Thursday, July 16, 2015
នគបាល ការពារព្រំដែន ឃាត់ពលករ ចំណាកស្រុក ខុសច្បាប់២១នាក់ យកមកអប់រំ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគបាល ការពារព្រំដែន បានឃាត់ពលករ ចំណាកស្រុកខុសច្បាប់ ប្រុស-ស្រីចំនួន២១នាក់កាលពីរសៀលថ្ងៃទី១៥ កក្កដា ២០១៥ តាមបន្ទាត់ព្រំដែន នៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
កម្លាំងនគបាលការពារ ព្រំដែនលេខ៨១៥បានប្រាប់ថា នៅពេលកម្លាំង នគរបាលការពារព្រំដែន ចេញល្បាតតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ ជាប់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញ ប្រជាពលរដ្ឋជាពលករ ចំណាកស្រុកក្នុងគោលបំណង ឆ្លងដែនខុសច្បាប់ទៅរកការងារ ធ្វើតាមបន្ទាត់ព្រំដែន និងទៅរកការងារធ្វើ នៅទីក្រុងបាងកកក ប្រទេសថៃ ហើយបានធ្វើការឃាត់ និងនាំខ្លួនពលករទាំងនោះ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំ និងណែនាំ ។
កម្លាំងនគរបាលបានបញ្ជាក់ថា ក្រោយពេលឃាត់ពលករ ចំណាកស្រុកខុសច្បាប់ ប្រុស-ស្រីចំនួន២១នាក់ និងកុមារតូចៗចំនួន៤នាក់ មេខ្យល់ដែលជាអ្នកនាំ នោះបានគេចខ្លួនបាត់ ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្ត បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលជាពលករចំណាកស្រុកខុសច្បាប់ កុំឱ្យចាញ់បោកមេខ្យល់ទៀត ត្រូវបញ្ឈប់ការចាញ់បោក របស់មេខ្យល់ទៅរកការងារ ធ្វើនៅប្រទេសថៃ ដោយប្រថុយប្រថានទៀត ព្រោះអាចប្រឈមនឹង គ្រោះថ្នាក់ខ្លាំងណាស់ ។ លោកស្នងការបន្ថែមទៀតថា ត្រូវបញ្ឈប់ សកម្មភាពទៅដោយខុសច្បាប់ បើចង់ទៅគឺទៅ ដោយស្របច្បាប់ ឬរកការងារធ្វើក្នុងស្រុក ជិតផ្ទះសំបែង និងក្រុមគ្រួសារ វិញវាប្រសើរជាង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment