Powered by Blogger.

Thursday, December 31, 2015

ជឿអត់! មួ​យស​ប្តា​ហ៍​រួម​ភេទ​2​ដង​លោក​អ្នក​អាច​ទប់ស្កាត់​ជំងឺ​បេះដូង​បាន​ពាក់កណ្តាល

No comments :
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Journal of  Cardiology បានឱ្យ​ដឹង​ថា បណ្តា​បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​បាន​ពាក់កណ្តាល ។

ការ​ពិសោធ​ទៅ​លើ​បុរស​វ័យ​ពី​៤០​ឆ្នាំ​ដល់​៧០​ឆ្នាំ​ចំនួន​១១៦៥​នាក់​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​អប់រំ New England Research Institute នៅ​រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក​បង្ហាញ​ថា ការ​រួម​ភេទ​មាន​ប្រសិទ្ធភាព​ការពារ​បុរស​ពី​ជំងឺ​បេះដូង ។ ប៉ុន្តែ​ចំពោះ​ស្ត្រី​វិញ គេ​ពុំ​ដឹង​ថា មាន​ប្រសិទ្ធភាព​ដូច​គ្នា ឬ​យ៉ាងណា​នោះ​ទេ ។ ទោះជា​ដូច្នេះ​ក្តី ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Calgary University ប្រទេស​កា​ណា​ដា​ពេល​កន្លង​មក​បង្ហាញ​ថា ការ​រួម​ភេទ​ទៀងទាត់​ជួយ​ជំរុញ​ដល់​ញាណ​ហិតក្លិន​របស់​ស្ត្រី​ដោយ​វា​បាន​បញ្ចេញ​នូវ​អ័រម៉ូន​ឈ្មោះ Prolactin ។

លទ្ធផល​ពិសោធ​បាន​បង្ហាញ​ទៀត​ថា បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ប្រឈម​នឹង​បញ្ហា​បេះដូង​តិចតួច​បំផុត​ធៀប​ទៅ​នឹង​បុរស​ដែល​១​ខែ​រួម​ភេទ​បាន​ម្តង​ទៅ​២​ដង ។ បុរស​ដែល​រួម​ភេទ​ម្តង​ទៅ​២​ដង​ក្នុង​មួយ​ខែ ឬ​គ្មាន​សោះ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​បេះដូង​ដល់​ទៅ​៤៥​ភាគរយ ។

រៀបរាប់​ក្នុង​របាយការណ៍​របស់​ខ្លួន ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា លទ្ធផល​របស់​យើង​លើក​នេះ​បង្ហាញ​ថា ហ្វ្រេ​កង់​នៃ​សកម្មភាព​រួម​ភេទ​មាន​កម្រិត​ទាប គឺ​អាច​ទស្សន៍​ទាយ​បាន​ពី​លទ្ធភាព​ជំងឺ​បេះដូង និង​អសមត្ថភាព​ប្រដាប់​ភេទ ។

ចំណែក​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Wilkes University សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ម្តង​ទៅ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អំឡុង​រដូវរងា អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រាង​កាយ កាត់​បន្ថយ​បាន​ឱកាស​កើត​ជំងឺ​ផ្តាសាយ និង​គ្រុនក្តៅ ៕​

A weekly sex 2 times you can prevent heart disease, half (18+)

According to a research study published in the journal American Journal of Cardiology, said that men who have sex at least 2 times a week can reduce the risk of heart disease half.

Experience to the young men from 40 to 70 of 1165 by scientists at the Institute of Education in New England Research Institute The US state of Massachusetts shows that sex effectively protect men from heart disease. But women were not aware that the same effective or not. However, a study conducted by scientists from the University of Calgary University, Canada past shows that sex Regular help stimulate the sense of smell it releases a hormone called prolactin.

Experimental results showed that men who have sex at least 2 times a week is very little risk of heart problems Compared to men who sex once 1 to 2 times. Men who have sex once or 2 times a month, nothing was found that the risk of heart disease up to 45 percent.

Mentioned in their report, the researchers have confirmed that our results show that the frequency of sexual activity is low is able to predict the likelihood of heart disease and inability genitals.

The scientists from the University Wilkes University, USA found that sex once to 2 times a week during the winter help boost the immune system, reduce the chances flu and fever.

No comments :

Post a Comment