Powered by Blogger.

Saturday, November 21, 2015

ឱក សុគន្ធ​​កញ្ញា នាំ​សិស្ស​ប្អូន​ចេញ​រក​លុយ

No comments :
តារា​ចម្រៀង​ល្បី​ឈ្មោះ ឱក សុគន្ធ​​កញ្ញា ល្ងាច​ម្សិល​មិញ​បាន​នាំសិស្ស​ប្អូន​​របស់​ខ្លួន​​គឺ ម៉ៅ ហាជី និង នី រតនា ចេញ​ទៅ​ច្រៀង​ក្នុង​ពិធី​​បើក​សម្ពោធ​ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះ​ថា “Les Cocktails, Bar & Tapas ” ស្ថិត​ក្នុង​សង្កាត់ បឹងកេកង១ ខណ្ឌ​ដូនពេញ រាជធានី ភ្នំពេញ។

វត្តមាន ឱក សុគន្ធ​​កញ្ញា ម៉ៅ ហាជី និង  នី រតនា បាន​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស ដែល​​ភាគ​ច្រើន​ជា​​មន្ត្រី​​ធំៗ​ក្នុង​​ជួរ​រដ្ឋាភិបាល​ក៏​ដូច​អ្នក​ ជំនួញសើច​សប្បាយ ក្រោយ​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារា​ចម្រៀង​​ទាំង៣នាក់​នេះ។


ការ​រៀបចំ​សកម្មភាព​ចេញ​ច្រៀង​ របស់​តារា​ចម្រៀង​ទាំង៣នាក់​យប់​មិញ​នេះ មិន​មែន​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​​ទេ ពោល​គឺ​ជា​ការ​កុម្ម៉ង់​ពី​ម្ចាស់​កម្មវិធី។នេះ​បើ​តាម​​ការ​បញ្ជក់​របស់ លោក អ៊ិន​ទីតូ អ្នក​គ្រប់​គ្រង​តារា​​សម្ដែង​ប្រចាំ ​ផលិតកម្ម​រស្មី​ហង្ស​មាស។


លោក អ៊ិន​ទីតូ ថ្លែង​ថា ផលិតកម្ម​មិន​​មាន​គោលការណ៍​បង្គាប់​ឲ្យ​ម្ចាស់​កម្មវិធី​ដាច់​ខាត់​ត្រូវ​ តែ​យក​តារា​ចម្រៀង​ថ្មី​ស៊ក​បញ្ចូល​ជា​មួយ​តារា​ចម្រៀង​ល្បីៗ ដូច​ជា​ឱក សុគន្ធកញ្ញា ក៏​ដូច​ជា ព្រាប សុវត្តិដើម្បី​ឡង់សេ​តារា​ចម្រៀង​ថ្មី​ឡើយ ពោល​គឺ​ម្ចាស់​កម្មវិធី​ស្រលាញ់​ពេញ​ចិត្ត តារា​ចម្រៀង​ណា ខាង​ផលិតកម្ម​រៀបចំ​ទៅ​តាម​តម្រូវ​ការ សំខាន់​ឲ្យ​តែ​ត្រូវ​តម្លៃ​គ្នា។

អ្នក​គ្រប់​គ្រង​តារា​​សម្ដែង​របស់​ផលិតកម្ម​ល្បី​ឈ្មោះ​ម្នាក់​នេះ​បាន​ ឲ្យ​ដឹង​ទៀត​ថា ម៉ៅ ហាជី និង  នី រតនា ចាប់​តាំង​ពី​មាន​មុខ​​ និង​​ក្លាយ​ជា​​ជើង​ឯក​ក្នុង​កម្មវិធី Cambodian Idol មក  មួយ​រយៈ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​​ក្រុមហ៊ុន​ក៏​​ដូច​ជា Agency ​នានា​ចាប់​អារម្មណ៍​​ខ្លាំង ។ តារា​ចម្រៀង​ទាំង២នាក់​នេះ បាន​ចេញ​ច្រៀង​នៅ​តាម​កម្មវិធី ដូច​ជា សម្ពោធ​ហាង ក៏​​ដូច​ជា តាម​មង្គល​ការ​ជា​បន្តបន្ទាប់ ហើយ​នៅ​ចុង​ឆ្នាំ​នេះ ពួក​គេ​មាន​កម្មវិធី​ជា​ច្រើន​ទៀត។


លោក អ៊ិន ទីតូ មិន​បាន​ប្រាប់​ពី​​តម្លៃ​ខ្លួន​របស់​តារា​ចម្រៀង​ទាំង៣នាក់​នេះ​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ទីផ្សារ​ទៅ​ថ្ងៃ​ខាង​មុខ។


ទោះ​យ៉ាង​នេះ​ក្ដី ផ្អែក​តាម​ការ​​វាយតម្លៃ​ពី​ក្រុមហ៊ុន​ទទួល​រៀបចំ​កម្មវិធី​ ឬ​ហៅ​​ម្យ៉ាង​ទៀត​ថា Agency យប់​មិញ​នេះ​  ឱក សុគន្ធ​​កញ្ញា អាច​ទទួល​បាន​​ចន្លោះ​ពី២៥០០ ដុល្លារ​ទៅ៣០០០ ដុល្លារ ចំណែក លោក នី រតនា អាច​ទទួល​បាន​ចន្លោះ​ពី១០០០ ដុល្លារ ទៅ១៥០០ ដុល្លារ ចំណែក​លោក ម៉ៅ ហាជី អាច​​ទទួល​បាន​ពី៥០០ ដុល្លារ​ទៅ ៨០០ដុល្លារ៕





 English:
 Renowned singer Kanha pm yesterday brought his brother, Mao Chi and Treasury to sing in the opening ceremony a restaurant called "Les Cocktails, Bar & Tapas" in Boeng Keng Kang 1, Phnom Penh's Daun Penh district. Maoist presence Kanha fertilizers and Treasury has made guest of honor mostly top officials in the government as well as business people laugh to hear the singer's songs 3 .
Singing singer 3 night, this is not under production Rasmey Hang Meas, The order from the program. According to the Internet confirmed his manager Tito actress production Raksmey Hang gold.

Mr. Tito said that the production does not have ordered separate policy must polish singer inserted as a new star Famous singers such as Kanha as well as doves history to promotion new singer, favorite gay singer production important requirements to be the same.
Actor's manager, a renowned production, said Mao Chi and the Treasury since the front and become a champion in a Cambodian Idol final period was the company as well as the Agency very interesting. 2 singers singing at the inauguration program as well as a series of wedding and at the end of the year there are many other programs.

Mr. Tito told the singer's 3 because of the exposure to market the next day.

 
However, based on the evaluation of the organizers, or in other words that the Agency last night Kanha receive between $ 2,500 to $ 3,000, while the Treasury can get between $ 1,000 to $ 1,500, while Mao Chi can get from $ 500 to $ 800.

No comments :

Post a Comment