដាយមីង​របស់​តារា​ចម្រៀង​ ល្បីឈ្មោះ​ កញ្ញា សុខ ពិសី ដោយ​បាន​ធ្វើការ​បដិសេធ​និង​ច្រានចោល​ថា​ ក្មួយ​របស់​គាត់​ពុំបាន​ចេញទៅ​វះកាត់​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស​ដូច​ការ​ លើក​ឡើង​នោះ​ទេ។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា កម្ពុជា​ថ្មី​បាន​សរសេរ​ចុះផ្សាយ​អត្ថបទ​មួយ​នេះ​ដោយ​យោង​តាម​មតិ​រិះគន់​ របស់​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​បាន​លើក​ឡើង​ថា កន្លង​ទៅ​មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​ទេ​ថា​ តារា​ចម្រៀង​កញ្ញា សុខ ពិសី មិន​ធ្លាប់​មានបំណង​ចេញ​ទៅ​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស​ទេ ​តែ​ភាព​ភ្ញាក់ផ្អើល​ក៏បាន​ផ្ទុះឡើង​ភ្លាមៗ​ស្រប​ពេល​ដែល​តារា​ស្រី​រូប​នេះ ​បែក​ធ្លាយ​នូវ​រូបថត​ជាច្រើន ​ដែល​មើល​ទៅលើ​ទម្រង់​មុខ​របស់​នាង​ហាក់​ដូចជា​បាន​កែ​សម្ផស្ស។ ក្នុង​នោះ​ក៏​មាន​សំឡេង​រិះគន់ និង​សរសើរ​ផង​ដែរ។​
យ៉ាងណាមិញ​ ក្រោយពី​មានការ​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​នេះ​មិន​ទាន់​បាន​មួយថ្ងៃ​ ស្រួលបួល​ផង​ ក៏​ស្រាប់តែ​លេច​វត្តមាន​ម្ដាយមីង​របស់​តារា​ចម្រៀង​ស្រី​ជួរមុខ​ប្រចាំ​ ផលិតកម្ម​សាន់​ដែរ ​កញ្ញា សុខ ពិសី ចេញមុខ​បំភ្លឺ និង​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​ថា មិន​ពិត​ដូច​គេ​និយាយ​នោះ​ឡើយ ​ពោល​គឺ​សម្រស់​ស្អាត​នេះ​កើតឡើង​ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​សម្ផស្ស​ ដោយ​ខ្លួន​នាង​ផ្ទាល់។​
 ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ​ម្ដាយមីង​របស់​តារា​ចម្រៀង​កំពុង​ស្ថិត​ក្នុង​បេះដូង​យុវវ័យ​ កញ្ញា សុខ ពិសី បាន​និយាយ​ថា ​ចំពោះ​រឿង​ដែល​គេ​រិះគន់​មក​លើ​ក្មួយ​របស់ខ្ញុំ សុខ ពិសី ថា​បាន​វះកាត់​កែ​សម្ផស្ស​ដូរ​ទម្រង់​មុខ​ស្ទើរ​មើល​លែង​ស្គាល់​នោះ ​គឺ​ខ្ញុំ​ និង​សាមី​ខ្លួន​នាង​ផ្ទាល់​មិន​អាច​ទទួលយក​បានទេ។​


 អ្នកស្រី​ដែល​ត្រូវជា​ម្ដាយមីង​កញ្ញា សុខ ពិសី បាន​និយាយ​ទៀត​ថា ចាស អូន​! មិនមែន​សម្រស់​ធម្មជាតិ​ទាំង​ស្រុង​ទេ ​គឺ​ត្រូវការ​មាន​វីតាមីន ​និង​ឡេ​សម្រាប់​ម៉ាស្សា​ឲ្យ​ស្រឡូន ​ចំណុច​នេះ​ខ្ញុំ​ទទួលស្គាល់​មែន​….។ គាត់​ព្យាយាម​ខ្លាំង​ណាស់​ក្មួយ​ខ្ញុំ ពិសី អត់​ដូច​មនុស្ស​ដទៃ​ទៀត​ទេ ​ព្រោះ​គាត់​មិនមែន​ម៉ាស្សា​ម្ដង​គាត់​ឈប់​ទេ ​គឺ​គាត់​នៅ​អង្គុយ​ម៉ាស្សា​រហូត​មួយថ្ងៃ​ពេញ​។​ ប៉ុន្តែ​បែរជា​ឃើញ​ក្មួយ​ខ្ញុំ​ម៉ាស្សា​ស្អាត​ ស្រស់​ប្លែក​ជាង​ពីមុន​ ទៅជា​ខុស​ចិត្ត​មនុស្ស​ចាំតែ​រិះគន់​មួយ​ចំនួន​តូច​ទៅវិញ ​ឬ​អាច​និយាយ​បាន​ថា​មនុស្ស​ដែល​តាម​ច្រណែន​ឈ្នានីស​មាន​គំនិត​មិន​ចូលចិត្ត ​គាត់។​

អ្នកស្រី​បាន​និយាយ​ដោយ​អះអាង​ទៀត​ថា តាមរយៈ​សារព័ត៌មាន​កម្ពុជា​ថ្មី​ ខ្ញុំ​សូម​ធ្វើការ​ច្រាន​ចោល​នូវ​ព័ត៌មាន​ និង​ការរិះគន់​មួយ​ចំនួន​ជុំវិញ​រឿង​ដែល​ថា ក្មួយ​ខ្ញុំ សុខ ពិសី បាន​វះកាត់​កែ​សម្ផស្ស​គឺ​អត់​មាន​នោះ​ទេ​។ ភាព​ស្រស់ស្អាត​នេះ​កើតឡើង​មកពី​ការ​ព្យាយាម​ថែរក្សា​សម្រស់​ដោយ​វិធី​ សាស្ត្រ​ម៉ាស្សា​លាប​ឡេ និង​ប្រើ​វីតាមីន​ជំនួយ​ជាដើម​…….៕


                              ប្រភព:  http://kampucheathmey.com
English:
Pisey aunt out to clarify criticized cosmetic surgeryAfter the new Cambodian newspaper published a news article written by major titles Pisey suffered critics now existing openly interpretation by the aunt of the famous singer September Pisey had denied and rejected by his nephew cosmetic surgery did not go abroad as cited.Please note that on July 30, published an article written according to your feedback network play Facebook and social past, said no one knows that the singer ever September Pisey cosmetic purposes abroad, but surprisingly also broke out immediately, while the actress leaked Many photos that look on her face seems to be cosmetic. That is also the voice of criticism and praise.However, after an article published this information has not yet been a day quietness suddenly pop girl's aunt presence forefront September Production Pisey openly comment and interpretation around the upper story is not true, as they say, this is beautiful caused by the attention makeover herself.By phone on Wednesday afternoon, July 31, 2015, the singer's aunt is in the heart Young Sok Pisey said that criticism on my nephew Pisey to have cosmetic surgery to change face hardly known Me and Samy herself can not be accepted.She was an aunt September Pisey said yes Leone! Natural beauty, not entirely, but needed vitamins and Malay massage for glamorous, I know ... .. He tried very Pisey my nephew did not like other people, because he was not a massage once he stopped, he sat in massage until the day., but found my niece a nice massage different than in the past to the wrong people are swift to criticize a small number of other or can say that people who are jealous do not like his ideas.She said, claiming that through the new media, I would like to reject some information and criticism around that thing My nephew Pisey cosmetic surgery is not there. This beauty comes from trying to approach beauty massage lotion and vitamins and so on ...... .. 

No comments :

Post a Comment