Saturday, August 15, 2015
ស្វែងយល់ពីជំងឺផ្លូវចិត្ត
សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់មិនមានភាពល្អប្រសើរដូចគ្នានោះទេ ព្រោះអាស្រ័យទៅលើការថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ជំងឺផ្លូវចិត្តមានច្រើនប្រភេទទាំង ជំងឺស្រាល មធ្យម ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។ ជំងឺទាំង អស់សុទ្ធតែមានប្រភេទផ្សេងៗគ្នា ហើយមាន កម្រិតខុសៗគ្នា ដូច្នេះការព្យាបាលក៏មានរយៈ ពេលខុសៗពីគ្នាទៅតាមនោះដែរ។ជំងឺផ្លូវចិត្តត្រូវព្យាបាលមួយជីវិត?
បើសិនជាលោកអ្នកមានជំងឺផ្លូវចិត្តចាំ បាច់ត្រូវទាមទាររយៈពេលព្យាបាល និងថែទាំទោះបីជាជំងឺនោះ ស្ថិត ក្នុងកម្រិតណាក៏ដោយ ។ ផ្ទុយ ទៅវិញ បើសិនជាលោក អ្នកកើតមានជំងឺផ្លូវ ចិត្តប្រភេទធ្ងន់ធ្ងរ និងរ៉ាំរៃហើយនោះ គឺចាំ បាច់ត្រូវប្រើប្រាស់ពេលវេលាវែង ស្ទើរតែមួយ ជីវិត ។ មិនមែនគ្រប់ជំងឺផ្លូវចិត្តទាំងអស់ទាម ទារការព្យាបាលមួយជីវិតនោះទេ ព្រោះជំងឺផ្លូវ ចិត្តមានប្រភេទកម្រិត និងលក្ខណៈផ្សេងៗគ្នា ជាពិសេសនោះគឺចំពោះជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ ។
ហេតុអ្វីចាំបាច់ព្យាបាលរហូតដល់មួយជីវិត ?
ការព្យាបាលស្ទើរតែមួយជីវិតគឺ អាស្រ័យទៅលើប្រភេទនៃជំងឺដូចដែល បានរៀបរាប់ជូនខាងលើ ។ មូលហេតុដែលធ្វើឱ្យមាន លក្ខណៈធ្ងន់ធ្ងរ និងរ៉ាំរ៉ៃនោះ ពីព្រោះ អ្នកជំងឺក៏ដូចជាក្រុមគ្រួសារមិន ទាន់បានឈ្វេងយល់ច្បាស់ថា អ្វីទៅជាជំងឺផ្លូវចិត្ត ។ នៅ ពេលដែលឈឺមានអា ការធូរស្រាលមធ្យមមិនបានរួសរាន់មកទទួល ពិគ្រោះ និងសាកសួរជាមួយគ្រូពេទ្យជំនាញនោះ ទេ យូរៗទៅបញ្ហានេះនឹងក្លាយទៅជាអាការរ៉ាំរ៉ៃ នោះវានឹងបង្កឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ។ នៅពេល ដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ទើបរួសរាន់ទៅជួបនឹងវេជ្ជបណ្ឌិតឯកទេសផ្លូវ ចិត្ត ពេលនោះហើយដែលត្រូវការរយៈពេល ព្យាបាលមួយវែងស្ទើរតែមួយជីវិត ។ ដូចនេះ ដើម្បីបញ្ចៀសពីបញ្ហានេះ នៅពេលដែលលោក អ្នកយល់ថាសុខភាពផ្លូវចិត្តមិនមានភាពប្រក្រតី ហើយនោះ សូមប្រញាប់រួសរាន់មកទទួលការ ពិគ្រោះ និងព្យាបាលឱ្យបានទាន់ពេល ។
អបិយជំនឿបង្កឱ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
ជំងឺផ្លូវចិត្តមានលក្ខណៈធ្ងន់ធ្ងររ៉ាំរ៉ៃវិកល ចរិត ។ នៅពេលដែលក្រុមគ្រួសារបានបញ្ជូន អ្នកជំងឺដែលឈានដល់កម្រិតវិកលចរិតហើយ នោះ គឺយឺតពេលក្នុងការព្យាបាលឱ្យមានសភាព ដូចធម្មតាទៅហើយ ។ មានមូលហេតុមួយ ចំនួនដែលអាចបណ្តាលឱ្យអ្នកជំងឺកាន់តែមាន សភាពធ្ងន់ធ្ងរនោះគឺមានលោកអ្នកមួយចំនួន គិតទៅដល់រឿងអបិយជំនឿ នៅពេលដែលអ្នក ជំងឺមានអាការមិនប្រក្រតី បាត់បង់សតិស្មារតី បែរជារៀបចំពីធីសែនព្រេន បញ្ចូលរូបខ្មោច ព្រាយអារក្សទៅវិញ នេះជាចំណុចមួយដែល មានការយល់ច្រឡំហើយចំពោះជំងឺផ្លូវចិត្ត ។ មូលហេតុដែលអ្នកជំងឺបានបាត់បង់ស្មារតី វង្វេងវង្វាន់ ភ័យខ្លាចតក់ស្លុត ប្រកាច់នោះគឺវា មានទំនាក់ទំនងជាមួយនឹងសុខភាពផ្លូវចិត្ត ហើយមិនមានអ្វីទាក់ទងទៅនឹងរឿងអបិយជំនឿ នោះទេ ។ ដូចនេះដើម្បីកុំឱ្យអ្នកជំងឺមានសភាព កាន់តែធ្ងន់ធ្ងរ ឬភ័យខ្លាចកាន់តែខ្លាំងគប្បីប្រញាប់ នាំអ្នកជំងឺមកជួបជាមួយអ្នកឯកទេសជំងឺផ្លូវចិត្ត ដើម្បីពិគ្រោះ មុននឹងសម្រេចចិត្តរៀបចំពិធីអ្វី មួយចំពោះអ្នកជំងឺ ។ ដោយសារតែប្រជាពល រដ្ឋខ្មែរមានជំនឿនៅលើសាសនា ទើបមានការ សាកល្បងទៅលើរឿងនេះ ហើយរឿងជំនឿសែន ព្រេននេះក៏បានទទួលលទ្ធផលមួយចំនួនផងដែរ ដោយមុខនឹងមានរៀបចំពិធីគឺបានដឹងពីមូល ហេតុដូចជាខុសដូនតា ជាន់ពែ សំណែន ឬមាត់ កមិនល្អ នៅចំពោះមុខអ្នកតា ឬដូនតាដែល ស័ក្តិសិទ្ធិ ។
ការទទួលពិគ្រោះជាមួយគ្រូពេទ្យជំនាញ
នៅពេលដែលមានអាការផ្លូវចិត្តណាមួយ បង្ហាញថា មិនធម្មតាហើយនោះសូមលោកអ្នក អញ្ជើញទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឱ្យទាន់ពេលវេលា ដើម្បីទទួលការណែនាំពីវិធី ថែទាំសុខភាពផ្លូវចិត្តដោយខ្លួនឯងចៀសវាងដល់ ពេលបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរ ទើបទៅជួបគ្រូ ពេទ្យ ។ ជំងឺផ្លូវចិត្តមួយចំនួនត្រូវការការព្យាបាល មួយក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងជំងឺផ្លូវចិត្តដែលមានលក្ខណៈធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ ។ ដូចនេះអ្នកជំងឺផ្លូវចិត្តមិនមែនត្រូវការ ព្យាបាលមួយជីវិតគ្រប់ប្រភេទជំងឺទាំងអស់នោះ ទេ ។ ចំពោះវ័យដែលកើតមានជំងឺផ្លូវចិត្ត លក្ខណៈធ្ងន់ធ្ងរ និងរ៉ាំរ៉ៃនេះភាគច្រើនស្ត្រីនៅក្នុង រង្វង់អាយុពី២៥ឆ្នាំដល់៣៥ បើចំពោះបុរសភាព ច្រើនពីអាយុ១៨ទៅដល់២៥ឆ្នាំ ៕
ប្រភព៖kntnews.com
Learn about mental illness
One's mental health, there is no better, because depending on the same physical and mental health care. There are many different types of mental illnesses, both acute and chronic moderate mild disease. All patients are different and there are different levels of treatment are also different from each other accordingly.
Mental illness to be treated for life?
If you have a mental illness need to be required for treatment and care, even if, at any level. In contrast, if you are a serious mental disease and chronic, it is necessary to use a long time, almost the same life. Not all mental illness requiring lifelong treatment, because mental illness has a different type and level especially for chronic and severe mental illness.
Why the need for treatment until a life?
Almost a lifetime treatment depends on the type of disease, as described above. Why make serious and chronic, because patients and their families not knowing exactly what is mental illness. When the average pain relief did not promptly consult and ask a doctor, but from time to time, this problem will become chronic, it will cause more serious problems. When reaching the acute and chronic phases rushed to meet the mental doctor then that is needed for long-term treatment almost a lifetime. So to avoid this problem, when you understand that mental health is not normal, and then promptly receive consultation and treatment in time.
Ben cause severe mental
Chronic mental illness is severe dementia. When the family had to send patients reached insane levels, and that is too late to treat the condition as normal. There are a number of reasons that can cause more severe patients, there are some of you think to dream when you have abnormal memory loss but from the devil's craft ghost preeclampsia go this is the point where there is confusion, and mental illness. Why patients lose consciousness confused fear, shock, seizure, it is associated with mental health, and there is nothing related to Ben faith . Therefore, in order to avoid the patient is increasingly more severe or fear should hurry to meet with specialist mental patients to be consulted before a decision prepared something for patients. Because people Khmer religious faith on this test, and this faith, devotional also received some results will be prepared is aware of the wrong reasons, such as when an idol floor fathers or bad mouth in front of you or ineffectual fathers.
Doctor
When there is any psychological abnormalities, please come to see a doctor in time to get expert advice from mental health care programs on their own to avoid causing serious problems to see a doctor. Some mentally ill need treatment, only a short compared to the mental illness that is chronic and severe. So, a mental patient is not required to treat all kinds of life. For common acute and chronic mental illness, mostly women within the ages of 25 years to 35 for men from the age of 18 to 25 years.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment