Wednesday, July 22, 2015
ស្វែងយល់ពីពេលវេលាដែលអ្នកមិនគួរងូតទឹកដាច់ខាត
ត្រូវចងចាំថា អ្នកមិនគួរងូតទឹកភ្លាមៗដាច់ខាតបន្ទាប់ពីបានធ្វើរឿងមួយចំនួន ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព បើធ្ងន់ធ្ងរ គឺអាចស្លាប់ក៏មាន។ ហេតុនេះហើយអ្នកគួរតែសម្រាកឲ្យបាន គ្រប់គ្រាន់មុននឹងទៅងូតទឹក ដើម្បីជៀសវាងនូវផលប៉ះពាល់ដល់អាយុជីវិត។ ខាងក្រោមនេះជាគន្លឹះខ្លះ និងពេលវេលាដែលគួរចៀសវាង ៖-ងូតទឹកនៅពេលយប់
ពិតណាស់អ្នកមិនគួរងូតទឹកនៅម៉ោងប្រហែលជា (២៣យប់) នោះទេ ព្រោះខណៈនេះសីតុណ្ហភាពទាបបំផុត ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រូវអត់ធុញខ្លាំង និងចុះខ្សោយ។ ហេតុនេះហើយរាងកាយរបស់លោកអ្នកនឹងផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ ដែលបណ្តាលឲ្យប៉ះពាល់ដល់សសៃឈាមយ៉ងឆាប់រហ័ស។ ផលប៉ះពាល់នេះអាចធ្វើឲ្យមានបញ្ហាដល់ដំណើរការឈាមបញ្ចូនទៅខួរក្បាល នាំឲ្យមានគ្រោះថ្នាក់ដល់សួត និងមានជំងឺដាច់សសៃឈាមក្នុងខួរក្បាល។
-ងូតទឹកពេលសម្ពាធឈាមទាប
មូលហេតុដែលអ្នកមិនគួរងូតទឹក នៅពេលដែលសម្ពាធឈាមមានកម្រិតទាប ដោយសារតែទឹកសីតុណ្ហាភាពទឹកខ្ពស់ធ្វើឲ្យសសៃឈាមរីកធំ ដំណើរការឈាមមិនអាចផ្គត់ផ្គងពេញរាងកាយទាំងមូលបាន ដូច្នេះវាអាចធ្វើឲ្យអ្នកនឿយហត់ និងអស់កម្លាំង។
-ងូតទឹកនៅពេលឃ្លាន
អ្នកស្រាវជ្រាវបាននិយាយថា នៅពេលដែលអ្នកមានការស្រែកឃ្លាន អ្នកមិនគួរងូតទឹកនោះទេ ព្រោះសីតុណ្ហភាពកំពុងតែឡើងខ្ពស់។ នៅពេលដែលងូតទឹកក្តៅសសៃឈាមឡើងប៉ោង រួមបញ្ចូលទាំងការបែកញើសទៀត ប្រៀបដូចជា ការប្រើប្រាស់អស់ថាមពលជាច្រើនពីរាងកាយដូចជា ជាតិស្ករនៅក្នុងឈាមមានកម្រិតទាបដែលបណ្តោលឲ្យ វិលមុខ ញ័រដើមទ្រូង សម្ពាធឈាមទាប ជាហេតុបណ្តោលឲ្យដាច់សសៃឈាមក្នុងខួក្បាល។
-ងួតទឹកបន្ទាប់ពីញ៉ាំអាហារ
ប្រសិនបើអ្នកទៅងូតទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារ និងបណ្តោលឲ្យក្រពះមានភាពទន់ខ្សោយ កម្លាំងនៃការរំលាយអាហារត្រូវបានកើនឡើង ធ្វើឲ្យសសៃឈាមរីកធំ និងលំហូរឈាមអាចមានការរាំងស្ទះ។ កត្តាទាំងនេះអាចបណ្តោលឲ្យអស់កម្លាំងដួលសន្លប់ក៏មាន។ នេះជាផ្នែកមួយនៃមូលហេតុនៃជំងឺសសៃឈាមបេះដូង។
-ងូតទឹកបន្ទាប់ពីផឹកស្រាបៀរ
គ្រឿងស្រវឹងអាចរារាំងសកម្មភាពរបស់មុខងារ ថ្លើម និងជាស្ករក្នុងឈាមត្រូវបានបាត់បង់ ជាពិសេសអ្នកអាចវិលមុខ ឬក៏រាងកាយអស់កម្លាំងថែមទៀត។ ប្រសិនបើធ្ងន់ធ្ងរអាចបណ្តោលឲ្យសន្លប់ព្រោះខ្វះជាតិស្ករនៅក្នុង ឈាម។
-ងូតទឹកបន្ទាប់ពីអស់កម្លាំង ឬស្ត្រេស
បន្ទាប់ពីធ្វើការអស់កម្លាំង ឬប្រើប្រាស់ថាមពលខួរក្បាលច្រើនពេក អ្នកចាំបាច់ត្រូវសម្រាក់ឲ្យស្រួលខ្លួនបន្តិចសិនមុននឹងងូតទឹក។ ប្រសិនបើមិនដូច្នោះទេ វាអាចនឹងធ្វើលំហូរឈាមដែលបញ្ចូនទៅខួរក្បាលដើរយឺត ដែលបណ្តោលឲ្យសន្លប់។
-ងូតទឹកពេលមានជំងឺគ្រុនក្តៅ
នៅពេលដែលសីតុណ្ហភាពកើនឡើងដល់៣៨°C នោះកម្តៅនៅក្នុងរាងកាយរបស់នាក់នឹងកើនឡើងប្រហែលជា២០ភាគរយ។ ប្រសិនបើងូតទឹកនៅពេលនេះ ធ្វើឲ្យរាងកាយរបស់អ្នកអស់កម្លាំង និងទទួលរងនូវជំងឺដាច់សសៃឈាមក្នុងខួរក្បាល ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត៕
ប្រភព: http://www.kntnews.com/
Remember, you absolutely should not bathe immediately after doing some things, because it can cause serious health danger is dead also. Therefore you should have enough rest before bathing to avoid an impact on lives. Here are some tips and time that should be avoided:
- Bathing at nightOf course you should not shower at about (23), because while the lowest temperatures, which makes your body is not boring strong and weak. Consequently, your body will quickly changing temperatures which cause affecting the blood vessels quickly enumerated. This impact can cause problems to transport blood to the brain, leading to the risk of pneumonia and stroke the blood vessels in the brain .
- Low blood pressure when bathingWhy you should not take a bath when the blood pressure is low because of the water temperature, water artery enlargement process can not supply blood throughout the whole body, so that it can make you tired and exhausted.
- Shower when hungryThe researchers say that when you are hungry, you should not take a bath, because temperatures are high. When a hot shower artery bulges includes sweating like using a lot of energy from the body, such as blood sugar is low towing, dizziness, palpitations, low blood pressure, so towing to touch the blood vessels in the brain.
- Dry water after eatingIf you take a bath immediately after meals and towing stomach strength of weakness was increased metabolism makes blood vessels enlarged and may obstruct blood flow. These factors can towing fatigue fainted. This is one of the causes of heart artery disease.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment