Powered by Blogger.

Saturday, December 19, 2015

គាត់ថាមានកូនទើបរៀបការ តែបែរជាបដិសេធ

No comments :
នាងខ្ញុំបច្ចុប្បន្នអាយុ ២៧ ឆ្នាំ មិនស្អាតប៉ុន្មានទេ ប៉ុន្តែគួរឱ្យស្រឡាញ់មិត្តភក្តិទាំងឡាយរបស់នាងខ្ញុំសុទ្ធតែថាយ៉ាងនេះ ។ កាលពី ៤ ឆ្នាំមុន នាងខ្ញុំបាន ស្រឡាញ់បុរសម្នាក់មានរូបរាងសង្ហាគួរសម មានការងារត្រឹមត្រូវ និង មានសេដ្ឋកិច្ច មធ្យម ។ បន្ទាប់ពីស្រឡាញ់គ្នាបានប៉ុន្មានខែ ទើបនាងខ្ញុំដឹងថាគាត់ធ្លាប់មានសង្សារ ហើយទំនាក់ទំនងរបស់ពួកគេអូសបន្លាយ ៦ ឆ្នាំ ប៉ុន្តែមិនបានរៀបការ នោះទេ ព្រោះគាត់មិនព្រម ។
 
នាងខ្ញុំធ្លាប់បានសួរអំពីទំនាក់ទំនងរវាងគាត់ និង សង្សារចាស់ គាត់ប្រាប់ថា មានមូលហេតុជាច្រើនដូចជាគាត់ជាបុរសសង្ហា ចំណែកនាងនោះមានសម្រស់មិនស្អាតត្រូវឪពុកម្តាយគាត់ និង មិត្តភក្តិរិះគន់ ។ ក្រោយមកនាងខ្ញុំក៏ដាក់ចិត្ត ស្រឡាញ់គាត់ ហើយយើងបានដើរហួសគន្លងប្រពៃណី និង បានរស់នៅដូចជាប្តី ប្រពន្ធ ។ មួយឆ្នាំក្រោយមកគាត់និយាយថា ចង់មានកូនជាមួយនាងខ្ញុំទើបរៀបការជាក្រោយ ព្រោះខ្លាចបន្ទាប់ពីរៀបការយើងមិនមានកូនពិបាកដោះស្រាយ ។ នាងខ្ញុំស្រឡាញ់គាត់ ម្យ៉ាងនាងខ្ញុំក៏ដល់អាយុនឹងគួរតែមានគ្រួសារ ទើប យល់ព្រមតាមគាត់ ។
រយៈពេលប្រហែល ៧ ខែក្រោយមក នាងខ្ញុំទិញឧបករណ៍ ពិនិត្យទឹកនោមទើបដឹងថាខ្លួនកំពុងមានផ្ទៃពោះ នាងខ្ញុំក៏ប្រញាប់ទូរស័ព្ទប្រាប់ ដំណឹងល្អដល់គាត់ ដែលកាលណោះគាត់នៅឯខេត្តបាត់ដំបង ព្រោះតែការងារ របស់គាត់តែងតម្រូវឱ្យគាត់ចុះទៅតាមខេត្ត ។ គាត់ឆ្លើយថា សបា្តហ៍ក្រោយគាត់ នឹងត្រឡប់មក ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង គាត់បានប្តូរគំនិត ហើយប្រាប់ឱ្យនាងខ្ញុំទៅយកកូនចេញ ។ ពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផងខកចិត្តផង ។ នាងខ្ញុំសួរទៅគាត់ថា ហេតុអ្វីបានជាគាត់និយាយថាចង់មានកូនជាមួយនាងខ្ញុំហើយ បែរជាពេលនេះមកបដិសេធ ? គាត់ថាគាត់និយាយលេង ហើយមិនមានបំណងនឹងរៀបការជាមួយនាងខ្ញុំនោះដែរ ។
 
នាងខ្ញុំនៅតែសម្រេចចិត្តរក្សាទុកកូននេះ ហើយក៏បាននិយាយប្រាប់ឪពុក ម្តាយគាត់ពួកគាត់ក៏បានយល់ព្រមឱ្យរៀបការ ប៉ុន្តែសង្សារខ្ញុំបែរជាមិនព្រម ទទួល ។ គាត់បានមករកនាងខ្ញុំប្រាប់ឱ្យយកកូនចេញ ហើយគាត់នឹងឱ្យប្រាក់ ប៉ុន្មានលានរៀល ដើម្បីមើលថែសុខភាព ។ នាងខ្ញុំប្រាប់ថាទោះជាម្ភៃ សាមសិប លានក៏មិនត្រូវការដែរ ។ បញ្ហារយជំពូកបានកើតឡើង ណាមួយគ្រួសារក្រីក្ររស់នៅម្នាក់ឯង ការងារ ក៏មិនមានស្ថិរភាព ថែមទាំងមានផ្ទៃញេះទៀត ប្រហែលដោយសារនាងខ្ញុំគិត ច្រើនខ្លាំងពេក ទើបធ្វើឱ្យកូនក្នុងផ្ទៃរងផលប៉ះពាល់នៅពេលមានអាយុ ៥ សបា្តហ៍ ដោយមានការហូរឈាមច្រើន ។
 
សបា្តហ៍ទី ៨ នាងខ្ញុំទៅមើលអេកូមិនឃើញមានសញ្ញាចង្វាក់បេះដូងរបស់កូនសោះ គ្រូពេទ្យប្រាប់ថាកូនបានស្លាប់ទៅហើយ ។ រយៈពេល ៦ ខែកន្លងផុតទៅគាត់ក៏បានមករកនាងខ្ញុំដើម្បីសុំទោស និង និយាយពាក្យផ្អែមល្ហែមដាក់នាងខ្ញុំ ។ ពេលនេះនាងខ្ញុំអាយុ ២៨ ឆ្នាំ មិនមាន អ្នកណានៅក្បែរ ហើយក៏មិនយកចិត្តទុកដាក់ចំញេះបុរសដទៃ បើទោះមានបុរសជាច្រើនតាមស្រឡាញ់ ។ គាត់មកមើលនាងខ្ញុំរាល់ថ្ងៃ និង តែងនិយាយលួង លោមស្និទ្ធស្នាលដូចគ្រាមុន ។ ១ ខែ ២ ខែ កន្លងផុតទៅ គាត់នៅតែមកថែទាំ នាងខ្ញុំធ្វើឱ្យមនោសញ្ចេតនាគ្រាដើមបានពុះកញ្ជ្រោលឡើងវិញ ។
បច្ចុប្បន្ននាងខ្ញុំនៅតែស្រស់ស្អាតដូចកាលពីមុន ហើយក៏មានមនុស្សជា ច្រើនតាមចង់បាន ប៉ុន្តែពួកគេមិនអាចជំនួសបុរសដែលធ្លាប់បានធ្វើឱ្យនាងខ្ញុំឈឺចាប់នោះទេ ។ នាងខ្ញុំកំពុងព្រួយបារម្ភជាខ្លាំងមិនដឹងត្រូវទទួលយកគាត់វិញ ឬ មួយយ៉ាងណា ! សូមជួយផ្តល់យោបល់ដល់នាងខ្ញុំផង !
 
ចំពោះស្ត្រីមានវិបត្តិ
តាមសេចក្តីដែលនាងបានរៀបរាប់ឃើញថាបុរសនោះគួរតែមិនមានមុខមាត់មកជួបនាងនោះទេ ព្រោះគេបានសម្លាប់កូនខ្លួនឯងចោលដោយមិនមានក្តីមេត្តាសោះ ។ ប៉ុន្តែប្រសិនគេនិយាយអំពីមនោសញ្ចេតនា គេនឹងជឿថា មិនមានរឿងអ្វីដែលនឹងមិនអាចកើតឡើង ដូច្នេះទំនាក់ទំនងស្នេហាដែលកើតឡើងវិញ រវាងនាង និង បុរសនោះក៏មិនខុសគ្នានោះដែរ ស្នេហាគឺជាថ្នាំបន្សាបអ្វីបានទាំងអស់ ប៉ុន្តែនៅពេលគេពិនិត្យទៅលើបុរសម្នាក់នោះ គេនឹងយល់ថា គេជា មនុស្សមិនគួរឱ្យទុកចិត្ត ។
 
គេធ្លាប់មានស្នេហារយៈពេល ៦ ឆ្នាំ ជាមួយនារីម្នាក់ មុនពេលមកស្រឡាញ់នាង ប៉ុន្តែបែរជាមិនព្រមរៀបការ ចំណែកនាងវិញគេធ្លាប់ និយាយថានៅពេលមានកូនទើបរៀបការ ហើយពេលមានកូនបែរជាឱ្យយកកូន ចេញ ហើយថែមទាំងថាមិនបានស្រឡាញ់ និង មិនមានបំណងរៀបការទៅវិញ ។ ដូច្នេះគេអាចដឹងប្រាកដថាគេនោះមិនមែនជាមនុស្សល្អ ។ ខ្ញុំមិនដឹងថានាងនៅរំពឹងអ្វីពីបុរសម្នាក់នោះទៀតទេ ។ គេមានសេដ្ឋកិច្ចសមល្មមអាចពិចារណាទៅលើរឿងអ្វីក៏បាន ប៉ុន្តែសូម្បីតែកូនបង្កើតរបស់ខ្លួនក៏គេដាច់ចិត្តប្រហារ ។
តើគេអាចផ្តល់សេចក្តីសុខដល់នាង បន្ទាប់ពីនាងបានផ្សះផ្សា និង ប្រគល់អ្វីជូនគេនោះម្តងទៀតឬទេ ? តាមយោបល់ខ្ញុំគេនោះមិនបានស្រឡាញ់នាងទេ ។ ប្រសិនបើស្រឡាញ់នាងមែននោះ គេពិតជាមិនធ្វើឱ្យនាងឈឺចាប់រហូតដល់បាត់បង់កូនក្នុងផ្ទៃ បែបនេះ ។ ចូរភ្ញាក់ខ្លួនឡើង ! បុរសដូចគេមិនអាចផ្តល់ភាពសុខសាន្តដល់នាងបាន ឡើយ ។ នៅពេលនាងបង្កកំហុសដដែលម្តងទៀតនោះ នាងប្រហែលជាពិបាកនឹងធ្វើចិត្តឱ្យដូចមនុស្សធម្មតា ព្រោះថាពេលនោះនាងនឹងមានអាយុកាន់តែច្រើន ហើយកម្លោះទាំងឡាយនឹងមិនហ៊ានមកក្បែរនាងបន្ទាប់ពីបានដឹងរឿងទាំងអស់ របស់នាង ។
 
ល្អបំផុតនាងគួរនៅឱ្យឆ្ងាយពីបុរសម្នាក់នោះ ហើយស្វែងរកអនាគត ថ្មី ។ នាងនិយាយថានាងនៅមានសម្រស់ មានបុរសជាច្រើនតាមស្រឡាញ់ ដូច្នេះការស្វែងរកបុរសដែលស្រឡាញ់នាងពិតប្រាកដ ចេះយកចិត្តនាង គឺមិនមែនជាការលំបាកនោះទេ ។ សូមជូនពរនាងមានអនាគតល្អជាងនេះ !
English:
I am currently 27 years old, ugly cute but my friends are. 4 years ago I love the guy looks pretty handsome job properly and the economy on average. After few months, and I know that he had a girlfriend, and their relationship lasted 6 years, but did not get married, because he will not.
 
I've been asked about the relationship between him and his former girlfriend told him that there are many reasons, such as a handsome beauty that she does not share his parents and friends criticized. Later, I also put love him and we walked huosakonlong tradition and has been living as a couple. A year later, he said, wanted to have children with him, and I just get married for fear of after marriage, we are not difficult to handle children. I love him And I also should agree to his family.For about 7 months later I bought the device to check the urine we know that they are pregnant, I hurried to tell the good news to phone him while he is in the province because of his job requires him to the provinces. He said next week he'll be back, but minban_bonman_thngai_phang he changed his mind and told me to take the child out. Then I felt angry, disappointed. I asked him why, he said, wanted to have children with me, and now refuse? He said he was joking and did not intend to marry me.
 
I decided to save this child, and told his parents, they agreed to marry his girlfriend but I do not accept. He was told to take my son out and he's going to buck million to health care. I am told that even though twenty and thirty million was not needed. One hundred chapters occurred poor families living alone also do not have a steady job and pregnant abound about because I think too much to make the affected area at the age of 5 weeks, with a lot of bleeding.
 
8th week, I have to see the invisible ecosystem rhythm of the child, doctors told the child was already dead. 6 months passed, he came to me to apologize and say, my sweet. 28-year-old now, I do not have anyone near nor care abound in other men, although there are many men love. He came to see me every day and say comfort close as before. 1 month, 2 months passed, he was still my care make romantic time of the burn.Currently, I am still as beautiful past, and there were a lot of people want, but they can not replace the men who had made me hurt. I'm very concerned not to take him back! Please help advising adversary!
 
For the Women's CrisisShe mentioned that the man should not look to see her son because he killed himself, and without mercy. But if they talk about emotions, they will believe that there is one thing that will never happen so romantic relationship that renewable between her and the man is no different, too Love is the antidote at all, but when they looked at the man, they will understand that they are not trustworthy.
 
They had been in love for 6 years with a woman before her love, but refused to marry her, he used to say, when children marry and have children, but to take the children out, and even that did not love, and do not intend to marry. Thus, they can be sure that he was not a good man. I do not know what she expected from the man anymore. They are fit enough to consider things, but even its creator Kazimierz attack.Can he give her happiness after she reconciled and given what was that again? I suppose they did not love her. If you love her, then they really do not make her pain until such a lost child in the womb. Awake! Men as they could not give her peace. At the same mistake again, she may find it difficult to work like normal people, since then, she will have more old and the groom will not come near her, after all know her.
 
Her best to stay away from the man, and the search for a new future. She said she was at a beauty so many men love to find a man who truly loves her attention, she is not difficult. We wish her a better future!

 

No comments :

Post a Comment