Powered by Blogger.

Saturday, July 25, 2015

មើល​ខ្សែបាតដៃ​អាច​ទស្សន៍ទាយ​ដឹង​ពី​ខ្លួន​របស់​អ្នក

No comments :
ខ្សែបាតដៃ​ខាងឆ្វេង​របស់យើង​ប្រាប់​ពីសមត្ថភាព​គ្រប់យ៉ាង​តពីដូនតា ហើយ​វាក៏អាចឲ្យ​យើង​បាន​ដឹងពីអនាគត​ផងដែរ។ ចំណែក​ឯបាតដៃ​ខាងស្តាំ​វិញ​បង្ហាញពីអ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើបានសម្រេច​តាំ​ពី​មុន​រហូត​មកដល់​បច្ចុប្បន្ន​។
លើសពីនេះ​ទៀត បាតដៃ​ដែលស្រណុក​បង្ហាញពី​ចរិកលក្ខណៈ​តពីដូនតា និងសក្តានុពល​របស់យើង ចំណែក​ឯបាតដៃ​ដែលសកម្មធ្វើ​ការងារ​ច្រើន បង្ហាញ​ពីបំលាស់ប្តូរ​ចរិកលក្ខណៈ​ពិសេស​តពីដូនតា។ ប្រសិនបើ​សញ្ញា​នៅលើបាតដៃ​សកម្ម និងបាតដៃស្រណុក​មាន​ភាពខុសប្លែកគ្នា មានន័យថា មនុស្សម្នាក់​នេះធ្វើការងារ​យ៉ាងសកម្ម ហើយ​មាន​សមត្ថភាព​យកឈ្នះ​លើការ​ប្រកួតប្រជែង​គ្រប់យ៉ាង។ ដៃស្តាំ​មនុស្សច្រើន​តែជា​ដៃដែល​សកម្មជាង​គេ ចំណែកឯ​ដៃឆ្វេង​ជាដៃស្រណុក ហើយ​ករណីខ្លះ ផ្ទុយគ្នា ដៃឆ្វេង​ជាដៃ​ដែល​សកម្ម​ជាងគេ​វិញ។ មនុស្សដែល​មានបាតដៃ​តូចត្រូវ​បាន​គេគិតថា ជាមនុស្សដែល​សកម្មច្រើន ហើយពួកគេតែងតែ​ចំណាយពេលវេលា​គិតគូតិចតួច អំពីអ្វី​ដែលពួកគេ​នឹង​គួរធ្វើ។
ខាងក្រោមនេះ​ជាការបកស្រាយ​អំពីខ្សែបាតដៃ​របស់អ្នក៖

១. ខ្សែជីវិត
ខ្សែជីវិតនេះ​ចាប់ផ្តើម​នៅចន្លោះ​មេដៃ និងម្រាមដៃ​ចង្អុល ហើយឆ្ពោះ​ទៅកាន់​កដៃ។ ប្រសិនបើខ្សែ​នេះវែង ហើយជ្រៅ​មានន័យថា អ្នកមាន​សុខភាពល្អ ហើយ​មានអាយុវែង។ តែ​បើខ្សែ​នេះបំបែកត្រង់​ចំណុចណាមួយបង្ហាញថា អ្នកមាន​ជំងឺច្រើន ឬជួប​នឹងសំណាង​មិនល្អ។

២. ខ្សែក្បាល
ខ្សែក្បាលនេះស្ថិតនៅពីលើ​ខ្សែជីវិត។ ខ្សែក្បាល​វែង ហើយជ្រៅ​មានន័យថា ក្នុងចិត្តមានភាពច្របូកច្របល់​ច្រើន ចំណែកឯខ្សែ​ក្បាលខ្លី ហើយ​ជ្រៅ ក្នុងចិត្តរបស់​ធម្មតាៗ។ ប្រសិន​ខ្សែនេះ​ធ្លាក់ចុះក្រោម​បញ្ជាក់​ថា អ្នកជាមនុស្សមានគំនិតរវើរវាយ​ច្រើន។ ប្រសិនបើវា​បាញ់​លើឡើងលើមានន័យថា ជាមនុស្សដែល​ចូលចិត្តធុញទ្រាន់​ច្រើន, ជាមនុស្ស​មិន​លំអៀង។ បើខ្សែក្បាល​កើតឡើង​ដំណាលគ្នា​នឹង​ខ្សែជីវិតចាប់ពី​ចន្លោះ​មេដៃ និង​ដៃចង្អុរមានន័យថា ជាមនុស្សមាន​ហេតុផល ហើយ​ទំនាក់ទំនង​រីករាយ​ជាមួយនឹង​មនុស្សភេទ​ផ្សេង​គ្នា។ បើខ្សែក្បាល​នេះស្ថិតនៅឃ្លាតឆ្ងាយពីលើខ្សែ​ជីវិត​មានន័យថា៖ ជាមនុស្ស​លាក់ពុត។ បើមានខ្សែបាតដៃផ្សេង​ទៀតរត់​កាត់​ខ្សែក្បាល​តែ​បន្តិច​មានន័យថា ជាមនុស្ស​មាន​បញ្ហា​ខួរក្បាល។

៣. ខ្សែបេះដូង
ខ្សែបេះដូងនេះស្ថិតនៅពីលើខ្សែក្បាល (ចាប់ពីម្រាមដៃកូនឆ្ពោះ​ទៅកាន់​ម្រាមដៃ​ចង្អុល)។ ប្រសិនបើ​ខ្សែបេះដូង​នេះជ្រៅ, ទន់ ហើយ​វែងបញ្ជាក់​ថា ជាមនុស្ស​ស្មោះត្រង់ និង​មាន​មេត្តា​ករុណា ចេះ​អាណិត​អាសូរ។ ប្រសិនបើចុង​បញ្ចប់នៃ​ខ្សែបេះដូង​ស្ថិតនៅចន្លោះ​រវាងម្រាម​ដៃចង្អុល និងម្រាមដៃ​កណ្តាល​មានន័យថា ជាមនុស្ស​ល្អ, ហ៊ាន​លះបង់។ ប្រសិនបើ​ចុង​បញ្ចប់​នៃខ្សែបេះដូង​ស្ថិតនៅ​ត្រង់ម្រាមដៃ​ចង្អុល​មានន័យ​ថា ជាមនុស្សត្រូវ​ការ​អំណាច។ ចុងបញ្ចប់​នៃខ្សែបេះ​ដូងស្ថិតនៅ​ពីក្រោយម្រាម​ដៃចង្អុល​បញ្ជាក់ថា ជាមនុស្សឲ្យ​ជីវិត​ក្លាយ​ជាអ្នក​ជំនាញម្នាក់។ បើខ្សែ​បេះដូង​នៅជិត​ខ្សែក្បាល​មានន័យថា ជាមនុស្សច្រើនតែឲ្យចិត្ត​ត្រួតត្រា​លើអារម្មណ៍៕
ផ្តល់សិទ្ធិដោយ៖ មង្គលការ


English:

Palm may know from your own predictions

My left palm from everything sheer ability and it is also possible for us to know the future, too. The right palm rest from everything, we decided to Tam from the earlier date.
In addition, palm comfortable showing characteristics from ancestors and our potential, while palm work shows the changes the special characteristics of ancestors. If an active signal on the palm and palm ease differences mean that a person is actively working and have the ability to overcome every challenge. Right hand while the left hand is comfortable and in some cases contradictory left hand is the most active. People with small palm is thought to be more active, and they always take a little time to take care about what they should do.
Here are the interpretations of your palm:

1. Lifeline
This life begins between the thumb and fingers pointing towards the wrist. If this long, deep, and means that you have a healthy and long life. If this break point to show that you have a lot of bad luck.

2. Heading
On life. Long and deep meaning in mind there are a lot of chaos, while short head and the deep heart's normal. If this falls under that you have a lot of dreamers. If it means firing up a lot of people who like boring, impartial. If the head occurred simultaneously with life from the hand between the thumb and pointing means reasonable and pleasant relationship with someone of the opposite sex. If this is absent from the film on the life means: hypocrites. If there are other palm runs through my head a little brain means that people have a problem.

3. Heart
Heart is located on the head (from finger towards the finger). If the heart is deep, soft, and as long as the faithful and compassionate sympathy. If the end of the heart between pointing finger and the middle finger means is a good man, willing to sacrifice. If the end of the finger heart means that people need power. The end of the heart behind the pointing fingers as to become an expert. If the heart near the head means a lot to control emotions.

No comments :

Post a Comment