Saturday, July 25, 2015
ដំណោះស្រាយបញ្ហាធាត់ទៅតាមរូបរាង ៦ប្រភេទ
បើតាមវិទ្យាសាស្ត្របានបង្ហាញថា ភាពធាត់មាន ៦ប្រភេទ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន។ សូមមើលរូបរាងខាងក្រោមណាមួយដែលត្រូវនឹងខ្លួនរបស់អ្នក ហើយដោះស្រាយទៅតាមប្រភេទនីមួយៗ៖១. ធាត់ដោយសារអាហារ
ភាពធាត់នេះកើតឡើងចំពោះមនុស្សជុំវិញពិភពលោក។ វាកើតឡើងដោយសារការទទួលទានអាហារ និងជាតិស្ករច្រើនពេក។ ដើម្បីអាចដោះស្រាយបញ្ហានេះបាន អ្នកត្រូវតែកាត់បន្ថយការទទួលទានសារធាតុចិញ្ចឹម និងធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទីជារៀងរាល់ថ្ងៃ។
២. ធាតុដោយសារសម្ពាធអារម្មណ៍
ភាពធាត់នេះបណ្តាលមកពីក្តីព្រួយបារម្ភ, ភាពតានតឹង និងភាពក្រៀមក្រំ។ មនុស្សដែលធាត់ប្រភេទនេះបណ្តាលមកពីទទួលទានរបស់ផ្អែមច្រើន។ អ្វីដែលសំខាន់ អ្នកត្រូវព្យាយាមគ្រប់គ្រងក្តីព្រួយបារម្ភរបស់អ្នក ដោយការធ្វើលំហាត់ប្រាណដើម្បីជៀផុតពីភាពតានតឹង។
៣. ធាតុដោយសារប្រូតេអ៊ីន
វត្តមានរបស់ប្រូតេអ៊ីនដែលធ្វើឲ្យធាត់ចំពោះមនុស្សស្រីភាគច្រើនកើតឡើងក្នុងកំឡុងពេលពេញវ័យ, អស់រដូវ និងអសមតុល្យអរម៉ូន។ អ្វីដែលសំខាន់ត្រូវជៀសវាងការអង្គុយយូរ, ការជក់បារី និងទទួលទានជាតិស្រវឹង ហើយត្រូវព្យាយាមហាត់ប្រាណឲ្យបានច្រើន។
៤. ធាតុដោយសារខ្លាញ់ក្នុងរាងកាយមិនបានរំលាយ
មនុស្សដែលដុះក្បាលពោះ បណ្តាលមកពីមានជាតិខ្លាញ់ច្រើននៅក្នុងរាងកាយ។ បញ្ហានេះត្រូវបានរកឃើញលើមនុស្សដែលចូលចិត្តទទួលទានជាតិស្រវឹង ឬទទួលរងបញ្ហាផ្លូវដង្ហើម។
៥. ធាត់ដោយសារតំណពូជ
ជាធម្មតាហ្សែន (តំណពូជ)ក៏មានឥទ្ធិពលបណ្តោលឲ្យមានភាពធាត់ដែរ។ វាកើតឡើងក្នុងកំឡុងពេលមានផ្ទៃពោះ និងមនុស្សដែលមានអាការៈហើមជើង។ ដំណោះស្រាយគឺត្រូវហាត់កីឡាដូចជារត់យឺតៗ ឬឡើងជណ្តើរ។
៦. ធាត់ដោយសារភាពអសកម្ម
គន្លឹះដើម្បីកម្ចាត់បញ្ហាភាពធាត់ប្រភេទនេះគឺ មិនត្រូវនៅស្ងៀមក្នុងរយៈពេលយូរនោះទេ ធ្វើបែបនេះទើបអាចជួយបង្កើនល្បឿនការរំលាយអាហារ និងចំហេះជាតិខ្លាញ់បានឆាប់រហ័ស៕
ផ្ដល់សិទ្ធិដោយ មង្គលការ
English:
If science has shown that obesity is 6 caused a variety of factors. See any of the following shapes will be your own, and to deal with each type:
1. Obesity
Obesity happens to people around the world. It is caused by eating too much sugar. To be able to solve this problem, you must reduce the nutrient intake, and exercise at least 30 minutes every day.
2. Because of emotional pressure
Obesity is caused by anxiety, tension and depression. This kind of people who are obese caused by eating sweets. The important thing you have to try to manage your concerns with the exercise to Georgia from stress.
3. Protein
The presence of the proteins that cause obesity in humans mainly occurs during puberty, menopause and hormone balance. What is important to avoid prolonged sitting, smoking and alcohol intake, and try to exercise as much.
4. Elements of fat in the body dissolved
People with obesity caused by a lot of fat in the body. This problem was found on people who like to drink alcohol or to suffer respiratory problems.
5. Obesity due to hereditary
Normally, genetic (hereditary) also influence obesity towing. It occurs during pregnancy and people with Swelling symptoms. The solution is to sports such as jogging or climbing stairs.
6. Obesity due to inactivity
The key to get rid of this type of obesity is not silent for long periods of time, doing so can help speed up the fat digestion and combustion quickly.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment