Powered by Blogger.

Thursday, February 4, 2016

បែកធ្លាយ​តម្លៃ​ខ្លួន ខ្ញុង មួយ​ថ្ងៃ​៣០០​ដុល្លារ​ ញាក់សាច់...

No comments :
បែកធ្លាយ​តម្លៃ​ខ្លួន ខ្ញុង មួយ​ថ្ងៃ​៣០០​ដុល្លារ​ ញាក់សាច់...


សិល្បៈ៖ ​នាង ​ខ្ញុង ​មិន​ត្រឹម​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ក៏​បាន​ងាក​មក​ចាប់​យក​អាជីព​សម្ដែង​ខ្សែ​ភាពយន្ត​ផង​ដែរ ​មិន​តែ​ប៉ុណ្ណោះ​ថ្មី​ៗ​នេះ​នាង​ក៏​កំពុង​មាន​ទីផ្សារ​សម្ដែង​ខ្សែ​ភាពយន្ត​រក​ពេល​សម្រាក​គ្មាន​ ​​ខណៈ​ដែល​ទីផ្សារ​ការងារ​កំពុង​ជោរជន់​នេះ​ហើយ​ ធ្វើ​ឱ្យ​នាង​ខ្ញុង ​កាន់​តែ​មាន​ឥទ្ធិពល​លើ​ឆាក​សិល្បៈ​រហូត​នាង​បាន​ឡើង​តម្លៃ​ខ្លួន​សម្ដែង​មួយ​ថ្ងៃ​ចាប់​ពី​ ១០០​ដុល្លារ ​រហូត​ដល់​ ៣០០​ដុល្លារ ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផលិតកម្ម​មួយ​ចំនួន​បាន​លើក​ឡើង​ដូច​ៗ​គ្នា​។
លោក គ្រិន វុទ្ធី ​ចាងហ្វាង​ផលិតកម្ម រស្មី​ស្ទឹង​សែន ​បាន​លើក​ឡើង​ថា​ ចូល​មក​ដល់​ឆ្នាំ ២០១៦​នេះ​ តារា​កំប្លែង​អ្នក​នាង ខ្ញុង ​បាន​ទាមទារ​តម្លៃ​ខ្លួន​ក្នុង​ការ​ចេញ​សម្ដែង​ខ្សែ​ភាពយន្ត​មួយ​ថ្ងៃ​មាន​ចំនួន​ដល់ ​៣០០ ​ដុល្លារ​ទៅ​ហើយ ​តម្លៃ​នេះ​គឺ​ជា​តួ​លេខ​មួយ​ខ្ពស់​ជាង​តារា​សម្ដែង​ល្បី​ៗ​ក្នុង​ស្រុក​ទាំង​អស់​។
លោក​បន្ត​ថា ​តាម​តម្លៃ​ទីផ្សារ​សម្ដែង​ខ្សែ​ភាពយន្ត​ក្នុង​ស្រុក ​តារា​សម្ដែង​ល្បី​ៗ​ឈ្មោះ ថ្នាក់​កំពូល​ជា​ច្រើន​នាក់ ​គឺ​មាន​តម្លៃ​ត្រឹម​តែ​ ២០០​ដុល្លារ​ក្នុង​ការ​ថត​មួយ​ថ្ងៃ​ទេ ​ដោយឡែក​អ្នក​នាង​ខ្ញុង ​ទោះ​ជា​មាន​តម្លៃ​ខ្ពស់​ជាង​គេ តែ​គាត់​នៅ​តែ​មាន​ការងារ​ច្រើន ព្រោះ​ផលិតកម្ម​ជា​ច្រើន​នៅ​តែ​ត្រូវ​ការ​វត្តមាន​របស់​គាត់​មក​សម្ដែង ដើម្បី​ជួយ​ឱ្យ​សាច់​រឿង ​កាន់​តែ​ល្អ ​ព្រោះ​គាត់​មាន​ទេពកោសល្យ​សម្ដែង​បែប​កំប្លែង​បាន​ល្អ ហើយ​ក៏​មាន​ទីផ្សារ​គាំទ្រ​ច្រើន​ផង​ដែរ​។
ទន្ទឹម​នឹង​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ​យើង​ក៏​បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​ប្រាប់​ពី​អ្នក​នាង ខ្ញុង បន្ថែម​ទៀត​ដែរ ​ប៉ុន្តែ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទាក់ទង​បាន តែ​ទោះ​យ៉ាង​ណា​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​ព័ត៌មាន​នេះ​ហាក់​បាន​លើក​មុខ​មាត់​តារា​កំប្លែង​រូប​នេះ​កាន់​តែ​ខ្លាំង​ពី​ព្រោះ​សូម្បី​តែ​តារា​សម្ដែង​ជើង​ចាស់​ថ្នាក់​កំពូល​ៗ​មួយ​ចំនួន​ក៏​មាន​តម្លៃ​ទាប​ជាង​នាង​ទៅ​ទៀត​៕


English:

Art: khnhong not only a famous comedian, but the last two years, she turned to a career film actor, not only recently, she also cast film market timeout The job market is saturated, and made her khnhong more influence on the art scene until she starred one day, ranging from $ 100 to $ 300. According to the production, some have raised the same.Entrepreneurs Vuthy director darkened river Sen said that this came in 2016 comedian khnhong required the film starred a day amounted to $ 300 and this is a figure higher than the actor all local celebrities.He added that the market value of film acting locally famous actor named several top is worth only $ 200 a day while she khnhong despite the higher price, but he still has work production lot, because a lot still needs to present his film to help the story even better because he has talent best comedy actress and also marketing support.Meanwhile, the information above, we also reached her from testifying khnhong more, but your phone she could not be reached, however, the information leaked this information seems to have face-old comedian more because even veteran actor some top class also has a lower price than her.

No comments :

Post a Comment