Thursday, August 13, 2015
5 វិធីសាស្ត្រជួយឲ្យអាជីវកម្មតាម ONLINE ឈរជើងបាន
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានមនុស្សប្រមាណជា 2.5 ពាន់លាននាក់បាននឹងកំពុង ប្រើប្រាស់ប្រព័ន្ធ Internet។ ប្រសិនបើអ្នកមានបំណងចង់បង្កើតអាជីវកម្មក្នុងពិភព Internet ឫ ក៏ពង្រីកសក្តានុពលអាជីវកម្មដែលមានស្រាប់ នោះប្រព័ន្ធ Internet ពិតជាជួយអ្នកក្នុងការពង្រីកសក្តានុពលអាជីវកម្មជាមួយនឹងអតិថិជនដែលគ្មានដែនកំណត់។យ៉ាងណាមិញ អាជីវកម្មជាច្រើនក៏បានដួលរលំព្រោះតែមិនបានយល់ច្បាស់ និងយល់ខុសពីការទាញយកប្រយោជន៏ពីប្រព័ន្ធ Internet។ នេះជាវិធីសាស្ត្រ 5 ដែលគេហទំព័រ Vshare បានសិក្សាស្រាវជ្រាវដើម្បីជួយអ្នកក្នុងការកសាងអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធ Internet ឲ្យបានជោគជ័យ។1.កុំនិយាយអ្វីបំផ្លើសនូវអ្វីដែលអ្នកមាន
នៅពេលដែលអាជីវកម្មរបស់អ្នកនូវមិនទាន់មានភាពល្បីល្បាញ ការប្រើប្រាស់ល្បិចក្នុងការផ្សព្វផ្សាយពិតជាបានលេចឡើងក្នុងខួរក្បាលរបស់អ្នក។ ទោះជាយ៉ាងណាការប្រើប្រាស់នូវល្បិចដើម្បីទាក់ទាញអតិថិជនវាពិតជាអាចធ្វើឲ្យអាជីវកម្មត្រូវបានស្គាល់ពីអតិថិជនយ៉ាងច្រើន ប៉ុន្តែអ្វីដែលអ្នកបានផ្សព្វផ្សាយចំពោះគុណភាពផលិតផល ឫសេវារបស់អ្នក ចាំបាច់ត្រូវដូចអ្វីដែលអ្នកបានអ៊ួត បើមិនដូច្នោះទេកេរ្តិ៏ឈ្មោះនៃអាជីវកម្មរបស់អ្នកនឹងត្រូវបាត់បង់ក្នុងរយះពេលខ្លី។ ជំនួសឲ្យវិធីសាស្ត្រខាងលើអ្នកអាចធ្វើការផ្តោតលើអតិថិជនក្នុងកំរិតដែលអ្នកអាចគ្រប់គ្រងបាន និងផ្តល់ឲ្យពួកគាត់នូវផលិតផល ឫសេវាដែលអ្នកបានផ្សព្វផ្សាយទៅពួកគាត់ រួចបំពេញឲ្យបានតាមដែលអ្វីដែលអ្នកបានផ្សព្វផ្សាយ។ នៅពេលដែលមនុស្សមួយក្រុមតូចនោះ ជឿជាក់ និងពេញចិត្តនូវទំនិញ និងសេវារបស់អ្នកហើយពួកគាត់នឹងជួយផ្សព្វផ្សាយអោយអ្នកទៅកាន់មនុស្សជាច្រើន ពេលនោះអ្នកអាចផ្សព្វផ្សាយផលិតផល ឫសេវាកម្មរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់ល្បិចទាក់ទាញទៀតឡើយ។
2.ធ្វើវាឲ្យមានលក្ខណះសាមញ្ញ
វិបសាយរបស់អ្នកប្រៀបដូចជាទីតាំងអរូបិយរបស់អ្នក ព្រោះវាបានផ្ទុកនូវព៍តមានអាជីវកម្មរបស់អ្នកដែលអាចអោយអតិថិជន ក៏ដូចជាដៃគូរដែលមានបំណងចង់វិនិយោគមានភាពងាយស្រួលក្នុងការដឹងពីប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ធ្វើវាឲ្យមានលក្ខណះសាមញ្ញ និងស្អាត ដែរសូម្បីតែអ្នកមិនសូវចេះប្រើប្រាស់កំព្យូទ័រក៏អាចស្វែងរកព៍តមានយ៉ាងងាយ។ លើសពីនេះនៅក្នុងវិបសាយរបស់អ្នកគួរតែមានផ្តល់អ្វីដែលមានប្រយោជន៏ចំពោះអតិថិជន ដូចជា ការដាក់អោយទាញយកនូវកម្មវិធីទូរស័ព្ទ ឫកុំព្យូទ័រដោយឥតគិតថ្លៃ, ព៍តមានសំខាន់ៗ។ល។
3.ចំណាយពេលក្នុងការអភិវឌ្ឍមាតិការឲ្យមានការចាប់អារម្មណ៏
មាតិការគឺជាចំណុចរសើបបំផុតនៅក្នុងវិបសាយរបស់អាជីវកម្មនីមួយៗ។ មាតិការដែលល្អ និងផ្តល់អត្ថប្រយោជន៏ក្នុងការទាក់ទាញអ្នកចូលមើលបានយ៉ាងច្រើន ដែលធ្វើឲ្យពួកគាត់ជាប់ដិតដាមក្នុងអារម្មណ៏ចំពោះផលិតផលរបស់អ្នក ដូចនេះក្នុងវេលាណាមួយពួកគាត់នឹងសំរេចចិត្តប្រើប្រាស់ផលិតផល ឫសេវាកម្មរបស់អ្នកជាក់ជាមិនខាន។ មាតិការដែលល្អគួរណាស់តែមានការប្រើប្រាស់ព៍ណទៅតាមលក្ខណះនៃផលិតផល និងមានភាពស៊ីគ្នានិងអតិថិជនគោលដៅរបស់អ្នក។ ឧទាហរណ៏ អ្នកលក់ផលិតផលសំរកទំងន់ ដូចនេះក្នុងមាតិការគួរណាស់តែមានទាក់ទងនឹងវិធីសាស្ត្រសំរកទំងន់។ ទោះជាពួកគាត់ជ្រើសរើសវិធីសាស្ត្រសំរកទំងន់តាមធម្មជាតិដែលយើងផ្តល់ឲ្យ ក៏ពួកគាត់បានដឹងពីផលិតផលសំរកទំងន់ដែលអ្នកមាន ដូចនេះថ្ងៃណាមួយពួកគាត់អាចសំរេចចិត្តប្រើប្រាស់ ឫក៏ផ្សព្វផ្សាយទៅអ្នកដែលចង់ប្រើប្រាស់ផលិតផលសំរកទំងន់។
4.បង្កើតទំនាក់ទំនងជិតស្និត
ការមានឯកទេសខាងផលិតផល ឫសេវាកម្មវាមិនខុសនោះឡើយ ប៉ុន្តែអ្នកមានឯកទេសពិតប្រាកដមិនបានអ៊ួតខ្លួនទៅកាន់អតិថិជនឡើយ។ ម្យ៉ាងវិញទៀតអតិថិជន ក៏មានភាពហត់នឿយក្នុងការស្តាប់នូវដំបូន្មានរបស់អ្នកដែលមានលក្ខណះខុសពីបទពិសោធន៏ និងស្ថានភាពរបស់គាត់ដែរ។ ការសំរេចចិត្តទិញអ្វីមួយរបស់អតិថិជនគឺស្ថិតត្រង់ថា ពួកគាត់ស្គាល់, ចូលចិត្ត និងជឿជាក់។ បកមកវិញក្នុងវិបសាយអាជីវកម្មរបស់អ្នកគួរណាស់តែផ្តល់ឲ្យអតិថិជននៅទីតាំងណាមួយ ដែលអាចអោយពួកគាត់មានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នក និងផ្តល់ជាមតិលើផលិតផល និងសេវាកម្មតាមដែលពួកគាត់បានដឹង ឫក៏ការសុំការប្រឹក្សាយោបល់ពីអ្នក។
5.មិនគួរណាពេញចិត្តនឹងយុទ្ធសាស្រ្តអាជីវកម្មតាម Internet របស់អ្នកពេកឡើយ
ការកសាងអាជីវកម្មទាំងក្នុង ឫក្រៅពិតណាស់ចាំបាច់ត្រូវតែមានការសិក្សាបន្ថែម បូកនឹងការអភិវឌ្ឍ។ ការធ្វើឲ្យមានការលូតលាស់ក្នុងពិភព Internet ក៏មិនមានភាពងាយស្រួល និងនិរន្តរភាពគ្រប់ពេលនោះឡើយ។ វាពិតជាមានហានិភ័យយ៉ាងច្រើនៅពេលដែលអ្នកមិនមានវិធីសាស្ត្រថ្មីក្នុងការអភិវឌ្ឍផលិតផល ឫសេវាកម្មក្នុងវិបសាយរបស់អ្នក ដោយអតិថិជននឹងមានការងាកទៅប្រើប្រាស់ផលិតផល និងសេវាកម្មរបស់អ្នកផ្សេង។ ដូចនេះអ្នកគួរណាស់តែស្វែងរកវិធីសាស្ត្រថ្មីៗ ដែលនូវតែអាចឲ្យអតិថិជនពេញចិត្តនឹងចូលទៅកាន់វិបសាយរបស់អ្នកក្នុងការរុករកទំនិញដែលពួកគាត់ត្រូវការ។
ប្រភព៖v-shared.com
5 methods helps online businesses to locate
The study said that every day there are an estimated 2.5 billion people are using the Internet. If you wish to set up businesses in the world of Internet, or expand the potential of existing business that the Internet really help you in the expansion potential of the business, with customers unlimited. However, businesses also fall on account of not fully understand and comprehend different from the download benefit from the Internet. This is the method 5 Vshare research to help you to build businesses that use the Internet to succeed.
1. Do not say what you have exaggerated
When your business is famous not use tricks to appear in your brain. However, the use of tricks to attract customers, it really can make a business known from the customers so much, but what you have preached to the quality of products or services, you need to like what you've Oun clean otherwise defame the name of your business will be lost in a short time. Instead of the above methods, you can focus on the consumer level that you can manage and provide their products or services to them and fill in what you preach. When a small group of people that are convinced and satisfied with your goods and services, and they will help you to a lot of people then you can advertise your products or services without having to use any tricks to attract.
2. It features simple
Your website is like your location abstract because it contains your Home business customers as well as partners who are willing to invest is easy to know your business. It features a clean and simple, even if you do not know how to use computers can also search easily blocking. In addition, your Web site should provide what is the benefit to customers, such as the launch download a free phone or a computer program, the Home key..
3. spent in the development of content for interested
Content is the most sensitive question in each business site. Content and offers useful advantage in attracting a lot of visits that left their indelible feeling for your products, so any time they will decide to use your products or services for everyone. Content kuornasate preservation use according to the features of the product and your target customers. For example, you sell products such weight kuornasate content related to the method for weighing. Whatever method they choose natural weight that we give, they know the product weight you have, so that one day they may decide to use or to those who want to use the product weight.
4. Create a close relationship
Specializing in products or services, it is not wrong, but you're not certain specialized Oun its customers. In addition, customers are also exhausting to listen to the advice of those who have different characteristics and experience his situation. The customer's decision to buy something, except that they know, like and trust. Cyst back the sites your business kuornasate give customers at any location that can give them is easy to communicate with and provide feedback on products and services as they were aware, or to ask for counseling from you.
5. should not be satisfied with the business strategy through your Internet too
Business building both inside or outside, of course, further study is needed, plus the development. The growth in the Internet world, there is no easy and sustainable all the time. There are many risks when you do not have a method to develop new products or services in your website, customers will turn to use the products and services of others. So kuornasate search for new methods that can satisfied customers will visit your site in search of goods that they need.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment