Powered by Blogger.

Tuesday, December 29, 2015

ប្រើ​ស្មា​ត​ហ្វូ​ន ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ​អាច​ប្រឈម​នឹង​ការ​ងងឹតភ្នែក

No comments :
ក្រុង​ឡុង​ដ៍ ​: បើតាម​ការរាយការណ៍​ពី​ប្រទេស​ចិន បុរស​វ័យ​២៦​ឆ្នាំ​មួយរូប​សម្លឹងមើល​អេក្រង់​ទូរស័ព្ទ​រាប់​ម៉ោង​ជា រៀងរាល់ថ្ងៃ​ដើម្បី​ឆ្លើយឆ្លង​សារ​នឹង​មិត្ត ស្រី​នោះ​ត្រូវ​បញ្ជូនទៅ មន្ទីរពេទ្យ​ធ្វើការ​វះកាត់​ជាបន្ទាន់ ដើម្បី​ជៀស​ពី​ការ​ពិការភ្នែក​មួយជីវិត​។ បុរស​នោះ​មាន​រោគសញ្ញា​ស្រវាំងភ្នែក​ម្ដងម្កាល​ដែរ ដែលជា​សញ្ញា​នៃ​ការ​របក​ស្រទាប់​រេ​ទីន​ភ្នែក ជា​កន្លែង​បញ្ជូន​រូបភាព​ទៅកាន់​ខួរក្បាល​។​
​តាម​ធម្មតា​ដំណើរ វិវត្តន៍​នៃ​ជំងឺ​ងងឹតភ្នែក​ដោយសារ​ការ​របក​ស្រទាប់​រេ​ទីន​បែបនេះ​តែង​កើត មាន​លើ​មនុស្ស​មាន​វ័យ​ចន្លោះ​ពី​៥០​ទៅ​៧០​ឆ្នាំ​ឯណោះ​តែ​ក្រុម​អ្នក វិទ្យាសាស្ត្រ​បាន​អះអាងថា​អត្រា​ជំងឺ​នេះ​ក៏មាន​ការកើនឡើង​ពី​សំណាក់ ក្រុមមនុស្ស​ក្មេង ដោយសារ​ពួកគេ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ថេប​ភ្លី​ត​ទំនើបៗ​រាល់​ថ្ងៃនោះ​។​
​លោក យូ ប៊ី​ន អ្នកឯកទេស​ភ្នែក​ចក្ខុប្រសាទ​បាន​ប្រាប់​សារព័ត៌មាន​ចិន Want China Times ថា នេះ​ជា​ករណី​មួយ​ដែល​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​។ វា​អាច​កើតមាន​លើ​មនុស្ស​បាន​មែន​ប្រសិនបើ​ពួកគេ​មាន​ទំនាក់ទំនង​ផ្ទាល់ ច្រើន​ជាមួយនឹង​ពន្លឺ​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងនោះ​មែន​។​
​អ្នកឯកទេស​ចិន​រូបនេះ​បន្តថា ពេលដែល​យើង​សម្លឹង​អេក្រង់​ទូរស័ព្ទ ថេប​ភ្លី​ត និង​កុំព្យូទ័រ​ជាច្រើន​ម៉ោង ភ្នែក​របស់​យើង​នឿយហត់​ដោយសារ​វា​ប្រឹង​បំពេញ​តួនាទី​មើល វិភាគ និង​បញ្ជូន​រូបភាព​ទៅ​ខួរក្បាល​។ដូចគ្នា​ដែរ​លោក ដេ​វិដ អាល់​ឡា​ម​ប៊ី ម្ចាស់​គ្លី​នី​ក Focus Clinics បាន​និយាយថា អត្រា​ម្ញ៉ូ​ប​ភ្នែក​កើនឡើង​ប្រមាណ​ជា​៣៥​ភាគរយ​ចាប់តាំងពី​មានកំណើត ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ចរាចរណ៍​នៅលើ​ទីផ្សារ​របស់ខ្លួន​កាលពី​ឆ្នាំ ១៩៩៧​មក​។ លោក​បានធ្វើការ​ប៉ាន់ស្មាន​ថា​អត្រា​នៃ​ជំងឺ​ភ្នែក​ម្ញ៉ូ​ប​នេះ​នឹង​កើនឡើង ដល់​ទៅ​៥០​ភាគ នា​អំឡុងពេល​១០​ឆ្នាំ​ទៅមុខទៀត​៕


English:
London: According to reports from China, a 26-year-old man looking at the phone screen hundreds of hours every day to correspondence with girlfriend That was immediately taken to hospital surgery in order to avoid blind life. The man with symptoms of blurred vision sometimes a sign of peeling layer of the eye where to send images to the brain.Normally the progress of blindness due to diseases such peeling layers often occur in people aged between 50 and 70 years, but scientists claim that the disease rates are also up by young people because they use the phone handset and tab Modern tablets every day.Yu Bin, an expert eye sight, told China Want China Times that this is a case which occurred considerably. It can occur in people if they have a more direct relationship with the light of these phone handset.Chinese experts said that when we look at the screen phones and tablet computers for hours our eyes tired because it's my best performance analysis and send images to the brain. Likewise, Davis Al B. Focus Clinics clinics said mnhau rate increased approximately eye 35 percent since birth smartphone traffic on its market in 1997. He estimated the rate of eye disease mnhau this will increase to 50 percent during the next 10 years.

No comments :

Post a Comment