Powered by Blogger.

Tuesday, December 29, 2015

Selena Gomez ឱប​ថើប​ស្និទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​ថ្មី (មាន Video Clip)

No comments :
មុន​នេះ​បន្តិច តារា​ចម្រៀង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ Selena Gomez ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “Hands to Myself”។ចាប់​តាំង​ពី​សប្ដាហ៍​មុន​តារា​ចម្រៀង​អាមេរិក Selena Gomez បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ពេល​បញ្ចេញ teaser សម្រាប់​​បទ​ថ្មី​របស់​ខ្លួន។ មក​ដល់​ពេល​នេះ ​បទ “Hands to Myself” ​ចេញ​​ជា​វីដេអូ​ពេញ​លេញ​ហើយ។ គ្រាន់​តែ​ចាប់​ផ្ដើម​វីដេអូ​ភ្លាម​តារា​ចម្រៀង​វ៍យ ២៣ ឆ្នាំ​បាន​ដោះ​អស់​សំលៀក​បំពាក់​ហើយ​ឱប​ថើប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស​ដែល​សម្ដែង​ដោយ​តារា​ម៉ូដែល Christopher Mason។

យ៉ាងណាក៏ដោយ ចុង​បញ្ចប់​នៃ​វីដេអូ​នេះ​មិន​ចប់​ដោយ​សុភមង្គល​នោះ​ទេ​ដោយ​សារ​តែ​អតីត​តារា​របស់ Disney ត្រូវ​ប៉ូលិស​ចាប់​ព្រោះ​​នាង​បាន​លួច​ចូល​ផ្ទះ​របស់​បុរស​ម្នាក់​នេះ។ និយាយរួម គឺ​នាង​បានលួច​តាមដាន​​បុរស​ម្នាក់​នេះ​ជា​យូរ​មក​ហើយ។“Hands to Myself” គឺ​ជា​បទ​ចម្រៀង​ទោល​ទី ៣ ពី​អាល់ប៊ុម “Revival” របស់ Selena Gomez៕



English:
Earlier, a popular singer in adults Selena Gomez has just released their new music video titled "Hands to Myself". Arrest Since last week, the American singer Selena Gomez has attracted the attention of fans when released teaser for their new track. So far, the track "Hands to Myself" is the full video. Just start video immediately Drive singer, 23, took off all the clothes and kissed intimate with the actor who starred Model Christopher Mason.However, the end of this video does not end happily, because the former Disney star was arrested because she had stolen this guy's house. She stole tracking this guy for a long time. "Hands to Myself" is the 3rd single from the album "Revival" Selena Gomez .

No comments :

Post a Comment