Monday, July 20, 2015
ហួសចិត្ត! និស្សិតពេទ្យ ច្រលំកាត់ ប្រដាប់ភេទ ទារកទើបនឹងកើត ព្រោះច្រលំ ស្មានតែទងផ្ចិត
ម៉ិចស៊ិក៖ និសិ្សតពេទ្យមួយក្រុម ស្ទើរតែកាត់ដាច់ ប្រដាប់ភេទ របស់ទារក ទើបនឹងកើតម្នាក់ ខណៈពេលដែល ពួកគេកំពុង ធ្វើការកាត់ ទងផ្ចិត។ ទាក់ទងនឹងបញ្ហានេះ គ្រូពេទ្យ ក្នុងមន្ទីរពេទ្យមួយ នៅក្នុងប្រទេសម៉ិចស៊ិក ត្រូវបានគេ ចោទប្រកាន់ថា ព្យាយាមលាក់បាំង ពីរបួសរបស់ទារក រូបនោះ។ឪពុកម្តាយដែលអះអាងថាកូនរបស់ពួកគាត់ត្រូវនិស្សិតពេទ្យកាត់ប្រដាប់ភេទ
បុរសជាឪពុក បានកើតមានមន្ទិលសង្ស័យ បន្ទាប់ពីរូបគាត់ ត្រូវពេទ្យ ហាមមិនឲ្យចូលទៅមើល កូនដែលទើបនឹងកើត រហូតដល់ជាង ២ម៉ោង ក្រោយអ្នកស្រី Zulem Contreras ដែលជាប្រពន្ធ ឆ្លងទន្លេរួច។
លោកវេជ្ជបណ្ឌិត ក្នុងមន្ទីរពេទ្យ នៃទីក្រុង Saltillo បានប្រាប់លោក Diego Rangel ថា កូនរបស់គាត់ បានរងរបួស បន្តិចបន្តួច ប៉ុន្តែក្រោយមក លោក Diego ក៏បានដឹងថា និស្សិតពេទ្យ ដែលបំពេញការងារ នៅទីនោះ បានកាត់ដាច់ មួយផ្នែក នៃប្រដាប់ភេទ របស់កូនគាត់ ដោយសារតែ ច្រលំជាមួយ ទងផ្ចិត។
ប្រដាប់ភេទទារករងគ្រោះ ក្រោយមកត្រូវបាន ដេរភ្ជាប់វិញ ក៏ប៉ុន្តែ ប្តីប្រពន្ធទាំង២នាក់នោះ បានអះអាងថា ប្រដាប់ភេទ កូនរបស់គាត់ មានស្នាមដាច់ ៣កន្លែងផ្សេងគ្នា ដោយស្នាមកាត់ខ្លះ មានជម្រៅ រហូតដល់ ២សង់ទីម៉ែត្រ។
អ្នកស្រី Zulem Contreras មានប្រសាសន៍ថា៖ "រឿងហេតុនេះ មិនគួរឲ្យកើតមាន ទាល់តែសោះ មន្ទីរពេទ្យ គួរតែចាត់ឲ្យ ពេទ្យជំនាញ មកមើលថែ កូនរបស់ខ្ញុំ មិនមែននិស្សិតពេទ្យនោះទេ"។
លោក Diego និងអ្នកស្រី Zulem ក៏បានដាក់ពាក្យបណ្តឹង ផងដែរ តែខាងមន្ទីរពេទ្យ អះអាងថា កូនរបស់ពួកគាត់ ពេលនេះ មានសុខភាពល្អ ហើយការវះកាត់ មានផលប៉ះពាល់ តិចតួចបំផុត ថែមទាំងមានការ យល់ព្រមពី ឪពុកម្តាយ របស់ទារក ទៀតផង។
“នៅកំឡុងពេល កាត់ទងផ្ចិតនោះ ស្បែកនៅលើ ប្រដាប់ភេទទារក បានរងរបួសចៃដន្យ ហើយគ្រូពេទ្យ ក៏បានធ្វើការ កាត់ស្បែក ចុងលិង្គ តាមធម្មតា ដែលមានទាំង ការអនុញ្ញាតិ្ត ពីឪពុកម្តាយ ផងដែរ” អ្នកនាំពាក្យមន្ទីរពេទ្យ បានប្រាប់យ៉ាងដូច្នេះ៕
ម្តាយ និងទារករងគ្រោះ
ប្រភព៖ខ្មែរឡូត
English:
Mexico: Medical students almost cut the penis of newborns while they are working through the umbilical cord. Relating to the issue, a doctor in a hospital in Mexico has been accused of trying to hide the baby's injuries.
The man's father had existed Medical doubt after he was banned from entering to see the newborn child up to more than 2 hours later, she Zulem Contreras's wife has postpartum depression.
Doctors in the hospital of the city of Saltillo Diego Rangel told that his son had minor injuries, but later, Diego also said that students who work there, cut a part of the child's genitals was due to confusion with the umbilical cord.
Infant genital victim was later sewn back the 2, but the couple claimed that his genitals separate scars 3 different places by some scars
There is a depth of up to 2 cm.
She Zulem Contreras said: "That should not happen at all hospitals should send medical experts to take care of my children not to graduate," he said.
Diego and Mrs. Zulem has also filed a complaint, but the hospital claiming that their children healthy now and very little impact even surgery consent of the parents of the baby.
"During the cutting the umbilical cord, the skin on the baby's penis accidentally injured, and doctors also circumcised penis usually have permission from the parents as well," a hospital spokesman told so.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment