Monday, July 20, 2015
អ្នកលេងអ៊ិនធឺណែត វាយប្រហារ ពេលឃើញ TAO យំ ក្នុងកម្មវិធីទូរទស្សន៍ចិន
ចិន៖ អតីតសមាជិកជនជាតិចិន របស់ក្រុមចំរៀងបុរស EXO របស់កូរ៉េខាងត្បូង បានទទួលរងការវាយប្រហារ ពីសំណាក់អ្នកលេងអ៊ិនធឺណែតជាច្រើន លើបណ្តាញសង្គម បន្ទាប់ពីតារារូបនេះ សម្រក់ទឹកភ្នែកត្អូញត្អែរពីទុក្ខលំបាក ក្នុងកម្មវិធីទូរស្សន៍ចិនមួយ កាលពីពេលថ្មីៗនេះ។នៅក្នុងកម្មវិធី ទូរទស្សន៍នោះ Tao ត្រូវបានគេសួរថា តើរូបគេមានភាពលំបាកខ្លាំងដែរទេ ដែលត្រូវចាកចេញ ទៅធ្វើការនៅប្រទេសកូរ៉េ ឆ្ងាយពីផ្ទះ? ពេលនោះ Tao បានសម្រក់ទឹកភ្នែក ហើយគេបានរៀបរាប់ ពីទុក្ខលំបាក និងការស៊ូទ្រាំនានា ក្នុងពេលបំពេញការងារ នៅឯប្រទេស កូរ៉េខាងត្បូង កន្លងមក។
ភាគច្រើននៃ អ្នកលេងអ៊ិនធឺណែត ដែលបានដាក់មតិ វាយប្រហារ Tao បានធ្វើការ ប្រៀបធៀប Tao ជាមួយនឹងសមាជិក២រូប ទៀតរបស់ក្រុម EXO គឺ លោក Xiumin និង លោក Chen ដែលអ្នកទាំង២នោះ ក៏ធ្លាប់ចាកចេញ ទៅធ្វើការនៅប្រទេសចិន ឆ្ងាយពីប្រទេសកំណើត ដោយមិនចេះភាសាចិន មួយម៉ាត់ផងដែរ។
Chen (ឆ្វេង) និង Xiumin
អ្នកលេងអ៊ិនធឺណែតម្នាក់ បានសរសេរថា៖ "ខ្ញុំបានលឺថា Tao យំពេលដែល គេប្រាប់ពិធីករនោះថា គេមានការលំបាក ដែលឃ្លាតឆ្ញាយពីផ្ទះ។ (សើច) គាត់ពិតជាមិនមាន អារម្មណ៍ថាខ្លួនខុស រឺអារម្មណ៍សុំទោស បន្តិចសោះ។ គាត់ប្រហែលជា ឆ្កួតហើយ?"។
ម្នាក់ទៀតសរសេរថា៖ "ពិតជាឆ្កួតមែន! អ្នកឯងគិតថា Chen និង Xiumin មិនដែល សម្រក់ទឹកភ្នែកលើប៉ុស្តិ៍ទូរទស្សន៍ ព្រោះតែពួកគេ មិនមានភាពលំបាកនៅក្នុង ប្រទេសចិនមែនទេ?"។
ម្នាក់ទៀតក៏ បានសរសេរថា៖ "ពីមុន នៅពេលដែល សមាជិកជនជាតិចិន ២រូប (Kris និង Luhan) បានចាកចេញ ពីក្រុមនេះ ពួកគេបានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តជាខ្លាំង ហើយ Tao បាននិយាយសន្យាថា នឹងមិនចាកចេញ ពីក្រុមដូចពួកគេនោះទេ ប៉ុន្តែឥឡូវ គាត់បានចាកចេញ ដូចគ្នា។ នេះជាអំពើបោកប្រាស់មួយ ទៅលើអ្នកគាំទ្រ"។
ក្រៅពីនោះ ក៏នៅមានមតិជាច្រើន ដែលបានសរសេរចំពោះ Tao ដែលភាគច្រើនជាការវាយប្រហារ និងការសើចចំអក ទៅដល់សមាជិករូបនេះ ថារូបគេ នឹងមានការស្តាយក្រោយ បន្ទាប់ពីធ្វើការចាកចេញពីក្រុម ខ្លះទៀតក៏បាន ជេរធ្ងន់ៗ ផងដែរ៕
ប្រភព ខ្មែរឡូត
English:
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment