Powered by Blogger.

Saturday, July 18, 2015

យុវតី​ខៀវ ច័ន្ទនីតា ប្រាប់​ពី​ការ​រកប្រាក់​ចំណូល​ដោយ​គំនូរ​នៅក្នុង Instragram

No comments :

ស្ថិតក្នុង​វ័យ​ត្រឹមតែ ២០ ឆ្នាំ​ប៉ុណ្ណោះ កញ្ញា ខៀវ ច័ន្ទនី​តា មិន​ត្រឹមតែ​ជា​និស្សិត​ឆ្នាំ​ទី ៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ខាង​ផ្នែក​ដេ​គ័រ និង​ជា​និស្សិត​ឆ្នាំ​ទី ៣ នៅ​វិទ្យាស្ថាន​ភាសាបរទេស​ប៉ុណ្ណោះ​ទេ នី​តា ថែមទាំង​ជា​អ្នក​គូរ​គំនូរ​ម៉ូដ​ខោអាវ​នៅលើ Instagram ដ៏​ល្បី​ម្នាក់​ដែលមាន​អ្នក Follow ជាង ១០០០ នាក់​ផងដែរ។
ដោយ​ក្តី​ស្រឡាញ់​ខាង​គំនូរ​តាំងពី​នៅ​ក្មេង នី​តា​បាន​ចាប់អារម្មណ៍​គូរគំនូរ​រួច​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ Instagram ចាប់តាំងពី​ឆ្នាំ ២០១៤ មក។
នីតា​ បាន​ពោលថា៖ «បើតាម​ម៉ាក់​ខ្ញុំ គាត់​ថា​តាំងតែ​ពី​ពេលដែល​ខ្ញុំ​ចេះ​កាន់​​ប៊ិកមក គាត់​ឃើញ​ខ្ញុំ​គូររូប​រហូត។ រូប​ដែល​ខ្ញុំ​គូរ ភាគច្រើន​គឺជា​រូប​មនុស្ស​ស្រី និង​រូប​ម៉ូដ​ខោអាវ»។
ជាទូទៅ​នី​តា​ ចេះ​គូរគំនូរ​ច្រើន​របៀប​ដូចជា គំនូរ​ខ្មៅ​ដៃ គំនូរទឹក គំនូរប្រេង ហើយ​កញ្ញា​ក៏​ធ្លាប់​គូរ​លើ​អាវ​និង​លើ​ស្បែក​ជើង​ផងដែរ។


ជាធម្មតា កញ្ញា ចំណាយពេល​ពី​កន្លះ​ម៉ោង​ទៅមួយ​ម៉ោង​ដើម្បី​គូរគំនូរ​ម៉ូដ​ខោអាវ​មួយ ហើយ​ពី​​មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង​សម្រាប់​គំនូរ​ខ្មៅ​ដៃ។ សម្រាប់​គំនូរប្រេង​វិញ កញ្ញា​ត្រូវការ​ពេលវេលា​យូរ​ជាង​នេះ​ដើម្បី​បញ្ចប់​​គំនូរ​មួយ។
កញ្ញា​នី​តា ​បន្តថា៖ «ខ្ញុំ​ចូលចិត្ត​គូរ​ព្រោះថា ខ្ញុំ​មិនសូវ​ពូកែ​ខាង​និយាយ ឬ​បកស្រាយ​ពី​អារម្មណ៍​របស់ខ្ញុំ​ទេ។
អ៊ីចឹង​ខ្ញុំ​គូរ​ដើម្បី​បង្ហាញ​ពី​វា។ ឧ​ទារ​ហណ៍​ថា បើ​ខ្ញុំ​មិន​សប្បាយចិត្ត ខ្ញុំ​អាច​គូររូប​ដែល​មើល​ចេញមក គេ​អាច ដឹងថា​ខ្ញុំ​អារម្មណ៍​មិនល្អ។ ចំពោះ​ខ្ញុំ ខ្ញុំ​គិតថា​ ការ​គូរ​ជា​វិធី​មួយ​សម្រាប់​បង្ហាញ​ពី​គំនិត​របស់ខ្ញុំ»។
កញ្ញា​បន្តទៀតថា៖ «ខ្ញុំ​គិតថា គំនូរ​របស់ខ្ញុំ​ខុសប្លែក​ពី​គេ​ត្រង់​ទី ១ ខ្ញុំ​មិនទាន់​ឃើញ​អ្នក​គូរ​ជា​ម៉ូដ​ខោអាវ​របៀប​ហ្នឹង​ទេ ហើយ​ទី ២ រូប​ដែល​គូរ ខ្ញុំ​មិន​គូរ​មុខ​ទេ គឺ​មានតែ​ទម្រង់​មុខ មិនមាន​ភ្នែក ច្រមុះ ឬ​មាត់​ទេ ព្រោះ​ខ្ញុំចង់​ឲ្យ​អ្នក​មើល​រូប​របស់ខ្ញុំ ផ្តោតអារម្មណ៍​លើ​តែ​ម៉ូដ​ខោអាវ​​ទេ។ ម្យ៉ាងទៀត​ខ្ញុំ​គិតថា បើសិនជា​គូរ​មុខ​គូរ​មាត់ គឺ​ដូច​រូបគេ​ដែរ ហើយ​អ្នក​ដែល​មើល គេ​មិនអាច​ដឹងថា រូប​ណា​ជា​រូប​ដែល​ខ្ញុំ​គូរ​ទេ។ តែបើ​ខ្ញុំ​គូរ​អត់ដា​ក់មុខ​រហូត គេ​មើលទៅ​អាច​ដឹង​ថា​រូប​ហ្នឹង​ប្រហែលជា​រូប​ដែល​ខ្ញុំ​គូរ​ហើយ»។


ប្ររភព: Phnom Penh Post
English: 
In September only 20 years old, blue moon Anita not only the 3rd year student at the Royal University of Fine Arts and Decor year student 3 at the Institute of Foreign Languages, but also a painting fashion clothes on a famous Instagram Follow more than 1,000 people.Love painting since Anita was interested in painting and then posted in social networks Instagram since 2014.Anita said: 'If my mom since I came to Mozambique when he saw me drawing. I paint mostly women and fashion clothing.Generally Anita painting, such as painting, pencil drawing mode koumnourobreng September and has also drawn on the shirt and shoes.September usually takes about half an hour to an hour to fashion clothes and painting from an hour to two hours for a pencil drawing. For September koumnourobreng need a longer time to complete a painting.Miss Anita said: 'I like drawing because I'm not very good at talking or explain my feelings.Then I paint to express it. For example, if I'm not happy I was able to draw out, they may know that I feel bad. To me, I think drawing as a way to express my thoughts.She said: 'I think my paintings different from 1, I have not seen you draw fashion clothes perfectly and 2nd I do not paint to paint the front is not only the face, eyes, nose or mouth, because I want you to see my only focus on fashion clothes . Moreover, I think that if the pair draw a mouth, just like him, and you can not know that I draw. But if I draw unemployment until they can realize that it might draw.

  

No comments :

Post a Comment