Powered by Blogger.

Thursday, September 24, 2015

មើល​ទងត្រចៀក​អាចទាយដឹងពីជីវិតស្នេហារបស់​អ្នក​

No comments :
តើ​អ្នកដឹងទេថា ការ​សង្កេតមើលទម្រងនៃទងត្រចៀកអាចទាយ​ដឹងពី​ស្នេហារបស់អ្នក? គ្មាន​អ្វីពិបាកទេ​គ្រាន់តែ​មើល​រូប​ភាព និងអត្ថន័យខាងក្រោមពេលនោះអ្នកនឹង​ដឹងច្បាស់​ដោយ​ខ្លួនឯង​ជាមិនខាន។

A. ធំ ហើយក្រាស់
អ្នកដែលមាន​ទងត្រចៀកបែបនេះ គឺជាមនុស្សមាន​ប្រជាប្រិយ ហើយ​មាន​អ្នកតាមស្រឡាញ់ច្រើន។ ជាពិសេសនៅពេល​ដែលអ្នក​ទើបតែបែកបាក់ស្នេហា​មួយភ្លាម គឺមាន​អ្នកផ្សេង​ចូលមកជំនួសភ្លាម។ បន្ទាប់ពីទទួលមេរៀន​នៃការបែកបាក់ស្នេហ៍​រួច​ម្តងមកហើយ អ្នកនឹងរកបាន​មនុស្សម្នាក់ដែលអាចរស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គលទៅ​ថ្ងៃអនាគត់។

B. ទងត្រចៀករាងស្រួចវែង
មនុស្សបែប​នេះ​មិន​ចូលចិត្តផ្តោត​សំខាន់ ឬ​រំពឹងផ្អែក​លើ​សេចក្តីស្រឡាញ់ខ្លាំងពេកនោះទេ ព្រោះគេចង់បាន​សេរីភាព​ច្រើន។ សូម្បីតែ​គេកំពុងតែមាន​សេក្តី​ស្នេហា​ជាមួយ
នណា​ម្នាក់ក៏មិន​ចង់បានភាព​ស្និតស្នាលពីម្នាក់នោះដែរ គឺចង់រក្សាចគម្លាតពី​គ្នាទៅវិញ។

C. ទងត្រចៀកតិច ឬស្ទើរតែគ្មាន
មនុស្សបែបនេះភាគច្រើនមាន​ភាព​ឆោតល្ងង់ដូចជាកូនក្មេង ហើយ​សេចក្តីស្នេហា​ច្រើន​តែ​មាន​ភាព​ពិបាក​ទៅថ្ងៃក្រោយ។ ដូច្នេះ​អ្នកគួរតែ​មាន​ការប្រុង​ប្រយ័ត្ន​បន្តិច ព្រោះមាន​មនុស្សមួយចំនួន​អាច​កេង​ប្រវ័ញ​ប្រយោជន៍​ពីភាព​ឆោត​ល្ងង់​របស់​អ្នក។

D. ទងត្រចៀក​ព្រែក​ចេញ​ជាពីរ
អ្នកគឺជា​មនុស្សដែល​ចេះ​ពហុជំនាញ រួមទាំង​សេចក្តី​ស្នេហាផងដែរ។ អ្នកមាន​ឱកាសទទួលបាន​ស្នេហ៍​ស្នេហា​ម្តងពី​រពីមនុស្សផ្សេងគ្នា តែត្រូវ​ប្រយ័ត្នបន្តិចព្រោះ​អាចអត់ទាំងពីរព្រមគ្នាទៅវិញ៕


ប្រភព៖ មង្គលការ

Lobe can guess about your love life

Did you know that the observed forms of lobe can predict about your romance? Nothing difficult, just look at the following image and meaning, then you will know by themselves.

A. big and thick
Such lobe is popular and there are a lot of love. Especially when you're just a romantic breakup suddenly there is someone else to replace him immediately. After receiving lessons of broken love again, and you'll find someone who can live happily together in the future.

B. The long-term acute-shaped lobe
Such people do not like to focus or expect too much based on love, because they wanted more freedom. Even if they're in love with somebody does not want a good relationship from one that is to keep the gap from each other.

C. lobe less or almost no
Most such people are stupid as a child, love is often a difficult future. So you should be a bit careful because some people can benefit from the exploitation fool you.

D. lobe canal into two
You are the people who are multi-skilled, including love. You have a chance to get romantic couple again from different people, but can be a bit careful because not both.



No comments :

Post a Comment