Powered by Blogger.

Saturday, July 25, 2015

មូលហេតុដែល​ប្រុសៗគួរតែ​ក្រោក​ពីគេងពីព្រឹក​ព្រលឹម

No comments :
ការក្រោកពីគេង​មុនព្រះអាទិត្យរះ​អាចធ្វើឲ្យ​មនុស្សម្នាក់ៗ​ទទួល​បានអត្ថប្រយោជន៍​ដែលមិនគួរឲ្យជឿ។ វាជា​ទម្លាប់ល្អមួយ​ដែលមនុស្សម្នាក់ៗ​ត្រូវ​ពង្រឹង។ ទី១ ​អ្នកអាច​មានពេលវេលា​ច្រើននៅក្នុងដៃ​ដើម្បីធ្វើសកម្មភាព​ប្រចាំថ្ងៃ​របស់អ្នក ហើយទី២ រាងកាយ​របស់អ្នកនឹង​ដំណើរការ​បានល្អ។

ចំពោះ​បុរស អាចទទួល​បានអត្ថប្រយោជន៍​ច្រើនបាន​ពីការក្រោកពី​គេងមុន​ថ្ងៃរះ។ តើអ្នកក្រោកពីគេង​នៅម៉ោងប៉ុន្មាន? វានឹងកាន់តែ​ប្រសើរឡើង ប្រសិនបើអ្នក​អាចក្រោក​នៅ​ម៉ោង ៥ភ្លឺ ដើម្បី​ចាប់ផ្តើមថ្ងៃថ្មី​របស់អ្នក។

អ្នកក្រោកពី​ព្រលឹមតែងតែ​ជាអ្នក​ជោគជ័យ ព្រោះក្នុងចិត្ត​របស់អ្នក​នឹងស្រស់ស្រាយ ហើយការ​គេងរបស់អ្នក​នឹងប្រសើរឡើង នៅពេល​ដែលអ្នក​ក្រោក​ពីព្រលឹម។ គុណភាព​នៃការ​គេង​របស់អ្នក​អាស្រ័យលើ​ខួរក្បាល និងសុខភាព​រាងកាយ​របស់អ្នក។ ហើយ​ចំពោះ​បុរសៗវិញ គឺអាចជួយពង្រឹង​ថាមពល​ផ្លូវភេទ​មិន​ឲ្យមាន​ការចុះខ្សោយ។​

ថាមពលផ្លូវភេទ
បុរសៗដែលគេង​មិនបាន​គ្រប់គ្រាន់ យូរៗទៅក៏អាច​បណ្តាលឲ្យ​ខ្សោយថាមពលផ្លូវភេទ។ ដូច្នេះ ការចូលគេង​ពីព្រលប់ ហើយ​ភ្ញាក់​ពីព្រលឹមអាច​ជួយបង្កើន​កម្រិតថាមពល​ផ្លូវភេទ​របស់​អ្នក។

ធ្វើលំហាត់ប្រាណ
អ្នកនឹង​មានឱកាសបានធ្វើលំហាត់ប្រាណ ប្រសិនបើអ្នក​ក្រោកពី​ព្រលឹម ហើយការធ្វើបែបនេះ​អាចជួយ​រក្សារាង​របស់អ្នក​បាន​យ៉ាងល្អ។

ប្រព័ន្ធភាពស៊ាំ
ប្រសិនបើ​លក្ខណៈការគេង​របស់អ្នក​ត្រឹមត្រូវ​តាមកន្លែង វាក៏​ប្រសើរចំពោះប្រព័ន្ធភាព​ស៊ាំផង​ដែរ។ ការចូលគេង​ពីព្រលប់ ហើយ​ភ្ញាក់ពី​ព្រលឹម​អាច​ជំនួយ​ដល់​សុខភាព​ប្រព័ន្ធភាព​ស៊ាំ។

ការពារ​ភាពក្រៀមក្រំ
តាមរយៈការ​សិក្សាស្រាវ​ជ្រាវថ្មីៗ​នេះបាន​អះអាងថា បុរសដែល​ក្រោកពីព្រលឹម ជាបុរស​ដែលជោគជ័យ​អាចកាត់បន្ថយ​ភាពក្រៀម​ក្រំបាន ១០%។

សម្មាធិ
ការក្រោក​ពីព្រលឹម​អាចផ្តល់ឱ​កាសឲ្យអ្នកដើម្បី​ធ្វើសម្មាធិ។ បុរសត្រូវតែ​មានអារម្មណ៍​នឹងនរ​គ្រប់ពេលវេលា ហើយ​ការសម្មាធិ​អាចជួយ​បាន។

ទទួលបាន​ភាពជោគជ័យ​ច្រើន
តាមការសិក្សាស្រាវជ្រាវ​បានឲ្យ​ដឹងថា ការភ្ញាក់ពីព្រលឹម​អាចធ្វើឲ្យមនុស្សទទួលបាន​ភាពជោគជ័យ​ច្រើន ព្រោះក្នុងចិត្តមាន​ភាពស្រស់ស្រាយ​សម្រាប់​ថ្ងៃថ្មី។

ការពារពី​ភាពតានតឹង
ការការពារភាពតានតឹង​អាចជារឿងមួយ​ងាយនឹង​បំបាត់ ប្រសិនបើអ្នក​ក្រោកពី​ព្រលឹម ហើយ​បញ្ចប់កិច្ចការ​របស់អ្នក​បានលឿន​គ្រប់គ្រាន់។

រីករាយនឹង​ថ្ងៃរះ
រឿងធម្មតាៗ​ដូចជា ភាពរីករាយ​នឹងការ​មើលថ្ងៃរះ, មើលថ្ងៃលិច​អាចធ្វើឲ្យចិត្ត​របស់អ្នក​ស្រស់ស្រាយ។ ការក្រោក​ពីព្រលឹម​អាចជួយ​ឲ្យអ្នក​មានភាពរីករាយ​បន្តិច​បន្តួច៕

ប្រភព៖ mungkulkar

English:

Why men should get up from the early morning

Get up before sunrise can make a person get incredible benefits. It's a good habit that a person must be strengthened. 1, you can have a lot of time in your hands for daily activities and 2 your body will function.

For many men could benefit from to get up before dawn. Do you get up in time? It would be better if you can get up at 5 am to start your new day.

You get up in the morning, always a success because your mind fresh and your sleep will improve when you get up early in the morning. The quality of your sleep, depending on your physical health and brain. For men, sexual energy can help strengthen not weaken.

Sexual energy
Men who had not enough time to sleep can also cause low sexual energy. So to bed the evening and wake up early in the morning can help boost your sexual energy levels.

Exercise
You will have the opportunity to exercise, if you get up in the morning, and this can help keep their shape well.

Immune system
If your sleep is right where it is also better for the immune system as well. The bed of the evening and wake up early in the morning can help the health of the immune system.

Prevent depression
Through recent research has confirmed that the man who rose early as a man who can successfully reduce sad 10%.

Meditation
Rose up early can provide opportunities for you to do meditation. A man needs to feel stable at all times, and meditation can help.

Many success
The study said that up early can make a lot of success, because the mind is fresh for a new day.

Protection from stress
The tension can be easy to eliminate, if you get up in the morning and finish your work fast enough.

Enjoy the sun
Common such fun to see the sunrise, sunset can make your mind fresh. To get up early in the morning can help you to have a little fun.

No comments :

Post a Comment