Powered by Blogger.

Saturday, July 18, 2015

តុលាការ​បញ្ចប់​ការ​សាក​សួរ កញ្ញា​សាសា​ ខណៈ​ឧកញ៉ា សុខ ប៊ុន​នឹង​ចូល​ខ្លួន​ដោះ​ស្រាយ

No comments :
ភ្នំពេញ្ញ៖ ចៅក្រម​ស៊ើប​សួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​លាង សំណាត់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជប់​ការ​សាកសួរ​កញ្ញា សាសា ជុំវិញ ​បណ្តឹង​ព្រហ្មទណ្ឌ​របស់​នាង ដែល​បាន​ប្តឹង​ទាមទារ​រក​យុត្តិធម៌ ពី​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហិង្សា យ៉ាង​ឃោរឃៅ​លើ​រូប​រាង​កាយ​នាង កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ។
មន្ត្រី​តុលាការ​មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ ​បាន​ឲ្យ​ដឹង​ថា នាពេល​ចូល​ខ្លួន​បំភ្លឺ​តុលាការ កាល​ពី​ព្រឹក​មិញ កញ្ញា​សា​សា​ត្រូវ​បាន​លោក​ចៅក្រម​សាក​សួរ ធ្វើ​ការ​សួរ​នាំ​ជុំវិញ​បណ្តឹង​របស់​នាង ដោយ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​របស់​នាង​ផង គឺ លោក​ពុធ ធាវី អស់​រយៈពេល ២ ម៉ោង ពី​ម៉ោង ៩ រហូត​ដល់​ម៉ោ ១១ ព្រឹក។ ឥឡូវនេះ ការ​សាកសួរ​សា​សា​ត្រូវ​បាន​បញ្ចប់​ហើយ។
ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​នេះ កញ្ញា​ សាសា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ នៅ​ខាង​ក្រៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា៖ «លោក​ចៅក្រម​ស៊ើបសួរ បាន​បញ្ចប់​ការ​សាកសួរ​ខ្ញុំ​ហើយ។ ចំពោះ​រឿងក្តី នាង​ខ្ញុំ​ស្នើសុំ​ឲ្យ​តុលាការ សម្រេច​ផ្តន្ទាទោស លោក​ឧកញ៉ា​សុខ ប៊ុន ទៅ​តាម​ច្បាប់ និង​ទាមទារ​ឲ្យ​លោក​ឧកញ៉ា សុខ ប៊ុន ចូល​ខ្លួន​ដោះស្រាយ​នៅ​មុខ​តុលាការ»។
ទាក់​ទង​នឹង​បញ្ហា​សំណង កញ្ញា​សាសា បាន​និយាយ​ថា៖ «នាង​ខ្ញុំ​សូម​បញ្ជាក់​ថា ចំពោះ​រឿង​នេះ រហូត​មក​ទល់​ពេល​នេះ នាង​ខ្ញុំ និង ក្រុមគ្រួសារ​មិនទាន់​បាន​កំណត់ ទាមទារ​ថ្លៃ ជម្ងឺ​ចិត្ត​ប៉ុន្មាន​នោះ​ទេ»។
កញ្ញា​សាសា ក៏​បាន​លើក​ដៃ​ថ្លែង​អំណរ​ដឹង​គុណ​ដល់​សម្រេច​នាយក​រដ្ឋមន្រ្តី តេជោ ហ៊ុន សែន និង លោក​ជំទាវ​ធំ ដែល​បាន​ជួយ​អន្តរាគន៍ ចំពោះ​រឿង​ក្តី​របស់​កញ្ញា​នេះ​ផង​ដែរ។
យោង​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​គ្រួសារ​របស់លោក​ឧក​ញ៉ា សុខ ប៊ុន បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ លោក​ឧកញ៉ា​សុខ ប៊ុន កំពុង​តែ​ស្នាក់​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក​នឹង​ត្រឡប់​មក​​កម្ពុជា​វិញ ដើម្បី​តទល់​នឹង​រឿងក្តី​នេះ នៅ​ថ្ងៃទី ២០ ខែ កក្កដា ២០១​៥នេះ។
គួរ​រំឮកថា កាល​ពី​ថ្ងៃ ទី ១៦ ខែ កក្កដា ២០១៥ ឧកញ៉ា សុខ ប៊ុន ត្រួវបាន​លោក​លាង សំណាត់ ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ តាម​ចាប់​ខ្លួន ដើម្បី​នាំ​ខ្លួន​មក​កាន់​តុលាការ។
នៅ​ក្នុង​រឿងក្តី​នេះ ឧកញ៉ា សុខ ប៊ុន ត្រូវបាន តំណាង​អយ្យការ​លោក​ហ៊ឹង ប៊ុនថន ព្រះ​រាជ​អាជ្ញារង អម​សាលា​ដំបូង​រាជធានី ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​​ពីបទ ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​អង្គរក្ស​របស់​លោក​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ទាក់ទង​នឹង ករណី​ហិង្សា ដោយ​វាយ​ទៅលើ​ ​អតីត​ពិធីការិនី​ទូរទស្សន៍ កញ្ញា សា​សា កើត​ហេតុ​កាល​ពី​យប់​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៥៕

ប្រភព: Phnom Penh Post
English:
Phnom Penh: The investigating judge of the Municipal Court wash drift on Friday morning September finished questioning around her criminal complaint that sue, demanding justice from the tycoon Sok Bun used brutal violence on her body earlier this past week.
A court official said on condition of anonymity, said the court last September morning Judge asked to work around her complaint in the presence of her defense is Wednesday lawyer 2 hours from 9 pm until the trunk 11am. Now the question is finished.
Related to the case, she told reporters after the team finished questioning outside Municipal Court Phnom Penh: the investigating judge has finished questioning me. In her case, I request the court to decide convicted tycoon Sok Bun to the law and demanded tycoon Sok Bun its handle in front of the court.
Related to compensation issues, she said: 'I would like to emphasize that for the story so far her family and I have not yet require expensive damages.
She also raised profound gratitude to Prime Minister Hun Sen and Her Excellency who helped intervene in case this September.
According to information from the criminal's family California health Boon said that now the tycoon Sok Bun was staying in Paris France. He returned to Cambodia in order to stand against the case on July 20, 201 5.
Should remind that on July 16, 2015, tycoon Sok Bun must wash drift investigating judge of the Municipal Court issued the order to arrest, to bring its holding court.
In this case, tycoon Sok Bun was representing prosecutor Hing Bun prosecutor of Phnom Penh Municipal Court deputy accused of intentional violence aggravating and his bodyguard on charges of attempted murder and the use of weapons without permission related cases of violence by the former TV host Miss happened last night, July 02, 2015.

No comments :

Post a Comment