Powered by Blogger.

Friday, January 1, 2016

រឿងចំណែក! បុរស​វ័យ​ក្មេង​ម្នាក់​យក​ខោ​លីអូ​ចង​ក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ឈើ​ក្នុង​ព្រៃ

No comments :
ខេត្ត​ឧត្តរ​មានជ័យ​៖ ​បុរស​វ័យ​២២​ឆ្នាំ​ម្នាក់ ត្រូវ​​បាន​អ្នក​ភូមិ​​ប្រទះ​ឃើញ​​​ចង​ក​សម្លាប់​ខ្លួន នឹង​ខោ​លី​អូ​​​ ​​នៅ​​លើ​ដើម​ឈើ​ក្នុង​ព្រៃ ​បង្ក​ការ​ភ្ញាក់ផ្អើល​ ​​​​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០​១ ខែ​មករា ឆ្នាំ​២០១៦  ស្ថិត​​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជនរងគ្រោះ​មាន​ឈ្មោះ ​លេង រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ត្រូវ​​​បាន​​​ឪពុក​ជនរងគ្រោះ​​ប្រាប់​ថា ​សព​ជន​រងគ្រោះ​​មាន​ជំងឺ​​សរសៃ​ប្រាសាទ ហើយ​កន្លង​មក​ធ្លាប់​ផឹក​ថ្នាំ​បាញ់​ស្មៅ​​សម្លាប់​ខ្លួន​ម្ដង​ទៅ​​ពីរ​រួច​មក​ហើយ ប៉ុន្តែ​​​ត្រូវ​ក្រុម​គ្រួសារ​​ឃើញ​ទាន់។

​ឪពុក​សព​ជនរងគ្រោះ​ បាន​បន្ត​ថា កូន​របស់​​គាត់​បាន​បាត់​​​ពី​ផ្ទះ​​តាំង​​​ពី​​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ មក​ម្ល៉េះ​​ ​ដោយ​​ដើរ​រក​​ក៏​ពុំ​ឃើញ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦​  ក៏​ទទួល​ដំណឹង​ថា​​កូន​ប្រុស​របស់​ខ្លួន​​បាន​យក​ខោ​លីអូ​ចង​ក​ស្លាប់ ​​នៅ​លើ​ដើម​ឈើ​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​​ធ្វើការ​ពិនិត្យ​រួច​ដោយ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​ចង​ក​​​ប្រាក​ដ​មែន ​​ហើយ​សមត្ថកិច្ច​​ក៏​​ប្រគល់​​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕

County young man hanged himself on a tree in the woods

Oddar Meanchey: 22-year-old man was found hanged himself with pants Leonard on the tree in the forest caused a surprise at 11 and 40 am on Jan. 1 0 2016 in the village of Toul Tom Pong Dam Commune isolated pools castle district, Oddar Meanchey province.

Victims named radiant 22-year-old male living in the Village Commune canals, ponds Temple of Oddar Meanchey province was victim's father said that the victim's body has a nerve disease, and past drinking spray herbicides to kill himself again two already, but the family yet.

Victims father said that his son has been missing from home since December 20, 2015 so walk, and not until the morning of 01 January 2016, also received the news that his son County binding Leonard died on the tree was dead.

Behind the scene competent experts have already examined by the discovery that the victim actually died from neck Prague competent and also handed over the bodies to their families to celebrate the traditions.


No comments :

Post a Comment