Wednesday, July 22, 2015
«ទឹកមិនទាន់ស្ងប់រលក» ក្រោយឃុំខ្លួនលោក សុខ ប៊ុន តាមប្រមាញ់ អង្គរក្ស 2 នាក់ទៀត
រាជធានីភ្នំពេញ ៖ សំណុំរឿងព្រហ្មទណ្ឌអតីតឧកញ៉ា សុខ ប៊ុន បានឈានទៅដល់ការឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ ប៉ុន្តែទោះជាយ៉ាងណា ទឹកមិនទាន់ស្ងប់នៅឡើយទេ ពោលគឺនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅបន្តតាមចាប់ខ្លួនអង្គរក្សលោក សុខ ប៊ុន ២នាក់ទៀតដែលជាប់ពាក់ព័ន្ធពីបទរួមគំនិតប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅសាសា ។ប្រភពព័ត៌មានឱ្យដឹងថា អង្គរក្សលោក សុខ ប៊ុន ត្រូវបាននគរបាលស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងតាមប្រមាញ់ចាប់ខ្លួន តែពួកគេព្យាយាមគេចខ្លួនអស់ ។ ទោះជាយ៉ាងនេះក្តី ក៏មិនអាចគេចខ្លួនបានរហូតដែរ យូរនិងឆាប់ គង់ជាប់អន្ទាក់របស់សមត្ថកិច្ច ។
លោកឧកញ៉ា អ៊ុត ធី ដែលជាឪពុកកញ្ញា សាសា នឹងចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីបំភ្លឺលើពាក្យបណ្តឹង និងសំណងរដ្ឋប្បវេណី ។ លោក ពុធ ធាវី មេធាវីការពារក្តីឱ្យលោកឧកញ៉ា អ៊ុត ធី ឪពុកកញ្ញា ឯក សុជាតា ហៅសាសា បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព កាលពីថ្ងៃទី២១ កក្កដា ថា កូនក្តីរបស់លោក គឺឧកញ៉ា អ៊ុត ធី ដែលជាអាណាព្យាបាលរបស់កញ្ញាសាសា នឹងចូលបំភ្លឺតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ កក្កដា ។
លោកមេធាវី ពុធ ធាវី បន្តថា នៅថ្ងៃនោះដែរ រូបលោកក៏ត្រូវជូនដំណើរកូនក្តីទៅឆ្លើយបំភ្លឺនៅសាលាដំបូងដែរ ។ លោកថា ការឆ្លើយបំភ្លឺនោះពាក់ព័ន្ធ២ចំណុចគឺ អង្គហេតុនៃអំពើហិង្សារបស់លោក សុខ ប៊ុន ព្រមទាំងអង្គរក្សបានវាយដំ ទាត់ធាក់មកលើកូនស្រីគាត់។ ចំណែកសំណងរដ្ឋប្បវេណី ត្រូវពិភាក្សា និងរាយការណ៍ជូនតំណាងអយ្យការ ត្រូវទាមទារប៉ុនណាឱ្យសមហេតុសមផល និងតម្លៃនៃការព្យាបាលជំងឺជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅ ប្រទេសថៃ មិនទាន់ជាសះស្បើយផង ។
ចំពោះសំណងរដ្ឋប្បវេណីដើមបណ្តឹងមិនទាន់កំណត់ថា ត្រូវទាមទារបុ៉នណានៅឡើយទេ ព្រោះរង់ចាំការឆ្លើយបំភ្លឺពីអង្គហេតុ បញ្ជាក់ជូនតំណាងអយ្យការរួចរាល់សិន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
English:
Phnom Penh: the criminal case, the former tycoon Sok Bun reach detention Prey Sar prison temporarily, but not however not yet ended, the Criminal Police Department of the Ministry of Interior arrested bodyguards 2 Sok Bun, which involved charges agreed to use violence against Miss Socheata call.
Sources said the bodyguard Sok Bun was already identified and police are hunting, but they tried to escape arrest. However, they can not escape until too long and soon was taken of the competent authority.
Duke Uth September, the father will go to Phnom Penh Municipal Court this morning to comment on the complaint and civil damages. Wednesday, defense lawyers tycoon laminate Miss Socheata told correspondent Island of Peace on 21 July that his client Duke Uth September, which is the guardian of the icon will illuminate the Capital Prosecutor at 9 am on July 22.
His lawyer Wednesday, the lawyer said, adding that on that day, he also accompanied his client to comment on the memorandum. Comment 2 is relevant facts of violence Sok Bun and his bodyguard were beaten, kicked, daughter he said. The compensation is discussed and reported to the representative of the prosecution was required to reasonable and cost of treatment The victim, who is being treated in Thailand has not yet recovered.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment