Powered by Blogger.

Saturday, July 18, 2015

លោក​ខេមរៈ​លក់​ម៉ាំ​រង​ភាពអាម៉ាស​ជាច្រើន​មិនគួរ​ឲ្យ​នឹកស្មាន​នៅក្នុង​អាជីព​

No comments :
ភ្នំពេញ​៖​លោក ខេមរៈ​លក់​ម៉ាំ​ដែលមាន​ឈ្មោះ​ដើម​ថា ឆេង សង្ហារ ជា​បេក្ខជន​ក្នុង​កម្មវិធី Cambodian Idol ដែល ទើបតែ​ឆ្លង​ផុត​ក្នុង​វគ្គ Judge Audition បាន​រៀបរាប់​ពី​រឿង​អាម៉ាស​ជាច្រើន​ដែល​លោក​បាន​ឆ្លងកាត់​នៅ ក្នុង​អាជីព និង ជីវិត​របស់ខ្លួន​។​

លោក ឆេង សង្ហារ បាន​ប្រាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ឲ្យ​ដឹងថា នៅពេលដែល​លោក​ដើរ លោក​ម៉ាំ​តាមផ្លូវ​មាន​មនុស្ស​មួយចំនួន​គេ​អាណិតអាសូរ​លោក តែ​ក៏មាន​មនុស្ស​មួយចំនួនទៀត​បាន រើសអើង​លោក ជេរ​ស្តី​លោក ដេញ​លោក​មិន​ឲ្យ​លក់​ក្នុង​ហាង​របស់គេ និង មាន​ខ្លះទៀត​ឈានដល់ ដល់​គប់​សំបក​ទឹក​សុទ្ធ និង ជះ​ទឹក​ដាក់​លោក​ជាដើម​។​
លោក​បាន​បន្ដថា​៖«​ជួប ​បង​ជួនកាល​ខ្ញុំ​ដើរ​លក់ ខ្ញុំ​ស្រែក​អ​ញ្ជឹ​ង​ទៅ​មាន​គេ​អ្នកខ្លះ​មាន​គប់​ទឹក​សុទ្ធ ជាពិសេស​កន្លែង​លក់ ងៀត​ក្របី​ហ្នឹង​តែម្តង​។​ថ្ងៃមុន​ខ្ញុំ​ស្រែក​តាំងពី​ចម្ងាយ គេ​ជះ​ទឹក​មក​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាង ម៉េច​ក៏​បិទ​ធុងបាស ហើយ​ដើរ​សួរ​គេ​ទិញ​ម៉ាំ​ធម្មតា​ទៅ ជួនកាល​ហាង​ខ្លះ​គេ​មិន​ឲ្យ​ចូល​លក់​ក៏មានដែរ​អ្នកខ្លះ​គេ​អាណិត​ខ្ញុំ គេ​ឲ្យ​ចូល​លក់ ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច​បើ​អត់​ដើរ​លក់​តាម​ហាង​គឺ​លក់​អត់​ដាច់​។​»
លោក ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា មុនពេល​លោក​ចាប់​អាជីព​ជា​អ្នក​លោក​ម៉ាំ​លោក​ធ្លាប់ជា​ក្មេងឃ្វាលគោ ឲ្យ​គេ​ដែល​ទទួលបាន​ចំណូល ១០ ម៉ឺន​ក្នុង​មួយខែ​បន្ទាប់មកទៀត​លោក​ធ្វើជា​អ្នកនេសាទ​នៅ​សមុទ្រ នៅ​ខេត្ត​កំពង់សោម​ស្ទើរតែ​បាត់បង់​ជីវិត បន្ទាប់មក​ក៏​មក​ទីក្រុង​ភ្នំពេញ​ដើរ​លក់​ប៊ិច​មួយថ្ងៃ​ចំណេញ បាន​១៧០០០​រៀល ហើយ​ងាក​មក​ចាប់ផ្តើម​អាជីព​លក់​ម៉ាំ​ដោយ​តុបតែង​ដាក់​ផ្កា​និង​ធុងបាស​ ដើម្បី ទាក់ទាញ​ដោយ​ទាំង​ដើម​ទាំង​ចុង​មួយថ្ងៃ​អស់ ១០​ម៉ឺន រៀល​ចំណេញ​បាន ៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​
ខេមរៈ​លក់​ម៉ាំ​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា បន្ទាប់ពី​លោក​បាន​ជាប់​ក្នុង​វគ្គ Judge Audition របស់​កម្មវិធី Cambodian Idol ពេល ​លោក​ជិៈម​ក​លក់ដាច់​ច្រើនជាង​មុន ហើយ​អ្នកខ្លះ​គាត់​សុំ​ស្គាល់ សុំ​ហ្វេ​ស​ប៊ុ​ក របស់ខ្ញុំ សុំ​ថតរូប​ជាមួយ​ខ្ញុំ ខ្ញុំ​រំភើបចិត្ត​មែនទែន​មើល​តែ​ខ្លួនឯង​ជាតា​រា ទៅហើយ​មាន​គេ​ស្គាល់​ច្រើន​។ នៅ​ថ្ងៃ​អនាគត​បើទោះបីជា​លោក​មានឱកាស​ក្លាយជា​អ្នកចម្រៀង​រឺ​អត់​ក៏​លោក​មិន ​បោះបង់​អាជីព​ជា​អ្នកលក់​ម៉ាំ​នេះដែរ ហើយ​លោក​មាន​គម្រោង​បំណង​ចង់​ពង្រីក​មុខរបរ​នេះ​ឲ្យ​កាន់តែ​ធំ​ជាង​នេះ​ បន្ថែមទៀត ផងដែរ​ដោយ​ខិតខំ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួល​ហាង​លក់​នៅ​កន្លែង​ ណាមួយ​ឲ្យ​ជាក់លាក់​៕



English:

PHNOM PENH: Khmer invigorating named Cheng handsome Cambodian Idol candidate who had just passed the Judge Audition tells the story embarrassment Many of his passes in his career and his life.
Cheng handsome Hang Meas told television reporters said that when he walked invigorating the way, there are some people, they have compassion, but there are also some people have discrimination cursed his pursuers not to sell in their shops and others reached the water throwing tires and throwing water.
He continued: 'Sometimes I walk, I cried, then throwing some water, especially where dried buffalo perfectly. Remote days I cried since they affect the water, I do not know what it means to shut the speaker and asked them invigorating normal times, some stores do not sell their body some on me to sell, I do not know how No stores are not isolated.
He said that before his career as an invigorating He was a cowboy who earned 10 thousand per month thereafter Fishermen at sea in the province of Kampong almost lost their lives, then to Phnom Penh pens profit 17,000 riel a day and turning invigorating start selling career by placing flowers and decorations to attract speaker by the beginning of the end of the day, all 10 thousand riel profit of 3 thousand riel per day.
Khmer invigorating to know that after Judge Audition Cambodian Idol champ when he sold more than before, and some He was known for my Facebook photos with me, I'm very excited to see himself as a star, and there are many known. In the future, despite the opportunity to become a singer or not, he did not abandon his career as he sells and he plans wishing to expand bigger business also more than by trying to save as much money to rent a shop somewhere specific .

No comments :

Post a Comment