Tuesday, November 3, 2015
រំភើបជំនួស! បុរសម្នាក់ យកខ្លួនទៅពាំងគ្រាប់ ការពារមិត្តស្រី ក្នុងពេលកំពុង មានការបាញ់គ្នា (មានវីដេអូ)
បរទេស៖ នាពេលថ្មីៗនេះ មានការបង្ហោះវីដេអូមួយ នៃការបាញ់បោះ ដាក់គ្នារវាងចោរ និងបុគ្គលិកភោជនីយដ្ឋាន តែអ្វីដែលធ្វើឲ្យ មនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំងនោះ គឺមិនមែនសកម្មភាព បាញ់គ្នានោះឡើយ។យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ស្តែងៗមួយនេះ បានកើតឡើងនៅក្នុងហាងលក់នំ Pizza មួយកន្លែង ហើយទិដ្ឋភាពទាំងស្រុង ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព។ បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា បុរសពាក់អាវបង្កង់ម្នាក់ ដើរចូលក្នុងហាង ហើយមិនយូរប៉ុន្មាន ក៏បានដកកាំភ្លើង ភ្ជង់ទៅបុគ្គលិកជាអ្នកគិតលុយ ក្នុងគោលបំណងប្លន់តែម្តង។
លុះបន្តិចក្រោយមក ចោរនោះ បានបកក្រោយ ដើរទៅសំឡុតភ្ញៀវ ដែលកំពុងបរិភោគអាហារនៅឯតុរបស់ពួកគេ ឃើញដូច្នេះបុគ្គលិក ជាអ្នកគិតលុយ បានឆ្លៀតឱកាសដកកាំភ្លើង បាញ់សំដៅទៅចោរតែមិនចំគោលដៅ ទើបធ្វើឲ្យចោរ បាញ់តដៃមកវិញ តែមិនចំដូចគ្នា មុនពេលដែលចោរ រត់ចេញទៅក្រៅ ទាំងព្រលឹងចុងសក់។
យ៉ាងណាមិញ ទិដ្ឋភាពបែបនេះ បង្កើតឡើងនូវឈុតឆាក គួរឲ្យរំភើបនិងតក់ស្លុត ព្រោះមានបុរសម្នាក់ក្នុងហេតុការណ៍នោះ បានស្ទុះឡើងយកខ្លួនពាំងការពារនារីម្នាក់ ដែលជាសង្សាររបស់ខ្លួន ដោយមិនគិតពីអាយុជីវិតខ្លួនឯងឡើយ។ លុះដល់ពេលស្ថានភាព ល្អឡើងវិញ ទើបបុរសនោះហាក់ធូរស្បើយ និងឲ្យនារីជាសង្សារ ដែលកំពុងតក់ស្លុត រត់ទៅរកទីសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកដែលបាន ទស្សនាហើយសុទ្ធតែ ធ្វើការសរសើរទៅលើ ទឹកចិត្តដ៏ក្លាហាន របស់បុរសម្នាក់នោះ ដែលហ៊ានការពារ មិត្តស្រីរបស់ខ្លួន ដោយមិនស្តាយជីវិត៕
តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment