Saturday, December 19, 2015
ក្បាច់ពិសេសទាំង ៥ យ៉ាងដែលធ្វើឲ្យនារីៗមាន ដើមទ្រូងសិចសីុប្រកបដោយភាពទាក់ទាញ
បញ្ហាមួយ ដែលធ្វើឲ្យស្ត្រីយើង តែងតែជួបប្រទះនោះ គឺដើមទ្រូងមិនហាប់ណែនល្អ និងអ្នកខ្លះ បានប្រែក្លាយ ធ្លាក់ទន់ជ្រាយ។ បើជួបបញ្ហានេះ ស្ត្រីយើងមិនត្រឹម តែបាត់បង់ សម្រស់ អស់មួយ ផ្នែកទេ នៅទទួលរងការចោទប្រកាន់ពីសំណាក់បុរសផងដែរថា ស្ត្រីរូបនោះ ធ្លាប់ឆ្លងកាត់បុរស ឬទទួលរងការប៉ះពាល់អ្វីមួយពីបុរសជាក់ជាពុំខាន។ ចង់បំបាត់បញ្ហានេះ អ្នកគប្បីអនុវត្តលំហាត់ ប្រាណ តាមវិធី៥យ៉ាងដូចខាងក្រោមនេះ៖- ក្បាច់ទី១: ជាដំបូង ឈរដងខ្លួនឲ្យត្រង់ រួចហើយបោះជំហាន ដោយបន្ទន់ជង្គង់បន្តិចបន្តួច។ ជើងឆ្វេងជាន់ក្រណាត់(ហ្វីតណេស) ដោយប្រើចុងជើងជាន់ឲ្យជាប់ ទម្លាក់ដៃទាំងពីរ កាន់ ចុងក្រណាត់ទាំងសងខាងនៅផ្នែកខាងក្រោមវិញ។ បន្ទាប់មក ងើបឡើង ហើយត្រដាងដៃ ឱនដងខ្លួនចុះដោយដាក់ដៃឲ្យត្រង់(ឱនចុះនិងពន្យឺតខ្លួនឡើង) ធ្វើបែបនេះដដែលៗឲ្យបាន ១៥ដង។
- ក្បាច់ទី២: អង្គុយពេនភ្នែន ដងខ្លួនឲ្យត្រង់ ដាក់បាតដៃផ្គុំជាប់គ្នា ហើយលើក ដាក់នៅ កម្ពស់ ដើមទ្រូង។ បន្ទាប់ពីនោះប្រឹងដើមដៃនិងទ្រូង។ ត្រូវរុញបាតដៃមករកគ្នាឲ្យបានប្រហែល ២ ទៅ ៣វិនាទី ហើយសឹមលាចេញវិញ។ ក្បាច់នេះ ត្រូវធ្វើដដែលៗឲ្យបាន ១៦លើក។
- ក្បាច់ទី៣: អង្គុយពេនភ្នែន ដៃចាប់ក្រណាត់ហ្វីតណេស ទាំងសងខាងដោយ ឲ្យក្រណាត់ ពាក់នៅផ្នែកខាងក្រោយក្រោមក្លៀក។ ត្រូវបង្កោងដៃ ប្រឹងដើមដៃ ហើយទាញក្រណាត់ មករកគ្នានៅត្រឹមដើមទ្រូង។ ក្បាច់នេះ ធ្វើដដែលៗឲ្យបាន ១៥ដង។
- ក្បាច់ទី៤: លុតជង្គង់ហើយឱនទៅលើផ្ទៃដី ពាក់ក្រណាត់ហ្វីតណេស នៅផ្នែកខាង ក្រោយ ខ្នង។ ប្រើដៃទាំងពីរចាប់ក្រណាត់ទាំងសងខាង រួចទាញនិងឱនចុះ។ ក្បាច់នេះធ្វើដដែលៗ ឲ្យបាន ១៥ដង។
- ក្បាច់ទី៥: ឈរត្រដាងដៃ និងបន្ទន់ជើងបន្តិចបន្តួច។ ប្រើដៃទាំងពីរជាន់លើ ក្រណាត់ហ្វីត ណេស ឱនចុះដោយប្រើដៃទាំងពីរ ចាប់កាន់ចុងក្រណាត់ ព្រលែងដៃមកទុកនៅ ត្រង់ ត្រគាកដោយឲ្យកែងដៃចង្អុលទៅផ្នែកខាងក្រោយ ។ បន្ទាប់មក ដៃស្តាំត្រូវទាញចុង ក្រ ណាត់ទុកទៅផ្នែកខាងក្រោយ ដៃឆ្វេងបង្កោងធ្វើជាខ្សែបញ្ឆៀងមុំទាញទៅផ្នែកខាងលើ។ ត្រូវឆ្លាស់គ្នាធ្វើក្នុងម្ខាងៗឲ្យបាន១៥លើក៕
English:
A problem that we often face is that women breast density and some turned softening. If women face this problem, we will not only lose all the beauty part, accused by men that the woman he was going through the man or affected something Fail. Want to eliminate this problem, you should exercise the following 5 ways:
MA 1: First, stand straight trunk, stepping slightly softened knee. Fabric floor left foot (feet), using the toe to floor dropping the last two hands holding the fabric sides at the bottom. After recovery, and lays hands torso deficit (the deficit down and slow it up) to do this repeatedly 15 times.
2nd position: sitting cross-legged trunk palm consecutive puzzles and accent at chest height. After straining arms and chest. Refusing to be pushed palm, about 2 to 3 seconds, and then goodbye. MMA to do 16 repetitions.
MMA 3: sit cross-legged feet canvas sides with fabric in the back under the armpits. Verge straining arms and pull each fabric in the chest. MMA to repeat 15 times.
4th position: knees and bowed to the fabric square feet at the back. Use both hands and fabric sides and pull down the deficit. MMA to repeat 15 times.
MMA 5: stand lays and slightly softened. Use both hands overwrite fabric feet down the deficit by using both hands to end Thu lengdai fabric at the hips, elbows pointing to the back. And the last hand to pull the fabric to the back left hand verge of a skew angle to the top. Alternatively the side 15 times.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment