Saturday, July 18, 2015
Apple, Samsung អភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើឲ្យងាយស្រួលដល់ការប្ដូរ mobile carrier
FT បានរាយការណ៍ថា GSMA ជាសមាគមមួយដែលតំណាងឲ្យប្រតិបត្ដិករទូរស័ព្ទដៃនៅលើពិភពលោកនោះ កំពុងតែអភិវឌ្ឍ SIM card បង្កប់ធម្មតាមួយ ដែលនឹងជួយអ្នកប្ដូរ carriers បានយ៉ាងងាយស្រួល។ Apple និង Samsung ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងការពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីចូលរួមនៅក្នុងបច្ចេកវិទ្យានេះ។SIM card ជាប្រពៃណី ត្រូវបានរៀបចំកម្មវិធីដើម្បីធ្វើការជាមួយប្រតិបត្ដិករដ៏ជាក់លាក់ច្បាស់លាស់។ SIM បង្កប់ថ្មីនឹងជួយអ្នកប្រើប្រាស់ស្មាតហ្វូន ឬក៏ថេប្លេតចៀសវាងការប្រើបែបនេះ។ ប្រតិបត្ដិករសំខាន់ៗដូចជា AT & T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefonica និង Vodafone ត្រូវបានគេជឿថា នឹងចូលរួមនៅក្នុងគម្រោងនេះ។ កាសែត The Financial Times រាយការណ៍ដូច្នេះ។
ក្រុមហ៊ុន Apple ជាយូរមកហើយ ចង់កម្ចាត់ចោលការពឹងផ្អែកទៅលើគេ។ នៅក្នុងឆ្នាំ២០១៤ Apple បានបង្ហាញ SIM card របស់ខ្លួនផ្ទាល់សម្រាប់ iPad Ari 2។ គំនិតផ្ដួចផ្ដើមនេះត្រូវបានគាំទ្រដោយប្រតិបត្ដិករមួយចំនួនតូចប៉ុណ្ណោះ ដូចជា T.Mobile និង AT & T នៅអាមេរិក និង EE នៅអង់គ្លេស។
អ្នកវិភាគនៅ Barenberg Ali Farid Khwaja បាននិយាយប្រាប់ FT ថា មានការនិយាយស្មានថា Apple ចង់ធ្វើបញ្ហានេះនៅក្នុងឆ្នាំ២០១០ ជាមួយ iPhones របស់ខ្លួន ប៉ុន្ដែបានដកថយវិញ ដោយសារមានសម្ពាធពី carries។ សភាពការណ៍ហាក់ដូចជាបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ២០១៥។
សេចក្ដីថ្លែងការណ៍មួយពី GSMA ផ្ដល់មកឲ្យ FT បាននិយាយថា ជាមួយសំឡេងភាគច្រើននៃប្រតិបត្ដិករនៅក្នុងគណៈកម្មការ ផែនការនេះគឺដើម្បីបញ្ចប់ស្ថាបត្យកម្មបច្ចេកទេសដែលនឹងត្រូវបានប្រើប្រាស់នៅក្នុងការអភិវឌ្ឍនូវ remote SIM solution បន្ដជាប់គ្នាសម្រាប់ឧបករណ៍អ្នកប្រើប្រាស់ជាមួយការប្រគល់ ដែលគេសង្ឃឹមទុកនៅក្នុងឆ្នាំ២០១៦។ SIM ដែលបង្កប់នេះ មិនត្រូវបានគេរំពឹងថា នឹងជំនួស SIM ផ្ទាល់របស់ Apple ដែលខ្លួនមានបំណងដើម្បីដាក់បញ្ចូលនៅក្នុង iPhones ជំនាន់ខាងមុខរបស់ខ្លួននោះទេ។
សមាគមបាននិយាយថា GSMA កំពុងតែបន្ដធ្វើការជាមួយ Apple ដើម្បីធានាការគាំទ្ររបស់ពួកគេចំពោះគំនិតផ្ដួចផ្ដើមនេះ។ នៅពេលដែលយើងមានសុទិដ្ឋិនិយមនោះ កិច្ចព្រមព្រៀងមួយជាមួយពួកគេនៅតែស្ថិតនៅក្នុងការរីកចម្រើន។ យ៉ាងណាក៏ដោយ បើទោះបីជាភាគីទាំងអស់មានសមត្ថភាពដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះក៏ដោយ ក៏ SIM card ថ្មីនេះនឹងមិនត្រូវបានចាប់ផ្ដើមឲ្យបានឆាប់រហ័សនៅក្នុងរយៈពេលមួយឆ្នាំនោះដែរ ដោយសារទម្រង់បែបបទខាងបច្ចេកទេស។
Gemalto គឺជាអ្នកផលិត SIM card ធំបំផុតនៅលើពិភពលោក ដោយផលិតបាន២លាន cards នៅក្នុងមួយឆ្នាំ សម្រាប់អតិថិជនទាំងឡាយ រួមទាំង AT & T, Sprint, T-Mobile និង Verizon នោះផង៕
ប្រភព៖ kampucheathmey
English:
Apple, Samsung developed the technology to make it easier to switch mobile carrier
FT reported that the GSMA Association, which represents mobile phone operators in the world, is developing an embedded SIM card will help you easily switch carriers. Apple and Samsung have been reported to be in discussions together excitedly to join in this technology.
The traditional SIM card program was prepared to work with operators explicitly clear. The new embedded SIM will help you use a smartphone or tablet to avoid the use of such.The Financial Times newspaper reported.
Apple has long been and wanted to get rid of dependence on them. In 2014, Apple has its own SIM card for iPad Ari 2. This initiative is supported by a small number of operators such as T.Mobile and AT & T in the US and EE in the UK.
Analysts Barenberg Ali Farid Khwaja told the FT that the talk think that Apple wants to do this in 2010 with its iPhones, but retreated back Due to pressure from the carries. Situation seems to have changed in 2015.
A statement from the GSMA, the FT said that with the majority of operators in the commission of this plan is to complete the technical architecture which will be used in the development of remote SIM solution continue straight for users with the delivery expected in 2016. Embedded SIM is not expected to replace Apple's own SIM it intends to include in its next-generation iPhones.
Association, said the GSMA are to continue to work with Apple to ensure their support for the concept of this initiative. When we are optimistic that an agreement with them still in progress. Any case, even if all parties have the ability to terminate the agreement, the new SIM card will not be started as soon as possible in within a year, because of the technical form.
Gemalto is the largest SIM card manufacturer in the world by production of 2 million cards in a year for all customers, including AT & T, Sprint, T-Mobile and Verizon.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment