Powered by Blogger.

Thursday, August 13, 2015

ទង្វើ ៦ យ៉ាងជួយអ្នកឱ្យកាន់តែឆ្លាតពីមួយថ្ងៃទៅមួយថ្ងៃ

No comments :
មនុស្សមួយចំនួនធំបានគិតខុសថាភាពឆ្លាតវៃគឺជាសមត្ថភាពម្ប៉ាងដែលមនុស្សម្នាក់ៗបានទទួលតាំងពីចាប់កំណើត។ ប៉ុន្តែតាមរយ:ការសិក្សាស្រាវជ្រាវបានបង្ហាញថាភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗកើតឡើងតាមរយ:បទពិសោធន៏ជាក់ស្តែងដែលពួកគេបានឆ្លងកាត់ក្នុងជីវិតរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវនេះក៏បានបង្ហាញទៀតថាមនុស្សម្នាក់ៗអាចធ្វើការដុសខាត់ភាពឆ្លាតវៃរបស់ខ្លួនបានតាមរយ:ទង្វើងាយៗប្រចាំថ្ងៃ។ ខាងក្រោមជាសកម្មភាពងាយៗទាំង ៦ ដែលអ្នកអាចសាកល្បងយកមកប្រើប្រាស់ក្នុងការដុសខាត់សមត្ថភាពនៃភាពឆ្លាតវៃរបស់អ្នក។

1) ទាញយកផលប្រយោជន៏ពីប្រព័ន្ធអ៊ីនធឺណេត

គ្រប់ពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណេត អ្វីដែលអ្នកធ្វើការផ្តោតសំខាន់ជាងគេគឺបណ្តាញសង្គមជាពិសេសគឺ Facebook។ ការប្រើប្រាស់បណ្តាញសង្គមគឺល្អ ប៉ុន្តែវាកាន់តែអស្ចារ្យបើសិនជាអ្នកអាចយកពេលវេលាខ្លះក្នុងការស្រាវជ្រាវឯកសារផ្សេងៗតាមរយ:ប្រព័ន្ធអ៊ីនធឺណេតនេះ ព្រោះឯកសាររាប់ពាន់លានត្រូវបានចែកចាយនៅទីនោះដែលជាអត្ថប្រយោជន៏ដ៏អស្ចារ្យក្នុងការស្រូបទាញយកចំនេះដឹងថ្មីៗ។

2) កត់ត្រានូវអ្វីដែលអ្នកបានធ្វើជាប្រចាំ

វាប្រហែលជាមិនចំណាយពេលច្រើនឡើយសំរាប់អ្នកដោយគ្រាន់តែធ្វើការកត់ត្រានូវអ្វីដែលខ្លួនបានធ្វើនោះ។ ការកត់ត្រានេះនឹងជួយពន្លឿននៃការវិភាគរបស់អ្នក ក៏ដូចជាផ្តល់ថាមពលជាប្រចាំទៅដល់ខួរក្បាល។

3) បង្កើតនូវការកត់ត្រានូវសកម្មភាពដែលអ្នកបានធ្វើរួច និងមិនទាន់ធ្វើ

ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកឱ្យដឹងអំពីការងារណាដែរអ្នកគួរធ្វើមុន និងការងារណាដែលអ្នកគួរធ្វើក្រោយប៉ុននោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំនែកយ៉ាងសំខាន់ក្នុងការបង្កើតជាប្រព័ន្ធនៃការគិតសំរាប់ខួរក្បាលដែលនឹងជួយអ្នកឱ្យមានការសំរេចចិត្តអ្វីមួយបានលឿន និងមានលក្ខណ:ជាប្រព័ន្ធ។

4) រាប់អានមនុស្សឆ្លាតឱ្យបានច្រើន

វាមិនខុសពីពាក្យថានៅជាមួយចោរចេះលួច នៅជាមួយអ្នកលេងល្បែងចេះល្បែង។ ដូច្នេះបើសិនជាអ្នកមានការរាប់អានជាមួយមនុស្សឆ្លាតច្រើនអ្នកក៏គង់នឹងឆ្លាតដូចពួកគេផងដែរ ម្យ៉ាងវិញទៀតអ្នកនឹងទទួលបានគំនិង និងចំនេះដឹងថ្មីៗជាច្រើនពីពួកគេដែលវានឹងជួយអ្នកក្នុងការពង្រឹងភាពឆ្លាតវៃរបស់ខ្លួន។

5) អានឱ្យបានច្រើន

ការអានគឺជាប្រភពមួយយ៉ាងសំខាន់ក្នុងការទទួលបានចំនេះដឹង។ នៅពេលដែលអ្នកអានបានកាន់តែច្រើន ខួរក្បាលរបស់អ្នកក៏នឹងពង្រីកវិសាលភាពនៃការគិតប៉ុននឹងដែរ។ អ្នកត្រូវចាំពាក្យមួយថា “រាងកាយត្រូវការអាហារ រីឯប្រាជ្ញាត្រូវការចំនេះដឹង”។

6) ព្យាយាមពន្យល់អ្វីដែលអ្នកបានដឹងទៅកាន់អ្នកដ៏ទៃ

ការពន្យល់នូវអ្វីដែលអ្នកបានចេះ និងដឹងទៅកាន់អ្នកដ៏ទៃមិនត្រឹមតែអាចជួយអ្នកឱ្យកាន់តែច្បាស់ចំពោះចំនុចទាំងនោះប៉ុននោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខួរក្បាលរបស់អ្នកមានការកត់ត្រានូវអ្វីដែលអ្នកបាននិយាយកាន់តែច្បាស់លាស់។ លើសពីនេះអ្នកក៏អាចនឹងទទួលបានចំនេះដឹងថ្មីៗត្រលប់មកវិញផងដែរ។
ប្រភព៖ v-shared.com


Act 6 helps you make smarter day by day

A large number of people have been wrong, that intelligence is the ability mbea person who has received since birth. But through: Studies have shown that a person's intelligence comes through: the practical experience they have gone through in their lives. This study also showed that individuals can shape their intelligence through: simple act daily. The following 6 simple actions that you can try to use to shape the ability of your intelligence.

1) take the benefit from the internet

Every time internet users what you do focus is social networks, especially Facebook. The use of social networking is good, but it's even more amazing if you can take some time in research documents through: e internet because documents billions were distributed there, which is the benefit benefit great to absorb download knowledge recently.

2) records of what you have done on a regular basis

It may not take much for you, just make a record of what they were doing. This will help expedite the records of your analysis, regular as well as providing energy to the brain.

3) create a recording the activities that you have done and not done

This will not only help you to know about the job any, you should do before and work that you should do next sized, but it also has contributions important to establish a system of thought for the brain, which will help you to have a decision quickly and have features: a system.

4) making plenty of smart people

It is not different from that in the thief steal with how you play the game. So, if you are associated with a lot of smart people sat smart like them too, otherwise, you will get the support and a lot of new knowledge from them, it will help you to strengthen its intelligence.

5) Read more

Reading is an important source of knowledge. As you read, the more your brain will also expand the scope of the attempt. You need to remember the words, "The body needs food, and the wisdom needed knowledge."

6) try to explain what you know to others

An explanation of what you know and know to others, not only can help you to more clearly point attempt, but it also makes your brain have a record of what you have to speak more clearly. In addition, you can also get new knowledge back.

No comments :

Post a Comment