Powered by Blogger.

Saturday, July 25, 2015

កាម​រី​បា​ឡែ​ន​ក្រឡាប់​ខ្ទាត​មនុស្ស​ ចេញ​ក្រៅ​រថយន្ត​ ស្លាប់​៣ របួសធ្ងន់​-ស្រាល៣

No comments :
ខេត្តបាត់ដំបង ៖ មាន​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​គួរឱ្យរន្ធត់មួយ ខណៈ​រថយន្ត​ កាមរី​បាឡែន​ មួយគ្រឿង​បើក​លឿនពេក​ ក៏​ផ្លោង​​​ក្រឡាប់​ ជាច្រើនត្រឡប់ ចូល​អាង​កំពីង​កំពួយ បណ្តាល​ឱ្យ​ មនុស្ស​៦នាក់​ជិះ ក្នុង​រថយន្ត​ខ្ទាតចេញ​តាម​ទ្វារ​​​ស្លាប់​ ៣​នាក់ របួស​ធ្ងន់២នាក់ និងរបួសស្រាល​ម្នាក់ ។
ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​០៥ និង៣០នាទី​ល្ងាច​ថ្ងៃទី​២៤ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​លើទំនប់​អាង​ កំពីង​ពួយ ​ក្នុង​ភូមិ​តាង៉ែន ឃុំតាគ្រៀន ស្រុកបាណន់ ខេត្តបាត់ដំបង ។
ប្រភព​​បាន​​ឱ្យ​ដឹងថា ជនរងគ្រោះទាំង៦​នាក់​នោះត្រូវគេ​ដឹងថា ជា​សិស្ស​​វិទ្យា​ល័យ​ ព្រះ​មុនីវង្ស​​ក្រុងបាត់ដំបង ដោយ​ជិះ​រថយន្ត​​ក្នុង​ទិស ដៅ​ពី​ជើងទៅត្បូង ដែលអ្នក​​ស្លាប់​៣នាក់ ១-ឈ្មោះ​ជូ សុខមៀន ​២-ឈ្មោះសួន អេនឌី និង៣-ឈ្មោះអេស សាគីរីន ។ រី​ឯ​២នាក់​ទៀត រងរបួសធ្ងន់ ម្នាក់​ឈ្មោះ​ជូ វេនឌី និង​ម្នាក់ទៀត​ឈ្មោះ​កែវ គឹមសៀន និង​អ្នករបួសស្រាល​ ឈ្មោះ​​ម៉េង ទ្រី ជាអ្នកបើ​កបរ​បាន រត់គេចខ្លួនបាត់ ។
ប្រភពបន្តថា បច្ចុប្បន្នសមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នកបើកបរ ចំណែក​រថយន្ត​ ត្រូវបាន​បញ្ជូន​ ការិយាល័យ​ ដើម្បី​​រង់ចាំការ​ ដោះ​ស្រាយ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព

English:

Camry whales car overturned thrown out 3 dead, 3 injured lightly
Province: a horrible traffic accident as a whale Camry car too fast, rolled back into the tank shelling kamping concerns caused the 6 car ride destroyed by the door dead, 3 seriously injured 2 people and injuries.
The incident occurred at about 05 and 30 pm on 24 July 2015 at the point on the dam reservoir kamping concerns tangen village commune has bought Banan District, Battambang Province.
Sources said the victim 6, is known as a university student Monivong town, driving in the direction from north to south you die 3 1. Julie 2. Mean garden and 3. S. Kirin. While 2 others were seriously injured man named Zhu Wen and another glass of Kim Kardashian and injuries Meng Try the driver ran away.
The source added that the current authorities are searching for the driver while the car was taken to office waiting to be solved.


No comments :

Post a Comment